តាមរយៈការស្រាវជ្រាវរបស់អ្នកជំនាញផ្នែកសិលាចារឹក បានបង្ហាញឲ្យឃើញថា នៅក្នុងសម័យបុរាណ ថ្នាក់ដឹកនាំប្រទេសមានការគិតគូរជាខ្លាំងអំពីបូរណភាពទឹកដី នៅពេលដែលមានការប៉ុនប៉ងណាមួយពីបរទេស។ អ្នកស្រាវជ្រាវបានរកឃើញភស្តុតាងជាច្រើន ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះការការពារទឹកដី។
រចនាប័ទ្មចុងក្រោយគេ នៃសំណង់ប្រវត្តិសាស្ត្រខ្មែរ គឺបាយ័ន។ អ្នកជំនាញផ្នែកនេះ បានឲ្យដឹងថា នៅបន្ទាប់ពីបាយ័ន ក៏មានស្នាដៃរបស់បុព្វបុរសខ្មែរដែរ ប៉ុន្តែដោយសារតែមានការខ្វះប្រភព ទើបអ្នកស្រាវជ្រាវពិបាកនៅក្នុងការកំណត់រចនាប័ទ្មក្រោយទៀត។
ការស្រាវជ្រាវថ្មីមួយ បានបង្ហាញឲ្យឃើញថា ព្រះបាទ ជ័យវរ្ម័នទី២ ដែលជាមហាក្សត្រដំបូងស្ថាបនាសម័យកាលអង្គរនោះ មិនបានយាងត្រឡប់មកពីជ្វាដូចឯកសារប្រវត្តិសាស្ត្រមួយចំនួនបានកត់ត្រានោះទេ។
នៅក្នុងការសាងសង់ប្រាសាទនារចនាប័ទ្មអង្គរវត្ត ក្បាច់លម្អប្រាសាទនៅក្នុងទម្រង់សិល្បៈសម័យកាលនេះ ត្រូវអ្នកជំនាញឲ្យដឹងតាមរយៈការសង្កេតថា មានចែកចេញជាពីរដំណាក់កាល។
នៅក្នុងការសាងសង់សំណង់ប្រវត្តិសាស្ត្រផ្សេងៗ បុព្វបុរសខ្មែរតែងតែខិតខំរចនាឆ្លាក់លម្អប្រាសាទទៅតាមទឹកដៃរបស់ខ្លួនប្លែកៗ ពីមួយជំនាន់ទៅមួយជំនាន់។ រចនាប័ទ្មបាពួន ត្រូវអ្នកជំនាញផ្នែកសំណង់ប្រាសាទចាត់ទុកជាស្នាដៃសិល្បៈមួយ នៅបន្ទាប់ពីសំណង់ប្រាសាទសម័យកាលឃ្លាំង។
រចនាប័ទ្មបន្ទាយស្រី ជាស្នាដៃសិល្បៈសំណង់មួយ ដែលបុព្វបុរសខ្មែរបានសាងសង់ឡើងនៅក្នុងសម័យអង្គរ។ នៅបន្ទាប់ពីរចនាប័ទ្មនេះ សំណង់ប្រវត្តិសាស្ត្រខ្មែរ បានឈានចូលដល់សម័យកាលថ្មីមួយទៀត គឺរចនាប័ទ្មឃ្លាំង។ សំណង់នៅក្នុងរចនាប័ទ្មនេះ គឺអ្នកជំនាញសំដៅយកក្រុមប្រាសាទទាំងឡាយណា ដែលមានក្បាច់លម្អដូចនឹងប្រាសាទឃ្លាំងទាំងពីរ នៅតំបន់អង្គរធំ ខែត្រសៀមរាប។
ជ័យវរ្ម័នទី១ ជាមហាក្សត្រនៅក្នុងអំឡុងសម័យកាលចេនឡានោះ មិនបានតាំងរាជធានីនៅអង្គរបុរី ខែត្រតាកែវដូចការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវបារាំងនោះទេ។
ដំណាក់កាលបន្ទាប់ពីរចនាប័ទ្មបាខែង សំណង់ប្រវត្តិសាស្ត្រខ្មែរ បានឈានចូលដល់ដំណាក់កាលមួយទៀត គឺរចនាប័ទ្មកោះកេរ ដែលជារចនាប័ទ្មមួយច្នៃប្រឌិតកើតឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី ៤ នាចន្លោះឆ្នាំ៩២១ ដល់ឆ្នាំ៩៥៤ នៃគ្រិស្តសករាជ។
នៅក្នុងពេលថ្មីនេះ មានអ្នកស្រាវជ្រាវមួយចំនួន ចង់ឲ្យមានការយកជើង ដ មកប្រើឡើងវិញ។ ការសំណូមពរបែបនេះ គឺដោយលោកយល់ថា ការយកជើង ត មកប្រើជំនួសជើង ដ នោះ តែងតែនាំឲ្យមានការយល់ច្រឡំ នៅក្នុងការសរសេរ ព្រមទាំងពិបាកចងចាំទៀតផង។
បាខែង ជារចនាប័ទ្មមួយ ដែលអ្នកជំនាញផ្នែកស្ថាបត្យកម្មសំណង់ប្រាសាទ ឲ្យដឹងថា មានវត្តមាននៅបន្ទាប់ពីរចនាប័ទ្មព្រះគោ។
រហូតមកទល់នឹងពេលនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅតែជឿថា ខ្លែងស្រាក ជាសត្វចង្រៃដែលតែងតែមកយាយីជីវិតពួកគាត់។
រចនាប័ទ្មព្រះគោ សំដៅទៅលើក្រុមប្រាសាទទាំងឡាយណា ដែលសាងដំណាលគ្នាជាមួយនឹងប្រាសាទព្រះគោ។ រចនាប័ទ្មនេះ កើតឡើងក្នុងរាជ្យរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលគ្រងរាជ្យពីឆ្នាំ៨៧៧ ដល់ឆ្នាំ៨៨៩ នៃគ្រិស្តសករាជ។ សំណង់ប្រាសាទនៅក្នុងរចនាបថព្រះគោ មានលក្ខណៈប្លែកជាងរចនាបថមុនៗ ជាច្រើន។