លោក ហ៊ុន សែន ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកអាញ់

ដោយ មាន ឫទ្ធិ
2019-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ កាល​​នៅ​ថ្ងៃ​ទី២៩ កញ្ញា ​២០១៨។
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ កាល​​នៅ​ថ្ងៃ​ទី២៩ កញ្ញា ​២០១៨។
Photo Screenshot

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកអាញ់ (Le Duc Anh ) នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២ ខែ ឧសភា ឆ្នាំ​២០១៩​។

លោក ឡេ ឌឹកអាញ់ ជា​អតីត​ប្រធានាធិបតី និង​ជា​អតីត​មេទ័ព​ល្បីឈ្មោះ​របស់​វៀតណាម បាន​ទទួល​មរណភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ ក្នុង​វ័យ​៩៨​ឆ្នាំ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២ ឧសភា​នេះ​ថា លោក ឡេ ឌឹកអាញ់ ជា​រដ្ឋបុរស​វៀតណាម​មួយ​រូប និង​ជា​តួអង្គ​នយោបាយ​ដ៏​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា ដោយសារតែ​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​វាយ​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។

ក៏ប៉ុន្តែ ឯកសារ​ប្រវត្តិសាស្ត្រ ស្ដីពី​កម្ពុជា មួយ​ចំនួន​បាន​សរសេរថា លោក ឡេ ឌឹកអាញ់ ជា​អ្នកមានគុណ​របស់​លោក ហ៊ុន សែន ដែល​បាន​លើក​បន្តុប​លោក​ឱ្យ​ឡើង​ធ្វើជា​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ប្រមាណ​ជា​៤០​ឆ្នាំ​កន្លង​មក​នេះ។

ឯកសារ​ប្រវត្តិសាស្ត្រ​ទាំងនោះ បាន​ឱ្យ​ដឹង​ទៀត​ថា វៀតណាម​មិនបាន​ចូល​រំដោះ​កម្ពុជា ពី​របប​ខ្មែរក្រហម​នៅ​ដើម​ឆ្នាំ​១៩៧៩​នោះ​ទេ តែ​ជា​ការ​ដឹកនាំ​កងទ័ព​ជាង ១២​ម៉ឺន​នាក់ ចូល​មក​លុកលុយ ឈ្លានពាន​ប្រទេស​កម្ពុជា ហើយ​ក្រោយមក​ចំនួន​កងទ័ព​នេះ​បាន​កើន​ឡើង​ជាង ២​សែន​នាក់ ដោយមាន​ការ​ជួយជ្រោមជ្រែង​ពី​លោក ហ៊ុន សែន និង​លោក ហេង សំរិន ប្រធាន​សភាជាតិ​កម្ពុជា កាលពី​ពេល​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល