ប័ណ្ណសារព័ត៌មាន
2013-12-31
គណបក្សសង្គ្រោះជាតិ នឹងធ្វើពិធីឆ្លងឆ្នាំចាស់ ឆ្នាំ២០១៣ ចូលឆ្នាំថ្មីឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ។ មានមនុស្សរាប់ពាន់នាក់នៅតែជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ តាំងពីម៉ោង ៤ល្ងាច រហូតមក។ ហើយថ្ងៃទី៣១ ខែធ្នូ នេះ គឺជាថ្ងៃទី១៧ ហើយដែលគណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្ម ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
2013-12-31
មេដឹកនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រមានដឹកនាំក្រុមគ្រូបង្រៀននៅទូទាំងប្រទេស ធ្វើកូដកម្មមិនចូលធ្វើការនៅសប្ដាហ៍ទីមួយ ដើមខែមករា ឆ្នាំ២០១៤។ កូដកម្មនេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនគ្រូបង្រៀន ឬមន្ត្រីរាជការឲ្យបាន ១លានរៀលក្នុង១ខែសម្រាប់ម្នាក់ៗ។ ដំណឹងដឹកនាំធ្វើកូដកម្មនេះ សម្រាប់ក្រុមគ្រូបង្រៀននៅតាមខេត្ត ឬសាលាមួយចំនួន បានអះអាងថា នឹងចូលរួមសហការ ឬលើកបដាតវ៉ានៅតាមសាលារៀងៗខ្លួន ដែលពួកគេកំពុងបង្រៀន។
2013-12-31
អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត បានជូនដំណឹងជាលើកទី៣ ទៅដល់ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំ ស្ថិតក្នុងក្រុមទី១២ ភូមិទួលគោក សង្កាត់ទួលសង្កែ ឲ្យរុះរើរបងសំយាប និងសំណង់ផ្សេងៗ ដែលសង់ប៉ះពាល់ដល់ដំណើរការស្ថាបនាពង្រីកផ្លូវលំមួយខ្សែ ដែលមានប្រវែង ៤៨០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ចាប់ពីផ្លូវបេតុងអមប្រឡាយបាក់ទូក តភ្ជាប់ទៅផ្លូវលេខ៥៩៨។
2013-12-31
អង្គការអន្តរជាតិខាងការងារ (ILO) បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអាក់ខានដំណើរការផលិតរបស់រោងចក្រកាត់ដេរ និងស្បែកជើងជាច្រើន ដោយសារកម្មករធ្វើបាតុកម្មទាមទារប្រាក់ខែគោល ដោយបញ្ជាក់ថា ការអាក់ខាននេះ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងកេរឈ្មោះកម្ពុជា យ៉ាងធ្ងន់ធ្ងរ លើទីផ្សារអន្តរជាតិនៃអ្នកបញ្ជាទិញ។
2013-12-31
អាជ្ញាធរខេត្តស្ទឹងត្រែង បានអញ្ជើញតំណាងក្រុមហ៊ុន មន្ត្រីអាជ្ញាធរមូលដ្ឋាន មកប្រជុំពិភាក្សាស្ដីពីគោលការណ៍ផ្តល់សំណងសម្រាប់ផលប៉ះពាល់ប្រជាពលរដ្ឋ ទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ បន្ទាប់ពីក្រុមមន្ត្រីជំនាញចាប់ផ្ដើមវាស់វែងកំណត់ព្រំផ្ទៃអាងស្តុកទឹក ដើម្បីឈូសព្រៃបោសសម្អាតអាង។
2013-12-31
លោក ម៉ម សូណង់ដូ មានគម្រោងដឹកនាំបាតុកម្មមួយដើម្បីតវ៉ាសុំដំឡើងកម្លាំងផ្សាយវិទ្យុបន្ថែម និងបង្កើតទូរទស្សន៍សំបុកឃ្មុំ។ ប៉ុន្តែគម្រោងនោះនៅមានភាពចម្រូងចម្រាស ខណៈរដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ទោសថា ការប្រុងធ្វើបាតុកម្មនោះ គ្រាន់តែជាលេសមិនព្រមបង់ពន្ធចូលរដ្ឋប៉ុណ្ណោះ ពីព្រោះប្រធានវិទ្យុសំបុកឃ្មុំ ជំពាក់ប្រាក់សោតទស្សន៍ច្រើនពាន់លានរៀល មិនទាន់បានបង់ចូលរដ្ឋនៅឡើយ។
2013-12-31
អាកាសធាតុប្រែប្រួលជាក្តីបារម្ភសម្រាប់ប្រទេសដែលពឹងអាស្រ័យសេដ្ឋកិច្ចជាតិរីកចម្រើនលើវិស័យកសិកម្ម។ មូលហេតុនេះ កសិករនៅកម្ពុជា ដែលមានការបណ្ដុះបណ្ដាលជំនាញកសិកម្មដោយអង្គការ សេដាក (CEDAC) បានជួបជុំគ្នានៅចុងឆ្នាំ២០១៣ បង្ហាញពីបទពិសោធន៍ក្នុងការដាំដុះដំណាំអាចធន់ទ្រាំ និងបន្ស៊ាំបានទៅនឹងអាកាសធាតុកំពុងប្រែប្រួលបានជោគជ័យ។
2013-12-31
ឆ្នាំ២០១៣ ជាឆ្នាំដែលកើតមានបញ្ហាជាច្រើន រួមមាន បញ្ហារំលោភសិទ្ធិមនុស្ស និទ្ទណ្ឌភាព និងការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាដើម។ ឆ្នាំ២០១៤ បានមកដល់ ហើយអ្វីដែលប្រជាពលរដ្ឋគ្រប់រូបចង់បាននោះ គឺការចង់បានសេចក្ដីសុខសាន្ដនៅក្នុងសង្គម ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺពលរដ្ឋគ្រប់រូបត្រូវបានធានាដោយច្បាប់។
2013-12-31
កម្មកររាប់ពាន់នាក់នៅបន្តតវ៉ាទាមទារប្រាក់ខែគោល នៅខាងមុខក្រសួងការងារ នៅថ្ងៃទី៣១ ធ្នូ បើទោះបីជារដ្ឋាភិបាលព្រមានចាត់វិធានការតាមច្បាប់ក៏ដោយ។
2013-12-31
ប្រពៃណីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ដែលមានប្រភពដើមពីជនជាតិនៃទ្វីបអឺរ៉ុប សម័យបុរាណ ឯកសារខ្លះបញ្ជាក់ថា បានចាប់ផ្ដើមជាដំបូងបង្អស់កាលពីប្រមាណ ៤ពាន់ឆ្នាំមុន ដោយកំណត់តាមប្រតិទិនចន្ទគតិ ឬដំណើរគោចរនៃព្រះចន្ទ ដូចជាទិវាបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្មែរដែរ។
2013-12-31
កម្មកររាប់ពាន់នាក់នៅបន្តតវ៉ាទាមទារប្រាក់ខែគោល នៅថ្ងៃទី៣១ ខែធ្នូ បើទោះបីជារដ្ឋាភិបាលព្រមានចាត់វិធានការតាមច្បាប់ក៏ដោយ។
2013-12-30
មន្ត្រីបម្រើការនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ជាច្រើននាក់ នៅពុំទាន់ទទួលប្រាក់បៀវត្សប្រចាំខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៣ នេះឡើយ។ បញ្ហានេះ បានធ្វើឲ្យពួកគាត់ជួបផលលំបាកយ៉ាងច្រើនទៅលើបញ្ហាជីវភាពប្រចាំថ្ងៃ និងប៉ះពាល់ស្មារតីនៅពេលពួកគាត់ចុះបំពេញការងារថែមទៀត។
2013-12-30
ប្រាក់ខែគោលរបស់កម្មករក្នុងចំណោមប្រទេសសមាជិកអាស៊ាននីមួយៗ មានកម្រិតខុសគ្នា។ ប៉ុន្តែសមាជិកណាមួយដែលមានប្រាក់ខែគោលសម្រាប់កម្មករតិច ក៏មិនមែនជាកត្តាចម្បងជំរុញឲ្យមានបាតុកម្មនោះទេ ប្រសិនបើថ្លៃទំនិញប្រើប្រាស់របស់ប្រទេសនោះ មានតម្លៃសមរម្យ។
2013-12-30
ប្រាក់ខែគោលរបស់កម្មករក្នុងចំណោមប្រទេសសមាជិកអាស៊ាននីមួយៗ មានកម្រិតខុសគ្នា។ ប៉ុន្តែសមាជិកណាមួយដែលមានប្រាក់ខែគោលសម្រាប់កម្មករតិច ក៏មិនមែនជាកត្តាចម្បងជំរុញឲ្យមានបាតុកម្មនោះទេ ប្រសិនបើថ្លៃទំនិញប្រើប្រាស់របស់ប្រទេសនោះ មានតម្លៃសមរម្យ។
2013-12-30
សមាគមការពារសិទ្ធិមនុស្សអាដហុក នៅខេត្តកំពង់ចាម បានរៀបចំឱ្យមានការជួបពិភាក្សាគ្នាមួយ រវាងប្រជាពលរដ្ឋជាច្រើនសហគមន៍ជាមួយមន្រ្តីរដ្ឋាភិបាល។
គោលបំណងសំខាន់នៃកិច្ចពិភាក្សានេះ គឺដើម្បីផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋបានបញ្ចេញនូវទុក្ខកង្វល់ដែលពួកគាត់បានជួបប្រទះនៅពេលកន្លងមក រួមមានបញ្ហាដីធ្លី និងធនធានធម្មជាតិជាដើម និងជាឱកាសដល់អាជ្ញាធរធ្វើការបកស្រាយ។
2013-12-30
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី៣០ ខែធ្នូ បានបដិសេធថា លោកមិនមានគម្រោងជួបចរចាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចបណ្ដាញព័ត៌មានក្នុងស្រុកចុះផ្សាយឡើយ។
2013-12-30
ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ មកពីភូមិស្រយង់ខាងជើង និងភូមិស្រយង់ខាងត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានលើកគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ២ នៅក្នុងតំបន់ពួកគេ កាលពីព្រឹកថ្ងៃច័ន្ទ ទី៣០ ខែធ្នូ។
2013-12-30
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង និងសមាគមកាត់ដេរកម្ពុជា នៅថ្ងៃទី៣០ ធ្នូ បានចោទថា តំណាងសហជីពកម្មករ ៥ បានញុះញង់និងបំភិតបំភ័យឲ្យកម្មកររាប់ពាន់នាក់ឈប់ធ្វើការ ហើយបះបោរធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលដែលសម្រេចដំឡើងប្រាក់ខែគោលឲ្យកម្មករ។
2013-12-30
មហាបាតុកម្មអហិង្សាដឹកនាំដោយគណបក្សសង្គ្រោះជាតិ រយៈពេល ១៥ថ្ងៃកន្លងមក ចំនួនបាតុករចូលរួមបានកើនឡើងជាលំដាប់ ដល់រាប់ម៉ឺននាក់ ហើយបាតុករបានដង្ហែក្បូនបាតុកម្មតាមផ្លូវសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញ។
2013-12-30
សកម្មជននិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានរៀបចំគម្រោងក្នុងការធ្វើបាតុកម្មដោយបិទសាលាឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ប៉ុន្តែព័ត៌មាននេះបានឮដល់មន្ត្រីរដ្ឋាភិបាល ទើបពួកគេប្រកាសចេញមុខមកដោះស្រាយបញ្ហាចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។
2013-12-30
ប្រជាពលរដ្ឋបីភូមិនៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ បានលើកគ្នាទៅបញ្ឈប់គ្រឿងចក្រក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចិន មិនឲ្យឈូសឆាយដីនៅតំបន់ប្រជាពលរដ្ឋរស់នៅបន្តទៀត ដើម្បីដាក់គំនាបឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណើតវ៉ារបស់ប្រជាពលរដ្ឋ។
2013-12-30
គ្រូកសិកម្មនៃអង្គការការីតាស កម្ពុជា (Caritas Cambodia) បង្រៀនកសិករឲ្យចេះចិញ្ចឹមមាន់តាមធម្មជាតិ ហើយធានាគ្មានឆ្លងជំងឺ អាចចាប់លក់រាល់ថ្ងៃ ឈានទៅធ្វើអាជីវកម្មខ្នាតតូច។
2013-12-30
ការជួបពិភាក្សារវាងថ្នាក់ដឹកនាំក្រសួងការងារ និងតំណាងសហជីពកម្មករចំនួន ៦ នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែធ្នូ នាទីស្ដីការក្រសួងការងារ ដើម្បីពិភាក្សារឿងឡើងប្រាក់ខែអប្បបរមាឲ្យកម្មករនោះ មិនទទួលបានលទ្ធផលទេ ដោយសារភាគីតំណាងរោងចក្រ ឬសមាគមរោងចក្រកាត់ដេរកម្ពុជា មិនចូលរួម។
2013-12-30
កម្មកររាប់ម៉ឺននាក់ប្រមូលផ្ដុំមុខក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បិទផ្លូវសហព័ន្ធរុស្ស៊ី ក្នុងរាជធានីភ្នំពេញ ទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅព្រឹកថ្ងៃ៣០ ធ្នូ ខណៈមានកិច្ចប្រជុំរវាងមេសហជីពនិងមន្ត្រីក្រសួងការងារ។ កិច្ចប្រជុំបានបញ្ចប់ទៅដោយពុំមានលទ្ធផលអ្វីទេ ដោយសារភាគីរោងចក្រមិនចូលរួមប្រជុំ។ ក្រុមកម្មកររាប់ម៉ឺននាក់ ក៏បន្តដំណើរមកតវ៉ានៅខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រី រួចក៏មានការប្រឈមមុខគ្នាជាមួយកម្លាំងសមត្ថកិច្ចនៅរសៀលថ្ងៃដដែល។
2013-12-30
កម្មករ កម្មការិនីប្រមាណជា ១ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែធ្នូ បានបន្តធ្វើបាតុកម្មរបស់ខ្លួនដើម្បីទាមទារឲ្យថៅកែរោងចក្រផ្ដល់ប្រាក់ខែគោលចំនួន ១៦០ដុល្លារ។
2013-12-29
ប្រជាពលរដ្ឋនិងសកម្មជនដីធ្លីខេត្តពោធិ៍សាត់ បានប្រកាសធ្វើបាតុកម្មនៅដើមឆ្នាំ២០១៤ ដើម្បីប្រឆាំងទៅនឹងក្រុមហ៊ុនឯកជនទាំងអស់នៅក្នុងខេត្តនេះ ដែលបានរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ និងទាមទារឲ្យតុលាការខេត្តនេះទម្លាក់ចោលរាល់ការចោទប្រកាន់មកលើប្រជាពលរដ្ឋទាក់ទងនឹងរឿងដីធ្លី។
2013-12-29
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ពិភាក្សាអំពី៖ «ការគាំពារផ្លូវច្បាប់ចំពោះកម្មករធ្វើការតាមផ្ទះ»។
2013-12-29
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានឱ្យដឹងថា នៅតាមច្រករបៀងព្រំដែនជាច្រើនកន្លែងរបស់ខេត្តឧត្តរមានជ័យ នៅតែមានសកម្មភាពពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ យ៉ាងគគ្រឹកគគ្រេងនៅឡើយ។
2013-12-29
សកម្មជននិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើនគ្រួសារនៅស្រុកស្នួល ខេត្តក្រចេះ ប្រកាសនឹងធ្វើបាតុកម្មដោយបិទសាលាឃុំតែម្តង នៅថ្ងៃទី៣០ ធ្នូ។
2013-12-29
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) ប្រកាសថា ថៅកែរោងចក្រមិនមានប្រាក់ខែបើកឲ្យកម្មករទេ ដោយសារកម្មករភាគច្រើនធ្វើបាតុកម្មមិនចូលធ្វើការបណ្ដាលឲ្យថៅកែរោងចក្រ មិនមានទំនិញលក់ឲ្យអ្នកបញ្ជាទិញ។