ព្រះមហាក្សត្រ​ និង​សម្តេច​ម៉ែ ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង

ដោយ សេក បណ្ឌិត
2019-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ​ ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ មុនីនាថ សីហនុ នៅ​ព្រឹក​​ថ្ងៃ​ទី២៦ ខែ​សីហា យាង​ទៅ​​​ពិនិត្យ​​ព្រះរាជ​សុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។
ព្រះមហាក្សត្រ​ ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ មុនីនាថ សីហនុ នៅ​ព្រឹក​​ថ្ងៃ​ទី២៦ ខែ​សីហា យាង​ទៅ​​​ពិនិត្យ​​ព្រះរាជ​សុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។
រូប៖ ហ្វេសប៊ុក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ព្រះមហាក្សត្រ​ ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ មុនីនាថ សីហនុ នៅ​ថ្ងៃ​ទី២៦ ខែ​សីហា យាង​ទៅ​សម្រាក​ពិនិត្យ​​ព្រះរាជ​សុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ដំណើរ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នេះ មិន​ទាន់​កំណត់​ពេល​នៃ​ការ​យាង​ត្រឡប់​មកវិញ​នៅ​ឡើយ។

ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ជា​អ្នក​ថ្វាយ​ព្រះរាជ​ដំណើរ​របស់​ទ្រង់ ហើយ​ខណៈ​អវត្តមាន​របស់​អង្គ​ព្រះមហាក្សត្រ​នេះ ប្រធាន​ព្រឹទ្ធសភា​របប​ឯក​បក្ស លោក សាយ ឈុំ ត្រូវ​ឡើង​ជា​​ប្រមុខ​រដ្ឋ​ស្ដីទី​កាន់​កិច្ច​ការ​ជំនួស​ព្រះអង្គ។

ព្រះមហាក្សត្រ​ បរមនាថ នរោត្តម​ សីហមុនី ទ្រង់​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ចិន​​ជា​ទៀង​ទាត់​ ក៏​ប៉ុន្តែ​ម្ដង​ម្កាល​នៅ​ពេល​របប​លោក ហ៊ុន សែន ធ្វើ​ច្បាប់​ណា​មួយ​ដែល​ប្រាស​ចាក​ពី​ស្មារ តី​នៃ​រដ្ឋធម្មនុញ្ញ ទ្រង់​ក៏​យាង​ទៅ​ប្រទេស​ចិន​ខុស​កាល​វិភាគ​របស់​ទ្រង់​ផង​ដែរ។

អ្នកវិភាគ​ និងប្រជាពលរដ្ឋ​ សង្កេត​ឃើញថា ​ព្រះមហាក្សត្រកម្ពុជា ​តែងតែ​គង់​នៅ​យ៉ាង​ស្ងៀម​ស្ងាត់​ ក្នុង​ព្រះ​បរមរាជវាំង ​មិនសូវមាន​អំណាច និង​មាន​ព្រះរាជ​សកម្មភាព​ក្លៀវក្លា​ដូច​ព្រះបិតា ដើម្បី​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​របស់​ជាតិដែល​ជាប់​គាំង​អស់​រយៈពេល​ជា​ច្រើន​ខែ​ឆ្នាំ​មក​នេះទេ ។ ពួកគេ​ យល់ថា​ គួរតែដល់​ពេល​ដែលព្រះអង្គ​ គង់នៅ​ជាឯករាជ្យ​មិន​រងឥទ្ធិពល​របស់​លោក​ ហ៊ុន ​សែន ​ហើយ​ចាប់ផ្តើម​បំពេញ​ព្រះរាជ​តួនាទី​ឲ្យបាន​ពេញ​លេញ​ក្នុងការ​អន្តរាគមន៍​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​សព្វថ្ងៃ ​ដើម្បី​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​អាច​រួមរស់​ជា​មួយ​គ្នា​ដោយ​សុខដុមរមនា​ប្រកប​ដោយ​សាមគ្គី​​ជាតិ ​និង​ឯកភាព​ជាតិពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល