គេអាចកត់សំគាល់ថាកុមារកើតជំងឺអូទីហ្សឹម ដោយសារកុមារនោះចូលចិត្តនៅម្នាក់ឯង មិនចាប់អារម្មណ៍ចំពោះអ្នកនៅជុំវិញខ្លួន អាយុដល់២ឆ្នាំហើយមិនទាន់ចេះនិយាយ និងពេលខឹងម្តងៗមិនចង់ឱ្យគេលួងលោមជាដើម។
ក្រសួងសុខាភិបាល បានរកឃើញថា បញ្ហាពុលចំណីអាហារមានការកើនឡើងជារៀងរាល់ឆ្នាំ និងច្រើនតែកើតមានឡើងនៅក្នុងពេលមានពិធីបុណ្យទានផ្សេងៗ ឬមានការជួបជុំគ្នា។ ការពុលចំណីអាហារនេះទៀតសោត ក្រៅអំពីការប៉ះពាល់ដល់សុខភាពដែលគេអាចមើលឃើញភ្លាមៗ ការពុលអាហារបានប៉ះពាល់ដល់សុខភាពយូរអង្វែង ដូចជារលាកក្រពះ ពោះវៀន តម្រងនោម ថ្លើម និងឈានដល់ជំងឺមហារីក ជាដើម។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគដែលនាំឲ្យកើតជំងឺផ្ដាសាយធំ ព្រោះរដូវភ្លៀងធ្លាក់បានមកដល់ហើយ ព្រោះថាគ្រាន់តែចូលដល់ដើមខែពិសាខ ភ្លាម គឺនៅដើមខែឧសភា នេះ ពលរដ្ឋជាង ២០០នាក់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានផ្ទុះជំងឺផ្ដាសាយធំ។
អង្គការសុខភាពពិភពលោក (WHO) បានកំណត់និយមន័យថា មនុស្សចាស់គឺជាមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។ ក្នុងវ័យនេះ ទាំងបុរស និងស្ត្រី បានទទួលការវិវឌ្ឍន៍សុខភាពជាច្រើនដែលអាចឲ្យពួកគាត់ងាយប្រឈមជំងឺផ្សេងៗ ឬអាចមានគ្រោះថ្នាក់ក្នុងជីវិតរស់នៅប្រចាំថ្ងៃដោយយថាហេតុ។
មន្ត្រីសុខភាពផ្លូវចិត្តនៃក្រសួងសុខាភិបាល ប៉ាន់ស្មានដោយផ្អែកលើតួលេខសាកលនៃអង្គការសុខភាពពិភពលោកថា នៅកម្ពុជា អ្នកមានជំងឺធ្លាក់ទឹកចិត្តមានប្រមាណ ៤សែននាក់ ដែលភាគច្រើនកើតលើមនុស្សពេញវ័យ ហើយមានការកើនឡើងជានិច្ច។ ជំងឺធ្លាក់ទឹកចិត្តធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរហូតដល់អ្នកជំងឺឈានទៅសម្លាប់ខ្លួនក៏មាន។
ជំងឺរលាកថ្លើមប្រភេទបេ (B) ពុំមែនជាជំងឺតំណពូជនោះទេ គឺជាប្រភេទជំងឺឆ្លង។ អ្នកមានជំងឺនេះអាចព្យាបាលឲ្យជាសះស្បើយបាន ប៉ុន្តែបើសិនជាមិនបានព្យាបាលឲ្យបានទាន់ពេល និងត្រឹមត្រូវទេនោះ នឹងមានវិបាកជាច្រើនដែលកើតចេញពីជំងឺនេះ ដែលនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
ការបរិភោគចំណីអាហារខូចគុណភាពគ្មានស្លាកសញ្ញាត្រឹមត្រូវ បានបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ បញ្ហានេះ បានបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពដែលគេអាចឃើញភ្លាមៗដូចជា មានជំងឺចុកពោះ រាក ក្អួត ឈឺក្បាល និងឈានទៅមានជំងឺធ្ងន់ធ្ងរជាងនេះទៅទៀត។
មន្ទីរពេទ្យកាល់ម៉ែត បានបើកយុទ្ធនាការលើកទី៨ ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន។ យុទ្ធនាការនេះ បានចាប់ផ្ដើមបើកឲ្យពលរដ្ឋចុះឈ្មោះពិនិត្យនិងធ្វើតេស្តដោយឥតគិតថ្លៃរយៈពេល ១ខែ ចាប់ពីថ្ងៃទី៨ កុម្ភៈ រហូតដល់ថ្ងៃទី៨ ខែមីនា។
នៅពេលនិយាយអំពីបញ្ហាសត្វពស់ខាំ ឬចឹកសម្រាប់អ្នកនៅភ្នំពេញហាក់មិនសូវចាប់អារម្មណ៍ដូចពលរដ្ឋរស់នៅតំបន់ព្រៃភ្នំ តំបន់ទឹក ស្រុកស្រែចម្ការ ឬអ្នកនៅចុងកាត់មាត់ញកនោះទេ។ នៅតាមបណ្ដាខេត្តនានា អ្នកជំងឺដោយពស់ខាំ ឬចឹក ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យស្ទើរជារៀងរាល់ថ្ងៃ។