សមត្ថកិច្ច​បន្ត​សួរចម្លើយ​ជនជាតិ​ចិនដែល​យក​បំពង់​ដែល​គេ​សង្ស័យ​ថា​ជា​គ្រាប់​បែក ​ទៅ​ដាក់​នៅ​ផ្ទះ​មិត្តភ័ក្ដិ

ដោយ សន ចាន់រដ្ឋា
2019-05-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ឃុំ​ខ្លួន​ជនជាតិ​ចិន​ដែល​សង្ស័យ​ថា​យក​គ្រាប់​បែក​កែច្នៃ​​ ចូល​ក្នុងហាងលក់គជ់​របស់​ជនជាតិ​ចិន​ដូចគ្នា។
សមត្ថកិច្ច​ឃុំ​ខ្លួន​ជនជាតិ​ចិន​ដែល​សង្ស័យ​ថា​យក​គ្រាប់​បែក​កែច្នៃ​​ ចូល​ក្នុងហាងលក់គជ់​របស់​ជនជាតិ​ចិន​ដូចគ្នា។
រូបថតពី ហ្វេសប៊ុក​ស្នងការរាជធានីភ្នំពេញលោក ស ថេត។

ស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​លោក​ ស ថេត​ បាន​ឱ្យ​ដឹង​ថា​សមត្ថកិច្ច​កំពុង​សាកសួរ​ជនជាតិ​ចិន​ម្នាក់​ដែល​យក​បំពង់​ដែលគេ​សង្ស័យ​ថា​ជាគ្រាប់​បែក​នេះ​ទៅ​ដាក់​នៅផ្ទះ​មិត្តភ័ក្ដិ​។

លោក​ថា​ ប្រសិនបើ​សមត្ថកិច្ច​រក​ឃើញ​ថា​ ជនសង្ស័យ​មាន​ជាប់ពាក់ព័ន្ធ​នឹង​បទល្មើស​ណាមួយ​ខាង​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។

កាលពី​ព្រឹក​ថ្ងៃទី០១​ ខែ​ឧសភា ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​វ័យ ៣៨ឆ្នាំ ឈ្មោះលីវ ជីន បាន​យក​បំពង់​រុំ​ដោយ​ស្គុត ​ពណ៌លឿង ​មាន​ភ្ជាប់​ដោយ​នាឡិកា ចូលទៅក្នុង​ហាង​លក់​គជ់​ចិន​មួយកន្លែង ​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង១សង្កាត់​ចោមចៅ១ខណ្ឌ​សែនសុខ​។ ដោយ​មាន​ការសង្ស័យ ម្ចាស់​ទីតាំង​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​​ដើម្បី​ឱ្យ​មក​ធ្វើ​អន្តរាគមន៍។

សមត្ថកិច្ច​ថា​បំពង់​ដែល​ជនជាតិ​ចិន​យក​ទៅ​ដាក់​នៅផ្ទះ​មិត្តភ័ក្ដិ​នោះ​មិនមែន​ជា​គ្រាប់បែក​កែច្នៃ​ទេ​ប៉ុន្តែ​ជា​បំពង់​ធម្មតា​ដែល​ផ្ទុក​ទៅ​ដោយ​ខ្សាច់​ដោយសារតែ​ជនល្មើស​មាន​គំនុំ​រវាង​ដៃគូ​រកស៊ី​ជាមួយគ្នា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល