ការ​រាំ​ច្រៀង​សប្បាយ​នៅ​វិមាន​ឈ្នះ​ឈ្នះ​រង​ការ​រិះគន់​ថា​ជា​ការ​បំភ័ន្ត​​ខុស​ពី​អ្វី​ដែល​ពលរដ្ឋ​ជួប​ប្រទះ

ដោយ មួង ណារ៉េត
2018-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​បាញ់​កាំជ្រួច នៅ​បរិវេណ​វិមានឈ្នះឈ្នះ នៅ​យប់​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១៨។
ទិដ្ឋភាព​បាញ់​កាំជ្រួច នៅ​បរិវេណ​វិមានឈ្នះឈ្នះ នៅ​យប់​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook

អ្នកវិភាគ និង​សកម្មជន​បក្ស​ប្រឆាំង​យល់​ថា របប​ក្រុងភ្នំពេញ​កំពុង​បង្កើត​ព្រឹត្តិការណ៍​ច្រៀង​រាំ​សប្បាយ នៅ​វិមាន​ឈ្នះ​ឈ្នះ ស្រប​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​នយោបាយ គឺជា​ការ​ចង់​បន្លំ​ស្ថានការណ៍ មិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្វល់​ខ្វល់​ពី​បញ្ហា​របស់​ជាតិ។ ពួកគេ​រិះគន់​ថា អ្វី​ដែល​របប​ក្រុងភ្នំពេញ​កំពុង​រៀបចំ​នេះ មិនមែន​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ​នោះ​ទេ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម យល់ថា ទោះ​លោក ហ៊ុន សែន ខំប្រឹង​បង្កើត​ព្រឹត្តិការណ៍​សប្បាយរីករាយ ដើម្បី​បិទបាំង​ទង្វើ​អាក្រក់​របស់​ខ្លួន​យ៉ាង​ណា​ក្តី បើ​មេដឹកនាំ​របប​នេះ​មិន​បាន​ធ្វើ​អ្វី​តាម​អន្តរជាតិ​ចង់បាន​ទេ​នោះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​វិបត្តិ​នា​ពេល​ខាង​នេះ ដោយ​ចៀស​មិន​រួច។

អ្នកវិភាគ​វ័យក្មេង​លោក បុង ដែត យល់ថា ពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​វិបត្តិ​នយោបាយ វិបត្តិ​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត មិន​អាច​សប្បាយរីករាយ នឹង​ការរៀបចំ​របស់​របប​ក្រុងភ្នំពេញ​ឡើយ។ អ្នកវិភាគ​រូប​នេះ ចង់​ឃើញ​របប​ក្រុងភ្នំពេញ​កែខ្លួន​ឡើងវិញ ដើរមក​ផ្លូវ​ត្រូវ​ដែល​ជា​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន៖ «ព្រឹត្តិការណ៍​ឈ្នះ​ឈ្នះ​មិន​អាច​យក​ទៅ​បន្លំ​ព្រឹត្តិការណ៍​លុបចោល​អនុគ្រោះ​ពន្ធ​ទេ»

ចំណែក សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ដែល​ត្រូវ​និទ្ទេស​ខ្លួន ព្រោះ​វិបត្តិ​នយោបាយ​លោកស្រី មាស លក្ខិណា និយាយ​ថា របប​ក្រុងភ្នំពេញ កំពុង​សប្បាយ​លើ​គំនរ​ទុក្ខ​របស់​ពលរដ្ឋ និង​យក​លុយ​ជាតិ​មក​ចាយ​ខ្ជះខ្ជាយ ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​នេះ។ លោកស្រី​យល់ថា ការ​ប្រឹងប្រែង​បិទបាំង​ពី​បញ្ហា​របស់​ពលរដ្ឋ​បែបនេះ គឺជា​ការ​ភិតភ័យ​របស់​ខ្លួន​ប៉ុណ្ណោះ៖ «ទោះបី​គាត់​(​លោក ហ៊ុន សែន​)​ប្រឹង​តុបតែង​ក៏​អត់​ទៅ​រួច​ដែរ នេះ​គ្រាន់តែ​គាត់​កុហក​ខ្លួនឯង​ទេ»

របប​ក្រុងភ្នំពេញ​បាន​រៀបចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ នៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​រយៈពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​២៩ ៣០ ៣១​ខែ​ធ្នូ រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន កំពុង​ផ្សព្វផ្សាយ​ពី​ទិដ្ឋភាព​នៃ​ពិធី​ជា​បន្តបន្ទាប់ និង​អះអាង​ថា មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ កំពុង​ចូលរួម​យ៉ាង​សប្បាយ​រីករាយ​ក្នុង​ពិធី​នោះ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ក៏បាន​អំពាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ពិធី​ឲ្យ​សប្បាយរីករាយ​។ នៅ​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ កាលពី​ថ្ងៃទី២៩ ខែ​ធ្នូ ក៏​ប្រាប់​ទៅ​ពលរដ្ឋ​មក​រាំ​សប្បាយ​នៅ​ទីនេះ​ដោយ​លោក​អះអាង​ថា របប​លោក​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​សង្គ្រាម​ក្លាយ​ជា​ដែនដី​សុវណ្ណ៖ «អរគុណ​ចំពោះ​ការ​គាំទ្រ​ទាំងអស់​របស់​ប្រជាជន អរគុណ​សម្រាប់​ការចូលរួម អរគុណ​ជនរួមជាតិ ហើយ​សូម​អញ្ជើញ​រាំ​លែង​កម្សាន្ត​តាម​ចិត្ត​នៅ​ទីនេះ​បី​យប់​បី​ថ្ងៃ»

ក្រោយ​រំលាយ​បក្ស​ប្រឆាំង និង​គ្រប់គ្រង​អំណាច​បាន​ជោគជ័យ​តាម​បែប​ឯកបក្ស របប​ក្រុងភ្នំពេញ​បាន​ប្រញាប់ប្រញាល់ រៀបចំ​បង្កើត​កម្មវិធី​សប្បាយ​ជាច្រើន ហើយ​នៅ​ចុងក្រោយ​នេះ​គឺជា​ការ​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​បី​យប់ បី​ថ្ងៃ ពោរពេញ​ដោយ​ការ​ច្រៀង​រាំ​សប្បាយ បាញ់​កាំជ្រួច​ស្ទើរ​ឆេះ​មេឃ ដែល​កម្មវិធី​នេះ​ចំណាយ​លុយ​អស់​ជាង​១២​លាន​ដុល្លារ។ ក្រោយ​ចប់​កម្មវិធី​នេះ របប​ក្រុងភ្នំពេញ នឹង​បន្ត​ប្រារព្ធ​ថ្ងៃ​រំលឹក​ជ័យជំនះ​របស់​ខ្លួន​មួយទៀត គឺ​ថ្ងៃ​ទី​៧​មករា ដែល​របប​នេះ​គ្រោង​ធ្វើឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក និង​ត្រូវ​ចាយ​លុយ​​យ៉ាង​សន្ធឹកសន្ធាប់​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

nvc's embassy as transit for their espionage activity....

January 7,1979 is the terrible day anniversary of n.Vietnam commies foot soldiers invaded of Cambodia 1979...war aggression,war looting,war territory plunder,war expansion territory,war adopted new neo-colonization,war adopted new expansion population,war endorsed its own Ho Chi Minh's ideology,war criminal conspiracy,war crime against humanity,and war crime to wipe out of Cambodians from the world map"like Cham-Champa in 17th century and Kampuchea Krom in 1949".Because n.Vietnam embassy in P Penh kept their many secreted espionage activities across Cambodia to control freak to shut down all khmer nationalism like they did around in 1943 to 1970.The n.Hanoi commie war against the S.Vietnam with supported by China and Soviet.During the n.Hanoi commies war against the South,the north used all kinds of these military warfare to weaken down the south...they recruited old or young blood Maoist's youth with brainwashed created more havoc in society,more problems to the south regime,neo-Ho Chi Minh's commie labour party and those called"children soldier upfront"they brainwash those children soldiers by Ho's pro-commie ideology and bowed to dead for their leader and dare to kill all kind of enemies who betray their commie ideology must be dead.Such as espionage everywhere with old or young pple involved,undercover in govm't,military,on the street,in public place,in bars,in market,deadly bomb squad,poison food,use counterfeit,bribe or corruption to any govm't level,use pretty girl as decoy,spy on every public place,sending secrets message to their leader,regroup and exchange their secreted information about opponent activity,created more havoc to public distrusted,used pro-communist slogan in secret bunker,or newspapers,push opponent to other side,cut public routes or communication across the country,create anti-govm't slogan,made up fake stories to the public attention,make south army weaken down or lose pple supported,politic assassination,threaten pple life or politician,used anonymous,blackmail to kill someone,used fake cease-fire or international conference as their good time for war aggression and blame game to other etc etc...

Jan 08, 2019 12:24 PM

ភវ​វ័រ្មន

ពី បាវិត ស្វាយ​រៀង​

សំណង់​ ស្ដូប​នេះ បាន​យក​ សំណង់​មាន​លក្ខណៈ​ជា​​ប្រាសាទ​ខ្មែរ ខ្លះ​ៗ​ មក​ដាក់​នៅ​​តួ​​ជញ្ជាំង​គ្រឹះ​ខាង​ក្រោម​ស្ដូប ជា​ការ​​​បំភាន់ការ​យល់​ដឹង​ ដលជាតិ​ខ្មែរថា​ជា​រចនា​បទ​ខ្មែរ​ តែ​វា​នៅ​តែ​បង្ហាញ​ការ​​​ប្រមាថ ជាតិខ្មែរ យ៉ាង​ជួរជាតិ!​
គេ​​បាន​កសាង​​រូប​ប្រាសាទតំណាង​​ជាតិខ្មែរ​ ​តូច​ៗ នៅ ​ទាប​ក្រោម​អំណាច​ ស្ដូប​ថ្ម ដែល​​តំណាង​​ឲ្យ​ ​ព្រលឹង កង​ទ័ព​និង​ប្រជាជន​វៀតណាម!

សូម​រក​មើល​រូប​ស្ដូប​ថ្ម ឬ​ឈើ ​ដែល​វៀតណាម​ធ្វើ​នៅ​តាម​ទី​លាន​ កប់​សព​យុទ្ធជន​វៀតណាម និង​ទីកន្លែង​ផេ្សងៗ​ដើម្បី​ប្រៀប​ធៀប​រចនា​បទ​ស្ដូប​នេះ!

ដោយ​ជាក់​ស្ដែង​មិន​អាច​ប្រកែក​បាន​ ស្ដូប​ថ្ម នេះ​ វា​មិន​មែន​ជា​ រចនា​បទ​តំណាង​ជាតិខ្មែរ សោះ​ឡើយ!

Jan 01, 2019 09:25 PM

ភវ​វ័រ្មន

ពី បាវិត ស្វាយ​រៀង​

មេឃាតក ​ក្បត់​ជាតិ បាន​សម្លាប់​លីទ្ធិ​ប្រជាធិបតេយ្យ ប្លន់​ឆន្ទះ ​ប្រជាជាតិ​ខ្មែរ​ រម្លាយ​បក្ស​សង្គ្រោះ​ជាតិ ចាប់​អ្នក​នយោបាយ​ សេ្នហា​ជាតិ​ដាក់ឃុំ​ឃាំង​ ជាង​២០​​ឆ្នាំ​មក​នេះ ​របប​ឃាតក បាន​បាញ់​សម្លាប់ អ្នក​តស៊ូមតិ អ្នក​នយោបាយ ​អ្នក​ការពារ បរិស្ថាន បញ្ញវន្ត បណ្ឌិត កវី និពន្ធ អ្នក​សារព័ត៌មាន សិល្បករ ​ ។ល។ វិមាន​ ឈ្នះ ឈ្នះ នេះ វា​ បានកសាង​ឡើង​ចំ​ពេល​ដែល របប​​ផ្ដាច់ការ​ រម្លាយ​ លិទ្ធិ​ប្រជាធិបតេយ្យ យក​ចិន​និង​យួន​ ដែល​ជំពាក់ ជីវិត និង​ទឹក​ដី ខ្មែរ មក​ជា​បង្អែក នៃ​របប​មេឃាតក ឡើង​វិញ! វា​បាន ​បង្ហាញ​យ៉ាង​ច្បាស់ ពី​ជ័យ​ជំនះ របស់ អាណានិគម​វៀតណាម ឈ្លាន​ពាន ទឹក​ដី និង របប​ ផ្ដាច់ការ ក្នុង​ការ​បន្ដ​​សម្រេច​ផែន​ការ​ណ៍​ យួន​ហូជីមិញ​ឈ្លាន​ពាន ប្រល័យ​ពូជសាសន៍​ខ្មែរ ...!​

Jan 01, 2019 09:14 AM

គេហទំព័រ​ទាំងមូល