សមាគម​គ្រូ​បង្រៀន​ព្រមាន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​១​លាន​រៀល

មេ​ដឹក​នាំ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ព្រមាន​ដឹក​នាំ​ក្រុម​គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​នៅ​សប្ដាហ៍​ទី​មួយ ដើម​ខែ​មករា ឆ្នាំ​២០១៤។ កូដកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន ឬ​មន្ត្រី​រាជការ​ឲ្យ​បាន ១​លាន​រៀល​ក្នុង​១​ខែ​សម្រាប់​ម្នាក់ៗ។ ដំណឹង​ដឹក​នាំ​ធ្វើ​កូដកម្ម​នេះ សម្រាប់​ក្រុម​គ្រូ​បង្រៀន​នៅ​តាម​ខេត្ត ឬ​សាលា​មួយ​ចំនួន បាន​អះអាង​ថា នឹង​ចូល​រួម​សហការ ឬ​លើក​បដា​តវ៉ា​នៅ​តាម​សាលា​រៀងៗ​ខ្លួន ដែល​ពួក​គេ​កំពុង​បង្រៀន។
ដោយ ដែន អយុធ្យា
2013-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣។
សមាជ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣។
RFA/Den Ayuthyea

ភ្លាមៗ​បន្ទាប់​ពី​អង្គ​សមាជ ឬ​សមាជិក​គ្រូ​បង្រៀន​ពី​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស បាន​បោះ​ឆ្នោត​ឲ្យ​បន្ត​ដឹក​នាំ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក្នុង​អាណត្តិ​ទី​៥ រួច​មក លោក រ៉ុង ឈុន បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែ​ធ្នូ ថា នឹង​ដឹក​នាំ​ក្រុម​គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដំឡើង​​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន​ក្នុង​១​ខែ​ឲ្យ​បាន ១​លាន​រៀល។

លោក​បន្ត​ថា កូដកម្ម​នេះ​ធ្វើ​ឡើង​តាម​រយៈ​គ្រូ​បង្រៀន​មិន​ចូល​បង្រៀន ឬ​លើក​បដា​តវ៉ា​ដំឡើង​ប្រាក់​ខែ ១​លាន​រៀល​នៅ​តាម​របង​សាលា​នីមួយៗ នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា ឆ្នាំ​២០១៤៖ «ធ្វើ​មហា​កូដកម្ម​នៅ​នឹង​កន្លែង ដោយ​មិន​បង្រៀន។ សូម​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ចូល​រួម ហើយ​នឹង​សរសេរ​បដា​ចង​នៅ​តាម​របង​សាលា​នីមួយៗ​ទាំងអស់​គ្នា គឺ​សុំ​ប្រាក់​ខែ ១​លាន​រៀល​ក្នុង​១​ខែ សម្រាប់​គ្រូ​បង្រៀន​ម្នាក់ៗ»

ការ​ព្រមាន​នេះ កើត​ឡើង​ស្រប​ពេល​ដែល​ក្រុម​កម្មករ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​ស្ទើរ​ទូទាំង​ប្រទេស បាន​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​១​ខែ​សម្រាប់​កម្មករ​ម្នាក់ៗ។

កូដកម្ម​នេះ​សម្រាប់​សមាជិក​សមាគម​គ្រូ ឬ​តំណាង​គ្រូ​បង្រៀន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​ប្រកាស​ថា​នឹង​ចូល​រួម​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន​រហូត​មាន​ដំណោះស្រាយ​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន ឬ​មន្ត្រី​រាជការ​ដទៃ​ទៀត។

គ្រូ​បង្រៀន​នៅ​សាលា​វិទ្យាល័យ​អង្គរ ខេត្ត​សៀមរាប លោក ស៊ីម ពៅ មាន​ប្រសាសន៍​ថា បាន​ត្រៀម​លក្ខណៈ​ចូល​រួម​ធ្វើ​កូដកម្ម​ជាមួយ​មេ​ដឹក​នាំ​សមាគម​គ្រូ​បង្រៀន ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ ១​លាន​រៀល​រួច​ហើយ។ គ្រូ​បង្រៀន​រូប​នេះ​បាន​ថ្លែង​រិះគន់​រដ្ឋាភិបាល​ថា ប៉ុន្មាន​អាណត្តិ​មក​នេះ មិន​បាន​ជួយ​គិតគូរ​ដល់​​ជីវភាព​គ្រូ​បង្រៀន​នោះ​ទេ។ លោក​បន្ត​ថា ទន្ទឹម​នឹង​ប្រាក់​បៀវត្ស​ដែល​មាន​ចំនួន​តិចតួច​​ទៅ​ហើយ​នោះ ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​បើក​ជូន​គ្រូ​បង្រៀន​មិន​បាន​ទៀងទាត់​តាម​ខែ​នីមួយៗ​ថែម​ទៀត។

លោក ស៊ីម ពៅ៖ «នៅ​ទី​ជនបទ ឬ​ទីក្រុង​ក៏ដោយ បាន​ចោទ​អំពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ មិន​ស្រប​ទៅ​នឹង​ប្រាក់​បៀវត្ស​របស់​គ្រូ​បង្រៀន​ដែល​ទទួល​បាន​ប្រចាំ​ខែ។ អ៊ីចឹង ទោះ​បី​ប្រាក់​បៀវត្ស​មួយ​លាន​រៀល ក៏​មិន​ទាន់​គ្រប់គ្រាន់​ដែរ ក៏ប៉ុន្តែ​ការ​ទាមទារ​នេះ គ្រាន់​តែ​ជា​ការ​ទាមទារ​ទៅ​តាម​ដំណាក់​កាល ឬ​ជា​ជំហានៗ។ អ៊ីចឹង សង្ឃឹម​ថា គ្រូ​បង្រៀន​ទាំងអស់​នឹង​ចូល​រួម​ឲ្យ​សកម្ម​បំផុត និង​ផុសផុល​នៅ​ទូទាំង​ប្រទេស ដើម្បី​ធ្វើ​កូដកម្ម​បញ្ឈប់​ការ​បង្រៀន ដើម្បី​ឲ្យ​រដ្ឋាភិបាល​ទទួល​យក​សំណូមពរ​គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស»

ដូច​គ្នា​ដែរ​សម្រាប់​គ្រូ​បង្រៀន​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ ជាដើម ក៏​បាន​ត្រៀម​ចូល​រួម​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ ១​លាន​រៀល​នេះ​ដែរ។

​គ្រូ​បង្រៀន​នៅ​​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ លោក អឿ សុផា មាន​ប្រសាសន៍​ថា ប្រាក់​ខែ​គ្រូ​បង្រៀន​ដែល​ទទួល​បាន​សព្វថ្ងៃ​នេះ ស្ទើរ​ចិញ្ចឹម​ខ្លួន​ឯង​ពុំ​គ្រប់​ផង កុំ​ថា​​ឡើយ​យក​ទៅ​ផ្គត់ផ្គង់​ប្រពន្ធ​កូន ឬ​ក្រុម​​គ្រួសារ​ឲ្យ​មាន​ជីវភាព​រស់​នៅ​សមរម្យ​នោះ។ គ្រូ​បង្រៀន​រូប​នេះ​ប្រកាស​គាំទ្រ និង​ចូល​រួម​សហការ​ជាមួយ​សមាគម​គ្រូ​បង្រៀន​ធ្វើ​ពហិការ​មិន​ចូល​បង្រៀន ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១​លាន​រៀល៖ «ចំពោះ​គ្រូ​បង្រៀន បើ​យើង​និយាយ​ទៅ​វា​ជា​ឪពុក​ម្តាយ ទី​២ របស់​សិស្ស។ អ៊ីចឹង រាជ​រដ្ឋាភិបាល​គួរ​តែ​ត្រូវ​ជួយ​គិតគូរ​ទៅ​លើ​បញ្ហា​ប្រាក់​បៀវត្ស​របស់​ក្រុម​គ្រូ​បង្រៀន ដើម្បី​ឲ្យ​គ្រូ​ទាំងអស់​ហ្នឹង​ទទួល​បាន​សមស្រប​ទៅ​នឹង​ជីវភាព​រស់​នៅ​របស់​ពួក​គាត់»

មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ក្រសួង​អប់រំ មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​សារ​ព្រមាន​ដឹក​នាំ​ក្រុម​គ្រូ​បង្រៀន​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស​របស់ លោក រ៉ុង ឈុន ទេ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ។ ប៉ុន្តែ រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​មាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ឬ​ក្រសួង​ការងារ ជាដើម បាន​​​​ព្រមាន​ប្ដឹង​មេ​ដឹក​នាំ​សមាគម​គ្រូ​រូប​នេះ​ទៅ​កាន់​តុលាការ ចំពោះ​សកម្មភាព​ដឹក​​​នាំ​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ ប៉ុន្មាន​ថ្ងៃ​មក​នេះ។

ត្រង់​ចំណុច​នេះ លោក រ៉ុង ឈុន ដែល​ជា​មេ​ដឹក​នាំ​សហភាព​សហជីព​កម្ពុជា ផង​នោះ មាន​ប្រសាសន៍​ថា មិន​ញញើត ឬ​តក់ស្លុត​នឹង​ពាក្យ​បណ្ដឹង​របស់​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មក​លើ​រូប​លោក​ទេ។ ហើយ​បាន​អះអាង​ថា នឹង​បន្ត​ដឹក​នាំ​ក្រុម​កម្មករ និង​ក្រុម​គ្រូ​បង្រៀន ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន​សមរម្យ​​មិន​រា​ថយ​ទេ៖ «យើង​ឃើញ​ទង្វើ និង​សកម្មភាព​ដែល​ស្ថាប័ន​មិន​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល ធ្វើ​មក​លើ​មេ​ដឹក​នាំ​សង្គម​ស៊ីវិល វា​ជា​ការ​រំលោភ​សិទ្ធិ និង​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ ពីព្រោះ​ការ​ទាមទារ​ប្រាក់​ឈ្នួល​មួយ​សមរម្យ ការ​សម្ដែង​មតិ​តាម​រយៈ​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​បាន​ចែង​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល ហើយ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​អនុសញ្ញា អាយ.អិល.អូ (ILO) ថែម​ទៀត​ផង ដែល​កម្ពុជា យើង​បាន​ផ្តល់​សច្ចាប័ន»

លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា សមាជិក​របស់​សមាគម​គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស សរុប​មាន​ចំនួន​ជិត ១​ម៉ឺន​នាក់។ មេ​ដឹក​នាំ​សមាគម​គ្រូ​រូប​នេះ បាន​អំពាវនាវ​ដល់​គ្រូ​បង្រៀន ឬ​មន្ត្រី​រាជការ​គ្រប់​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត ឲ្យ​ចូល​រួម​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន ឬ​មិន​ចូល​ធ្វើ​ការ​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា ឆ្នាំ​២០១៤ ដើម្បី​ទាមទារ​ប្រាក់​បៀវត្ស​សមរម្យ និង​អាច​មាន​ជីវភាព​រស់​នៅ​បាន​ថ្លៃថ្នូរ​ជា​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

ធម្មឹក

ពី ក្រោមពោធិ៍ព្រឹក្ស

គ្រូបង្រៀនក្នុងរបបលោក ហ៊ុន សែន គឺបង្រៀនសិស្សឲ្យពុករលួយ​ទូទាំង​ប្រទេសធ្វើដូចអ្នកដឹកនាំអវិជ្ជាដែលកំពុងគឹតថា ខ្លួនឯងអស្ចារ្យ​ជាងអ្នកដ៏ទែ និងអាទិទេពនរកចាប់ជាតិ មិនគឹតពីជាតិ ពីប្រភពដើមខ្លួន ពីភាពក្លែងក្លាយផងខ្លួន។

Jan 01, 2014 08:09 PM

អ្នក​អាន​អនាមិក

ជយោ! គ្រូបង្រៀនធ្វើកូដកម្ម។ ការដឹកនាំរបស់មនុស្សអវិជ្ជា ធ្វើអោយរាស្ត្រមួយនគរវេទនា។ ក្នុងប្រវត្តិសាស្ត្រខ្មែរ មានតែជំនាន់ហ៊ុន សែនទេ ដែលឪពុកម្តាយលក់កូនស្រី ដើម្បីក្រពះ។ ហ៊ុន សែនត្រូវដឹងខ្លួនចំពោះរឿងនេះ។ សូមលោកឯងផ្តាំចៅអោយអានប្រវត្តិសាស្ត្រអំពីរបបលោកឯង នៅក្រោយតុលាការរាស្ត្រកាត់ទោសលោកឯងរួច។ ជយោ! ប្រាក់ខែមួយលានរៀល។

Dec 31, 2013 07:36 PM

សំរោង

ពី តាកែវ

សួរថាតើ ឝរូបងរៀន និងមនតរីរាជការ មានប៉ុនមាននាក់ ? តាមសងកេត ដូធជាមិនមានធំនួនណាមួយជាក់លាក់ ធូលរួមទាមទារ ឣីនឹងឝេសោះ ។ បហែលពួកឝេរស់នៅមាន ជីវភាពឝរប់ឝរាន់ សមរម ហើយទេដឹង ? បើឣញធឹងមែន តើខំទាមទារឲពួកហនឹងធើឣី? ឝណៈបក នយោបាយ ឝួរលប់ធោលឝោលនយោបាយដំឡើងលុយ ឲពួកហនឹងទៅ ។

Dec 31, 2013 04:42 PM

PP

Yes, all teachers should get up and do the protest for wages. Do not let CPP treats you like animals while CPP owns all lands, businesses, and a lot of luxury houses.

Dec 31, 2013 10:56 AM

Khmer in US

Most big guys in the government are corruption. They are the thieves. But when they were still young, they went to school. What did they learn in school from the teachers. Only teachers know this.
Older teachers and younger teachers to make sure you are not teaching students to do corruption.
Teachers! You are the one to involve with corruption, too.
Teachers! you are the one to help cleaning up corruption, too.
Teachers! You are the one that know things better.
Teachers! You teach in good universities, you get good pay, you are the teachers, too.
Teachers! You are the special men and women in our nation. Please get up and do your best. GOD BLESS YOU ALL.

Dec 31, 2013 10:32 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល