ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​នៅ​កូរ៉េខាងត្បូង​លាលែង​ពី​តំណែង​ដោយសារ​ត្រូវ​ចាក​ចេញពី​ប្រទេស​នេះ

ដោយ ទីន ហ្សាការីយ៉ា
2019-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង គឺ​លោក ពេញ ពណ្ណរាយ សម្រេច​លាលែង​ពី​តំណែង​។ សេចក្តី​ជូនដំណឹង ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ផ្ដល់​ហេតុផល​ថា ព្រោះ​លោក ពេញ ពណ្ណរាយ មាន​ភារកិច្ច​ត្រូវ​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កូរ៉េខាងត្បូង​។

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ កូរ៉េខាងត្បូង​លោក ស សុខេម ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក ពេញ ពណ្ណរាយ ត្រូវ​ចាក​ចេញពី​ប្រទេស​កូរ៉េខាងត្បូង ព្រោះ​ទិដ្ឋាការ​ការងារ​របស់​លោក​បាន​ផុត​កំណត់​។ លោក​អះអាង​ថា ចលនា​របស់​លោក​នៅតែ​បន្ត​ធ្វើ​ការងារ​ធម្មតា​ទេ។

សេចក្ដី​ជូនដំណឹង ក៏​ឱ្យ​ដឹង​ដែរ​ថា ពេលនេះ ប្រធាន​ចលនា​ប្រជាធិបតេយ្យ សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េខាងត្បូង សម្រេច​ជ្រើសរើស ប្រធាន​ស្តីទី គឺ​លោក ផន ផាន់ណា ដើម្បី​ដឹកនាំ​បន្ត និង​រង់ចាំ​រហូត​ដល់​ថ្ងៃ​ធ្វើ​សមាជ នា​ពេល​ខាងមុខ​ដើម្បី​ជ្រើសរើស​ប្រធាន​ថ្មី សម្រាប់​អាណត្តិ​ថ្មី​ឆ្នាំ​២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល