លោក ហ៊ុន សែន ស្នើ​អាមេរិក​បញ្ឈប់​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ប្រព្រឹត្ត​បទល្មើស​​មក​កម្ពុជា​វិញ

ដោយ មាន ឫទ្ធិ
2017-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក បញ្ឈប់​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​អាមេរិក មក​កម្ពុជា​វិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា បាន​ស្នើ​សុំ​សហរដ្ឋអាមេរិក ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ ដែល​បាន​ចុះ​ហត្ថលេខា​តាំង​ពី​ឆ្នាំ​២០០២។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជា និង​អាមេរិក គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោលនយោបាយ​ចាប់​បញ្ជូន​មួយ​នេះ ដែល​បាន​ធ្វើ​ឲ្យ​បែកបាក់​ក្រុម​គ្រួសារ។ លោក​បាន​ហៅ​ទង្វើ​នេះ​ថា "អគុណ​ធម៌" និង "អសីលធម៌"។

លោក ហ៊ុន សែន បន្ត​ថា សហរដ្ឋអាមេរិក​មាន​ភាព​ឆ្លាតវៃ ដោយ​រក្សា​ទុក​តែ​ពលរដ្ឋ​ដែល​ល្អ រី​ឯ​​អ្នក​ធ្លាប់​ប្រព្រឹត្ត​បទល្មើស ឬ​ជាប់​ពន្ធនាគារ​ពី​មុន​មក  ប្រទេស​នេះ​តែង​ចាប់​បញ្ជូន​ពួកគេ​ត្រឡប់​មក​កាន់​ប្រទេស​ដើម​កំណើត​វិញ។

លោក ហ៊ុន សែន៖ «យើង​ស្នើ​សុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ ដែល​ជាប់​ទោស​នៅ​អាមេរិក ត្រឡប់​មក​កម្ពុជា ដែល​នេះ​គឺ​ជា​ការ​ធ្វើ​ឲ្យ​ព្រាត់ប្រាស​នៃ​ប្រជាជន​របស់​យើង។ នៅ​អាមេរិក ទោះ​បី​គាត់​ជាប់​ទោស កូន​ប្រពន្ធ​ក៏​អាច​ទៅ​សួរ​សុខទុក្ខ​នៅ​ក្នុង​ពន្ធនាគារ។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​បំបែក​គ្នា​ដូច្នេះ គឺ​ជា​រឿង​ដែល​ត្រូវ​គិត... រាជរដ្ឋាភិបាល​ក៏​ត្រូវ​គិត​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន»

លោក ហ៊ុន សែន សង្ឃឹម​ថា រដ្ឋបាល​អាមេរិក នឹង​មាន​ការ​យោគយល់​អំពី​គោលបំណង​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​មនុស្សធម៌ និង​សិទ្ធិមនុស្ស​នេះ។  លោក​ថា នេះ​ជា​ការ​អនុវត្ត​គោលការណ៍​មនុស្សធម៌ និង​សិទ្ធិមនុស្ស​ជាក់ស្ដែង ដែល​មិន​មែន​ជា​ការ​និយាយ​ឲ្យ​បាន​តែ​ពីរោះ​ស្ដាប់​ប៉ុណ្ណោះ​នោះ​ទេ។

​លោក ហ៊ុន សែន រំពឹង​ថា សហរដ្ឋអាមេរិក នឹង​ទទួល​យក​សំណើ​កម្ពុជា ដែល​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​ការ​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ស្ដីពី​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ដែល​ជាប់​ទោស​ទាំង​នោះ​មាន​ឱកាស​បាន​បន្ត​ស្នាក់​នៅ​លើ​ទឹក​ដី​អាមេរិក ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ។ លោក​មាន​ប្រសាសន៍​ថា ពួកគេ​មិន​ត្រូវ​ទទួល​នូវ​ទណ្ឌកម្ម​អស់​មួយ​ជីវិត​នៃ​ការ​បែកបាក់​ដោយសារតែ​ការ​បញ្ជូន​អ្នក​ទាំង​នេះ​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​ពេល​ដែល​ប្រពន្ធ​កូន និង​ក្រុម​គ្រួសារ​របស់​ពួកគេ​កំពុង​នៅ​អាមេរិក នោះ​ទេ។

​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​ផ្សាយ​សេចក្ដី​កែតម្រូវ​កាល​ពី​​​ព្រលប់​ថ្ងៃ​ទី​២៥ ខែ​មេសា កន្លង​ទៅ​ថ្មីៗ​នេះ ក្រោយ​ពី​មាន​ជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ប៉ាធ្រីក ម៉័រហ្វី (Patrick Murphy) ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ ក្នុង​សេចក្ដី​កែតម្រូវ​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​បដិសេធ​នូវ​ព័ត៌មាន​ដែល​ថា មាន​ការ​បញ្ឈប់​ការ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​ខាង​លើ​នេះ។ សេចក្ដី​កែតម្រូវ​ដដែល​នេះ ក៏​បាន​គូស​បញ្ជាក់​បន្ថែម​ថា កម្ពុជា​មាន​បំណង​ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​ខាង​លើ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ចំពោះ​ទិដ្ឋភាព​ពីរ គឺ​ទិដ្ឋភាព​មនុស្សធម៌ និង​មេត្តាធម៌​ក្នុង​ដំណើរ​ការ​បញ្ជូន​ប្រជាជន​កម្ពុជា មក​កាន់​មាតុភូមិ​វិញ។

​យ៉ាងណាក៏ដោយ ក្នុង​ជំនួប​រវាង​លោក ប្រាក់ សុខុន និង​លោក ប៉ាធ្រីក ម៉័រហ្វី ដដែល​នេះ ក្រៅ​ពី​គូស​បញ្ជាក់​ប្រាប់​ភាគី​អាមេរិក អំពី​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ខាង​លើ លោក ប្រាក់ សុខុន បាន​អះអាង​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​នៅ​តែ​បន្ត​ទទួល​យក និង​សហការ​ជាមួយ​សហរដ្ឋអាមេរិក ដោះស្រាយ​បញ្ហា​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា វិញ​នេះ។ លោក​ក៏​បាន​ជម្រាប​សម​ភាគី​អាមេរិក​ផង​ដែរ​ថា ភាគី​កម្ពុជា កំពុង​បញ្ចប់​នូវ​ការ​តាក់តែង​សេចក្ដី​ព្រាង​កម្រង​វិសោធនកម្ម​នេះ ហើយ​នឹង​ប្រគល់​ជូន​ស្ថានទូត​អាមេរិក ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ដើម្បី​ចាប់​ផ្ដើម​ពិភាក្សា​ជា​លក្ខណៈ​ទ្វេ​ភាគី។

​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ លោក  ជេ រ៉ាម៉េន (Jay Raman) បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អាមេរិកាំង អេ.ប៊ី.ស៊ី ៩ABC News) ថា ការ​ឆ្លើយ​តប​របស់​ទីក្រុង​វ៉ាស៊ីនតុន ទៅ​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន ខាង​លើ​នេះ គឺ​ដដែល។ ពោល​គឺ​កិច្ច​ព្រមព្រៀង​នេះ អាច​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ជា​លក្ខណៈ​ទ្វេ​ភាគី​ក្នុង​អំឡុង​ពេល​ជំនួប​រួម​គ្នា​មួយ​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​កិច្ចព្រមព្រៀង​នេះ។ លោក ជេ រ៉ាម៉េន ថា ជំនួប​ពិភាក្សា​នេះ​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

គិត​មក​ត្រឹម​ពេល​នេះ ក្រោម​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក ស្ដីពី​ការ​ធ្វើ​មាតុ​ភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ ដែល​បាន​អនុវត្ត​អស់​រយៈពេល​ជិត ១៥​ឆ្នាំ​មក​នេះ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ជាង ៥៥០​នាក់​ហើយ​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​នៅ​សហរដ្ឋអាមេរិក ត្រូវ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ចាប់​បញ្ជូន​មក​កម្ពុជា​វិញ បើ​ទោះ​ជា​ពលរដ្ឋ​ទាំង​នោះ​ខ្លះ​បាន​ប្រព្រឹត្តិ​បទល្មើស​តិចតួច​ក្ដី ហើយ​ខ្លះ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ និង​មិន​ដែល​ធ្លាប់​មក​លេង ឬ​ស្គាល់​ប្រទេស​កម្ពុជា ក៏ដោយ។ ភាគ​ច្រើន​នៃ​ពលរដ្ឋ​ទាំង​នោះ បាន​ចូល​មក​រស់​នៅ​ក្នុង​ទឹកដី​អាមេរិក តាំង​ពី​ពេល​នៅ​កុមារភាព ហើយ​ពួកគេ​ជា​កូន​របស់​អតីត​ជន​ភៀសខ្លួន​កម្ពុជា កាល​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្ស​​៧០ និង​៨០។

​ក្នុង​ឆ្នាំ​២០១៧ នេះ សហរដ្ឋអាមេរិក​បាន​ចាប់​បញ្ជូន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ចំនួន ១៣​នាក់​ហើយ មក​កម្ពុជា​វិញ។ សេចក្ដី​រាយការណ៍​សារព័ត៌មាន​បរទេស​នានា បញ្ជាក់​ថា នឹង​មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ជាង ៣៦​នាក់​ទៀត នឹង​ត្រូវ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ ហើយ​ថា កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ មាន​ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ចំនួន ៤១​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

NIK SAIY

ពី Kg CHAM

ធ្វើជាល្អណាស់ ម៉េចមិនអំពាវនាវសុំយួនកុំឲ្យធ្វើបាប
ខ្មែរនៅកម្ពុជាក្រោមផងទៅ៕

May 02, 2017 05:11 AM

John

ពី London

ទាំងអាមេរិកនឹងរដ្ឋាភិបាល ហ៊ុន សែន គឺខុសទាំងសងខាង។ ជនទុច្ចរិតទាំងនោះវាជា the product of USA (កើត ធំនឹងប្រព្រឹត្តអ្វីៗនៅ USA)គ្មានទាក់ទងអ្វីជាមួយប្រទេសខ្មែរទេ គ្រាន់ជាប់សាច់ឈាមជាខ្មែរប៉ុណ្ណោះ រីឯ ហ៊ុន សែន វិញគឺដោយសារលុយ Hunman right and family wealth fare would be the last thing in Hun Sen's mind. មូលហេតុដែល ហ៊ុន សែន យករឿងនេះមកនិយាយ គឺមកពី Trump's Administration គ្រោងកាត់ជុំនួយដល់ផ្នែកអាសុី (ខ្មែរ ថៃ ហ្វីលីពីន... ល)។ ដូចគ្នានឹងប្រទេស អូស្ត្រាលី នឹងចិនជាដើម ឲ្យតែមានលុយគឺល្បង សែន អាចធ្វើបានគ្រប់បែប

Apr 28, 2017 07:20 AM

ដាវីុដ

ពី ប៉ារីស

ហ៊ុនសែនចំជាមនុស្សគ្មានកិត្តិយស គា្មនការអៀនខ្មាស់មែន,ស្តោះចេញហើយដល់់ដីហើយ លេបទៅវិញ។ អ្នកណាជាអ្នកចុះហត្ថលេខាជាមួយរដ្ផា
ភិបាលអាមេរិកកាលពីជាង១០ឆ្នាំមុនដើម្បីទទួលចជនជាតិខ្មែរទាំងនោះ?គឺ
លោកហ៊ុនសែន និងរដ្ផាភិបាលគាត់(ដើម្បីជាថ្នូរជាមួយនិងលុយរាប់់លាន
ដុល្លា)។ចំណែកឯយួននិងលាវគេមិនល្ងង់មិនលោភហាមដូចហ៊ុនសែនទើបគេមិនព្រមចុះហត្ថលេខាជាមួយអាមេរិក,ដូច្នេះទើបអាមេរិកមិនអាចបញ្ជូនជនជាតិគេត្រឡប់ទៅវិញបាន ។

Apr 28, 2017 03:16 AM

អ្នក​អាន​អនាមិក

Hun Sen only hold those hostages to bargain for more money from U.S government. He doesn't have any pity at all. Being a chicken thief in the past, now he becomes a billionaire, he loves $ more than morale , believe me !

Apr 28, 2017 09:52 AM

អ្នក​អាន​អនាមិក

well, well, Hun Sen is afraid of felony people because they tougher than Hun Sen. Hun Sen uses family human mercy as a key to a void of getting tougher people than him. if Hun Sen is a real human family mercy Hun Sen would not put people in jail because he wants power, not mercy. for me, USA does is right. in America has justice system than Hun Sen, all the Cambodian American who doesn't want to live a better live let them go to taste new medicine with Hun Sen.

Apr 28, 2017 01:42 AM

គេហទំព័រ​ទាំងមូល