អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ជា​ឱ្យ​មនុស្ស​ចាក​ចេញ​ពី​អគារ​កម្ពស់​ជាន់​​៩ និង​ឱ្យ​រុះរើ​អគារ​នេះ​​ជា​បន្ទាន់

ដោយ មួង ណារ៉េត
2019-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ក្រោយ​មាន​ស្នាម​ប្រេះ និង​គ្មាន​លិខិត​អនុញ្ញាត សាងសង់។
​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ក្រោយ​មាន​ស្នាម​ប្រេះ និង​គ្មាន​លិខិត​អនុញ្ញាត សាងសង់។
រូប​ពី​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ សម្រេច​ឱ្យ​ម្ចាស់​អគារ​កម្ពស់ ៩​ជាន់​រុះរើ​អាគារ​នោះ​ចោល​ជាបន្ទាន់ ក្រោយ​រក​ឃើញ​ថា គុណភាព​សំណង់​នោះ​មិន​ស្របតាម​លក្ខណៈ​បច្ចេកទេស និង​មាន​ស្នាម​ប្រេះ។ មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​ចំណាត់ការ​នេះ និង​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ទប់ស្កាត់​បញ្ហា​ឱ្យ​ប្រសិទ្ធភាព​ខណៈ​បញ្ហា​សំណង់​គ្មាន​គុណភាព​នៅ​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​សម្លាប់​មនុស្ស ២៨​នាក់​រួច​មក​ហើយ។ អគារ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចេញ​លិខិត​ត្រូវ​រុះរើ​ចេញ​ជា​បន្ទាន់​នេះ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ទល់មុខ​រង្វង់​មូល​តោ​២ ជា​អគារ​រឹងមាំ និង​មនុស្ស​រស់នៅ​ប្រកប​អាជីវកម្ម​។ ចំណាត់​ការ​អាជ្ញាធរ​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​នេះ គឺ​ក្រោយពេល​មានការ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​បង្ហាញ​ថា សំណង់​កម្ពស់ ៩​មាន​ស្នាម​ប្រះ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​រក​ឃើញ​ថា សំណង់​នេះ​សង់​ខុស​លក្ខណៈ​បច្ចេកទេស និង​គ្មាន​លិខិត​អនុញ្ញាត​ឱ្យ​សាងសង់​នោះ​ទេ​។ លោក​បញ្ជាក់​ថា សំណង់​ដែល​មាន​ស្នាម​ប្រេះ កើតឡើង​ក្នុង​ពេលនេះ មិន​ពាក់ព័ន្ធ​នឹង​ទឹកជំនន់ ដែល​ខេត្ត​ព្រះសីហនុ​កំពុង​ជួបប្រទះ​នោះ​ទេ ព្រោះ​ទីតាំង​សំណង់​ស្ថិតនៅ​ទីតាំង​ដី​ខ្ពស់៖ «សំណង់​នេះ​បើ​តាម​របាយការណ៍​ជំនាញ​របស់​យើង​អត់​មាន​លិខិត​សាងសង់​ទេ អ្វី​ដែល​ខ្ញុំ​អាច​ជម្រាប​ជូន​បាន គឺ​ជំនាញ​ខាង​មន្ទីរ​ដែនដី គឺ​បិទ​សំណង់​នេះ​ជា​ស្ថាពរ ហើយ​តម្រូវ​រុះ​ចេញ​ជា​បន្ទាន់»

ប៉ុន្តែ​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ម្ចាស់​អគារ ឬ​ចំនួន​មនុស្ស​រស់នៅ​ក្នុង​អគារ​នោះ អ្នកនាំពាក្យ​រូប​នេះ​មិនទាន់​ឱ្យ​ដឹង​បាន​នៅឡើយ​ទេ ក្នុង​ពេលនេះ​ព្រោះ​ជា​ការ​ងារ​របស់​ក្រុម​ជំនាញ។

​ស្នាម​ប្រេះ​នៃ​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ដោយ​គ្មាន​លិខិត​អនុញ្ញាតសាងសង់។
​ស្នាម​ប្រេះ​នៃ​អគារ​កម្ពស់ ៩​ជាន់​ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បញ្ជា​ឱ្យ​រុះរើ​ចោល​ ដោយ​គ្មាន​លិខិត​អនុញ្ញាតសាងសង់។ រូប​ពី​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា បាន​បញ្ជា​ឱ្យ​មនុស្ស​រស់​ក្នុង​អគារ ឬ​នៅ​ជិត​អគារ​កម្ពស់ ៩​ជាន់​នេះ ចាកចេញ​ជាបន្ទាន់ និង​រុះរើ​សំណង់​ចេញ​។ អាជ្ញាធរ​បាន​ពិនិត្យ​ឃើញ​ថា ជញ្ជាំង​ជាន់​ផ្ទាល់​ដី​នៃ​អគារ មាន​ស្នាម​ប្រេះ ច្រើន​កន្លែង ហើយ​នឹង​ត្រូវ​ប្រេះ​តទៅទៀត​។ ចំណែក​ផ្នែក​ខាងកើត និង​ខាងលិច​នៃ​អគារ​មាន​ការ​ស្រុត និង​បន្ត​ស្រុត​ត​ទៀត​ដែរ។

ទោះ​អាជ្ញាធរ​មិន​បង្ហាញ​ពី​ឈ្មោះ​ម្ចាស់​អគារ ប៉ុន្តែ​អាជ្ញាធរ​ប្រាប់​ថា សំណង់​អគារ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​មួយ​ឈ្មោះ ឈួន រិន ខនស្ត្រាក់​សិន អេនជីនារីង។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី បារម្ភ​ថា អាច​នឹង​មាន​អគារ​សង់​គ្មាន​ច្បាប់ និង​លក្ខណៈ​បច្ចេកទេស​មិន​ត្រឹមត្រូវ​ផ្សេងទៀត ដែល​អាជ្ញាធរ​រក​មិនទាន់​ឃើញ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ទៅ​អាជ្ញាធរ​ខេត្ត​ថា ត្រូវ​មាន​វិធានការ​លើ​ម្ចាស់​សំណង់​អគារ​ខុសច្បាប់ និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «បើសិនជា​សំណង់​ហ្នឹង​ឯង​មិន​មាន​បាតុភាព​ស្នាម​ប្រះ​អគារ​គ្មាន​អ្នកណា​ដឹង​ទេ អ៊ីចឹង​ទេ​យើងខ្ញុំ​ជា​សង្គម​ស៊ីវិល​ក៏ដូចជា​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​សូម​ដោយ​ទទូច​ម្តង​ហើយ​ម្តង​ទៀត​សូម​ឱ្យ​មាន​ដាក់​វិន័យ​លើ​អ្នក​ពាក់ព័ន្ធ»

កាលពី​ខែ​កក្កដា មាន​ករណី​បាក់​រលំ​អគារ​កម្ពស់ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ របស់​ឈ្មួញ​ចិន​មួយ ដែល​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ខ្មែរ​ចំនួន ២៨​នាក់​ស្លាប់ និង ២៦​នាក់​របួស។

ក្រោយ​មាន​ហេតុការណ៍​នេះ របប​ក្រុងភ្នំពេញ បាន​សម្រេច​បង្កើត គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​មួយ ដើម្បី​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​។ គណៈកម្មការ​នេះ មាន​ភារកិច្ច​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស បទដ្ឋាន​គតិយុត្តិ ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព ត្រួតពិនិត្យ​លក្ខណសម្បត្តិ​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ ធ្វើ​បច្ចុប្បន្នភាព​សំណង់​អគារ ដែល​បាន​សាងសង់​រួច និង​កំពុង​ធ្វើ​អាជីវកម្ម កិច្ច​ការងារ​ទាក់ទង​សំណង់​អគារ​មួយ​ចំនួន​ទៀត​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា គណៈកម្មការ​នេះ អនុវត្ត​ការងារ​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

No one fear fascist dictator HS' ruling and most of them want to kick this ass out at sometime

There aren't only 9-story building that low quality of Chinese building constructions built at KompongSom region collapsed,but nationwide and could cause more lives innocent will perished from this earth ahead.See example one of Yourn Minh as a governor in two months ago that killed 28 pple and 26 injured since then without anyone held accountable,and mental illness"Hun Sen" promoted him"Y.Minh"to be 4 stars general after him"HS".Mentality ill"HS"not only bring his best comrade"Y.Minh"to the court,or face jail sentence,but he still supports comrade Y.Minh as top military in thief to protect Hun Sen's mental illness govm't"shaaaam....."

Aug 10, 2019 01:23 PM

គេហទំព័រ​ទាំងមូល