លោក ហ៊ុន សែន លុប​ចោល​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​​ជូន​​ចៅ​ស្រី​​ទៅ​​ចំណត​​យន្តហោះ

ដោយ ម៉ៅ សុធានី
2019-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ជូន​ចៅ​ស្រីច្បង​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៦ ខែ​កក្កដា ២០១៩។
លោក ហ៊ុន សែន ជូន​ចៅ​ស្រីច្បង​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៦ ខែ​កក្កដា ២០១៩។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​សុក្រ​ ទី២៦ កក្កដា បាន​ជូន​ដំណើរ​ចៅស្រី​ច្បង ត្រឡប់​ទៅ​សិក្សា​នៅ​ប្រទេស​ក្រៅ​វិញ ដោយ​សុខចិត្ត​លើក​ពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្ដាហ៍​ទៅ​ពេល​ក្រោយ​ទៀត។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) លោក​នៅ​ថ្ងៃទី២៦ ខែ​កក្កដា​ថា ការ​ជូន​ដំណើរ​ផ្ទាល់​របស់​ចៅស្រី​នេះ ដោយសារ​ជីដូន និង​ម្ដាយ​បង្កើត គឺ​អ្នកស្រី ហ៊ុន ម៉ាណា ជាប់រវល់​ការងារ។ លោក​បន្ត​ថា ដើម្បី​ផ្ដល់​ភាព​កក់ក្តៅ និង​លើកទឹកចិត្ត​ចៅស្រី​ឱ្យ​ខំ​រៀន​បន្ត និង​ជៀសវាង​មាន​អារម្មណ៍​ឯកោ ទើប​ជីតា​ឆ្លៀត​ពេល​ជូន​ដំណើរ​ចៅស្រី។

លោក ហ៊ុន សែន បាន​បង្ហាញ​មុខជា​សាធារណៈ​ជា​លើកដំបូង ​ក្រោយពេល​លោក​បាន​បាត់​ខ្លួន​ពី​កិច្ចប្រជុំ​រដ្ឋ និង​គណៈរដ្ឋមន្ត្រី​មួយ​សប្ដាហ៍​ហើយ​។ អវត្តមាន​លោក ហ៊ុន សែន ដោយ​​គ្មាន​បញ្ជាក់​​ប្រាប់​សាធារណជន​នោះ បណ្ដាល​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហោះ​សារ​ព្រោងព្រាត​ថា លោក ហ៊ុន សែន មាន​ជំងឺ​ជា​ទម្ងន់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល នៅ​ប្រទេស​​សិង្ហបុរី កាលពី​រាត្រី​ថ្ងៃ​ទី​២៣ ខែ​កក្កដា។ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា ការ​លើក​ពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​គ្រោង​ប្រជុំ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា គឺ​មិន​ពាក់ព័ន្ធ​នឹង​សុខភាព​របស់​លោក ហ៊ុន សែន នោះ​ទេ។ លោក ផៃ ស៊ីផាន បាន​ឱ្យ​ដឹង​ទៀត​ថា ការ​លើក​ពេលនេះ ដោយសារ គ្មាន​របៀបវារៈ​ចាំបាច់​ត្រូវ​ប្រជុំ បន្ថែម​ទៅ​នឹង​ការ​ចុះ​មូលដ្ឋាន​របស់​រដ្ឋមន្ត្រី​មួយ​ចំនួន​ផង។

លោក​ហ៊ុន សែន មិន​បាន​បញ្ជាក់ ប្រទេស​ណា​ដែល​ចៅស្រី​ទៅ​រៀន​នោះ​ទេ ហើយ​រៀន​យក​មុខ​វិជ្ជា​អ្វី​។ កន្លងមក​លោក ហ៊ុន សែន ក៏បាន​នាំ​ចៅស្រី ជា​កូនស្រី​អ្នកស្រី ហ៊ុន ម៉ាណា នេះ ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អឺរ៉ុប​ដែរ។ ការណ៍​នេះ​បណ្ដាល​ឱ្យ​មានការ​រិះគន់​ថា លោក ហ៊ុន សែន ជា​បុគ្គល​គ្រួសារ​និយម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

dictator Hun Sen fears itself karma coming

P Penh leaking news-dictator Hun Sen's primary care doctor reveals that comrade Hun Sen's health could be seriousness,or be dead before year 2019 coming,because too much and highly stress,drug,or alcoholic addiction,depression,mental illness,psychopath,sad,mad,hated and high blood pressure,heart attack and could lead him dead at sometime.Now,he can't goes routine medical check up at Singapore clinic anymore since he had disputed with pm Lee Shian Long accused him/north Hanoi govm't invaded of Cambodia in 1979-1993"war aggression,war looting,war criminal conspiracy,war territorial plunder,war crime against humanity and try to wipe out Cambodia from the world map.in fact dictator Hun Sen fears himself and refused to visit its anymore,so he has to pick up his own primary care doctor at home rather better to China,or Vietnam that he didn't trusted all of them.

Aug 09, 2019 02:51 PM

evildoer voodoo photoshop at airpot backyard.

Voodoo evildoer"HS"fake news dislocation airport backyard photo shot controversy and it's said who gonna believe me? and who gonna attack me?,or reacting me during emergency canceled cabinets meeting to accompany his 27th grand daughters to study abroad"no specific detail which country....Evildoer himself claims that in among of 16.7 million of khmer pple have no chanced to study at oversea like his children and grand children,because they were very poor and not smart enough like his grand children.And it repeats himself that he can affords more than 1100 children who wants to continue to high field education at any countries around the world.

Jul 30, 2019 11:42 AM

Bill

GOOD Grandfather but very Cruel Leader!

Jul 29, 2019 03:44 PM

អ្នក​អាន​អនាមិក

HE IS A GOOD GRANDFATHER.

Jul 27, 2019 03:53 AM

គេហទំព័រ​ទាំងមូល