កម្មករ​រោងចក្រ​ជិត​៧០​នាក់​នៅ​ស្រុក​បាទី​ខេត្ត​តាកែវ​ដួល​សន្លប់

ដោយ អាស៊ីសេរី
2018-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​តាកែវ
ផែនទី​ខេត្ត​តាកែវ
Photo: RFA

កម្មករ-កម្មការិនី​នៃ​រោងចក្រ សេឌូណូ ខេមបូនីតធីង (SEDUNO Cambo KNITTING. LTD) ជិត​៧០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មករា។ រោងចក្រ​នេះ ស្ថិតនៅ​ភូមិ​កណ្ដឹងតូច ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ។

រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ជំនាញ​ផ្នែក​សុខាភិបាល មិន​ទាន់​បញ្ជក់ មូលហេតុ​ច្បាស់លាស់​នៃ​ការ​ដួល​សន្លប់​នេះ​ថា បណ្ដាល​មក​ពី​បញ្ហា​អ្វីមួយ​ពិតប្រាកដ​នោះ​ទេ។

ប៉ុន្តែ សារព័ត៌មាន​ក្នុងស្រុក​បាន​ស្រង់​សម្ដី​របស់​អធិការ​នគរបាល​ស្រុក​បាទី លោក ង៉ាន់ សារី ថា ករណី​ដួល​សន្លប់​នេះ អាច​បណ្ដាល​មក​ពី​ពុល​ថ្នាំ​បាញ់​ស្រូវ​របស់​ប្រជាពលរដ្ឋ នៅ​ក្បែរ​រោងចក្រ​នោះ។

រោងចក្រ សេឌូណូ ខេមបូ នីតធីង មាន​កម្មករ កម្មការិនី​សរុប​ជាង ១​ពាន់ ៦​រយ​នាក់។

អាជ្ញាធរ និង​ក្រុម​គ្រូពេទ្យ បាន​ដឹក​កម្មករ កម្មការិនី ដែល​ដួល​សន្លប់​ទាំងនោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​ជា​បន្តបន្ទាប់ ចាប់​តាំង​ពី​អំឡុង​ម៉ោង​ជាង​៣ រសៀល កាលពី​ថ្ងៃ ទី​៣០ មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បញ្ហាធំតែមួយគត់ គឺខ្វះប្រព័ន្ធ oxygen សូមអស់លោក
កុំយករឿងចំណីអាហារមកជារឿងធំ។ ប្រទេសក្តៅ ខ្វះ
អ្នកបច្ចេកទេស គ្រប់គ្រងប្រព័ន្ធ oxygen យកលេសមកដាក់រឿងបរិភោគមិនគ្រប់គ្រាន់។ ឆ្កួតៗៗៗៗៗៗៗ

Feb 01, 2018 06:58 AM

គេហទំព័រ​ទាំងមូល