អ្នក​ឃ្លាំ​មើល​សង្គម​ចាត់​ទុក​តែងតាំង​ទីប្រឹក្សា​ច្រើន​នាំ​ឲ្យ​ខ្ជះខ្ជាយ​ថវិកាជាតិ

ដោយ សុ ជីវី
2018-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA
អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក បណ្ឌិត មាស នី លើកឡើង​ថា ការតែងតាំង​មន្ត្រី និង​ទីប្រឹក្សា​ជាច្រើន​របស់ រដ្ឋាភិបាល​គឺជា​ការចែក​តួនាទី​គ្នា​ធ្វើការ ដែល​នាំ​អោយ​មានការ​ខ្ជះខ្ជាយ​ថវិកាជាតិ។

ការ​លើកឡើង​នេះ​គឺ​នៅ​ពេល​ដែល​ព្រះករុណា​ព្រះបរមនាថ នរោត្ដម សីហមុនី កាលពី​ថ្ងៃ​ទី​១៣ ធ្នូ បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​ផ្ដល់​ឋានៈ​ដល់​មន្ត្រី​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ចំនួន ៦៥​រូប ទៅតាម​ការ​ស្នើ​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន។

ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សង្គមកិច្ច និង​វប្បធម៌​ជា​ស្ថាប័ន​មួយ​នៃ​គណៈរដ្ឋមន្ត្រី ដែល​ត្រូវ​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៩។ ការ​បង្កើត​ស្ថាប័ន​នេះ​ក៏​មាន​ការរិះគន់​ដែរ​ថា​បង្កើត​អោយ​មាន​ស្ថាប័ន​ដែល​មាន​តួនាទី​ជាន់គ្នា​នឹង​ស្ថាប័ន​ជាតិ ឬ​ក្រសួង​មន្ទីរ ដែល​មាន​ស្រាប់។

លោក មាស នី មាន​មន្ទិលសង្ស័យ​ពី​ការប្រើប្រាស់​ថវិកាជាតិ នៅ​ពេល​ដែល​មានការ​តែងតាំង​មន្ត្រី​ក្នុង​ជួរ​អ្នកដឹកនាំ​ច្រើន​លើសលប់ ឬ​ដែល​អាច​ហៅ​បាន​រដ្ឋាភិបាល​ក្បាល​ធំ។ «»

សមាសភាព​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដែល​ទើបបាន​តែងតាំង​មាន​ឋានៈ​ទេស​រដ្ឋមន្ត្រី​ចំនួន​២​រូប ឋានៈ​ស្នើ​រដ្ឋមន្ត្រី ១៤​រូប រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ៤៩​នាក់។

រដ្ឋាភិបាល​ក៏​ទើបបាន​តែងតាំង​ទីប្រឹក្សា​ក្រសួង​ការងារ​ចំនួន​ជាង ១​រយ​នាក់ បន្ថែម​ទៅលើ​ការតែងតាំង​ទីប្រឹក្សា​រាប់មិនអស់ សម្រាប់​នាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធាន​ព្រឹទ្ធសភា និង​បណ្ដា​ក្រសួង​ស្ថាប័ន​ជាច្រើន​ទៀត​រួចមក​ហើយ ហើយ​ករណី​នេះ​ក៏​ត្រូវ​បាន​រិះគន់​ហូរហែ​ថា ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ​ដែរ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល