គណៈកម្មការ​ទី​១​សភា​កោះ​ហៅ​លោក ស ខេង មក​បំភ្លឺ​ទាក់ទង​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ ទីន ហ្សាការីយ៉ា
2016-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
Photo: RFA

ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋ​សភា បាន​ដាក់​លិខិត​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មក​សួរ​អំពី​ដំណើរ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១៧។

លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ រដ្ឋ​សភា គឺ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា ឲ្យ​ដឹង​ថា គណៈកម្មការ​លោក​បាន​ដាក់​លិខិត​កោះ​ហៅ​លោក ស ខេង តាម​រយៈ​ប្រធាន​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ។ លោក​ថា ប្រធាន​រដ្ឋ​សភា​នឹង​បញ្ជូន​លិខិត​​កោះ​ហៅ​ទៅ​លោក ស ខេង នៅ​ក្នុង​សប្ដាហ៍​នេះ។

ក្រៅ​ពី​នេះ គណៈកម្មការ​ទី​១ នៃ​រដ្ឋ​សភា ក៏​គ្រោង​នឹង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មក​សួរ​អំពី​ករណី​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល