កម្មករ​រោងចក្រ​ជិត​៥០នាក់​នៅ​កំពង់ស្ពឺ​ដួល​សន្លប់ ដោយសារ​ធំក្លិន​​កាវ​បិទ​ស្បែក​ជើង

ដោយ អាស៊ីសេរី
2018-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ​ខេខេអិន (KKN ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង នៅ​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ដែល​ដួល​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៨។ រូបភាព៖ ប.ស.ស
កម្មករ​រោងចក្រ​ខេខេអិន (KKN ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង នៅ​ក្នុង​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ដែល​ដួល​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៨។ រូបភាព៖ ប.ស.ស
រូបភាព៖ ប.ស.ស

ក្រុមកម្មករ កម្មការិនី​រោងចក្រ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ប្រមាណ ៥០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី០២ មេសា បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ និង​បាន​ដឹក​ទៅ​សង្រ្គោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​នោះ

មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ លោក វិន ឡេងហួង ត្រូវ​បាន​ឧបករណ៍​​ឃោសនា​របប​ក្រុង​ភ្នំពេញ​ស្រង់​សម្ដី​​​​​​​​ថា កម្មករ កម្មការិនី ដែល​ដួល​សន្លប់​នោះ ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ស្បែកជើង ឈ្មោះ អេធីធី ស៊ូមេឃីង (ខេមបូឌា)

រោងចក្រ​នេះ ស្ថិត​ក្នុង​សួន​ឧស្សាហកម្ម Y Seven Industrial Park នៅ​ភូមិ​រំដួល ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រោងចក្រ​នេះ មាន​កម្មករ កម្មការិនី​សរុប ៥៥១នាក់

មេ​ប៉េអិម​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ លោក វិន ឡេងហួង អះអាង​ថា មូលហេតុ​នៃ​ការ​ដួល​សន្លប់​ ដោយសារ​កម្មការិនី បាន​ធំ​ក្លិន​កាវ​បិទ​ស្បែក​ជើង ក្នុង​រោងចក្រ បណ្ដាល​ឲ្យ​ទន់​ដៃ​ជើង ដួល​ជា​បន្ត​បន្ទាប់។ លោក​បន្ត​ថា កម្មការិនី ដែល​ដួល​សន្លប់ ត្រូវ​បាន​រថយន្ត​របស់​រោងចក្រ ដឹក​បញ្ជូនយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ថ្នល់ទទឹង ក្នុង​ខេត្ត​កំពង់ស្ពឺ។

ចំណែក ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ក៏​បាន​ឲ្យ​ដឹង​ដែរ ថាមូល​ហេតុកម្មការិនី​ដួល​សន្លប់ នៅ​តែ​ដួល​សន្លប់ ដោយសារ​រោង​ចក្រមួយចំនួន នៅ​តែ​មិន​ទាន់​អនុវត្តស្តង់ដារ​បច្ចេកទេស បាន​ត្រឹមត្រូវ និង​​របប​ចំណី​អាហារ​មិន​មាន​ជីវជាតិ​គ្រប់គ្រាន់៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល