ភ្លើង​ឆេះ​ផ្សារ​អូរ​អំបិល ​ខេត្ត​បន្ទាយមានជ័យ​ ​​​ខូចខាត​​ទ្រព្យសម្បត្តិ​​​ប្រមាណ ៣០ម៉ឺន​ដុល្លារ​អាមេរិក

ដោយ ទីន ហ្សាការីយ៉ា
2019-05-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​ផ្សារ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​ភ្លើង​ឆេះ​នៅ​ព្រឹក​ថ្ងៃ​ទី៥ ឧសភា។
ទិដ្ឋភាព​នៅ​ផ្សារ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​ភ្លើង​ឆេះ​នៅ​ព្រឹក​ថ្ងៃ​ទី៥ ឧសភា។
រូប៖ ថត​ដោយ​ប្រជាពលរដ្ឋ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បន្ត​ស្រាវជ្រាវ​រក​មូលហេតុ​អំពី​ភ្លើង​ឆេះ​ផ្សារ​អូរ​អំបិល សង្កាត់​អូរអំបិល​ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមាន​ជ័យ បន្ទាប់​ពី​​ឆេះ​​​ខូចខាត​តូប​លក់​ដូរ​របស់​អាជីវករ ៦៧តូប និង​​ទ្រព្យសម្បត្តិ​ ដែល​​គិត​​ជា​ទឹក​ប្រាក់​​ប្រមាណ ៣០ម៉ឺន​ដុល្លារ​សហរដ្ឋ​​អាមេរិក កាល​ពី​ម៉ោង ៣ព្រឹក ថ្ងៃ​ទី៥ ឧសភា។

អភិបាល​បាល​ក្រុង​សិរីសោភ័ណ​លោក ហ៊ិល រ៉ាយយ៉ា ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី៥ ឧសភា​ថា ក្រោយ​ពី​ការ​ស្រាវជ្រាវ​ជំហាន​ដំបូង​សន្និដ្ឋាន​ថា​ ឆេះ​បណ្ដាល​មក​ពី​ផ្ទុះ​សេរ​ខ្សែភ្លើង​​នៅ​ក្នុង​ផ្សារ។ លោក​​ថា មូលហេតុ​ដែល​ឆេះ​អស់​ច្រើន​ដោយសារ​​ភាគ​ច្រើន​តូប​ធ្វើ​ពី​ឈើ​ដែល​ងាយ​ស្រួល​ឆាប​ឆេះ៖ «ក្រៅ​ពី​ខូច​ខាត​អត់​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ទេ របួស​ក៏​អត់​មាន​ដែរ ហើយ​ផ្ទះ​ពលរដ្ឋ​ក៏​អត់​មាន​ប៉ះពាល់​ដែរ ប៉ះ​តិចតួច រឿង​នេះ​យើង​អាច​បន្ទោស​ពលរដ្ឋ​ក៏​ថា​បាន​ដែរ​ នៅ​ពេល​ដែល​ឡាន​ទឹក​មក​ពិបាក​រក​ផ្លូវ​ចូល ដោយសារ​ពួកគាត់​លក់​ដូរ​នៅ​លើ​ផ្លូវ»

លោក​បន្ត​ថា បន្ទាប់​ពី​ភ្លើង​ឆេះ​​អាជ្ញាធរ​​ទុក​ពេល ៣ថ្ងៃ ដើម្បី​សំអាត​ទីតាំង​ភ្លើង​ឆេះ​ ដើម្បី​ស្នើសុំ​ទៅ​ថ្នាក់លើ​រៀបចំ​សាង​សង​ផ្សារ​មួយ​​នេះ​ឡើង​វិញ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​លក់​ដូរ​ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល