គណបក្ស​សង្គ្រោះ​ជាតិ​បណ្ដេញ​អ្នកស្រី ឡាក់ សុភាព ចេញ​ពី​បក្ស

ដោយ ម៉ម មុនីរតន៍
2014-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ឡាក់ សុភាព ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ខាង​មុខ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤។
អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ឡាក់ សុភាព ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ខាង​មុខ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤។
Screenshot from Youtube

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណៈកម្មការ​វិន័យ​គណបក្ស​បាន​បញ្ឈប់​សមាជិកភាព​អ្នកស្រី ឡាក់ សុភាព ពី​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដោយសារ​កំហុស​ធ្ងន់ធ្ងរ។

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធាន​គណៈកម្មការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ចាប់​ពី​ពេល​នេះ​ទៅ អ្នកស្រី ឡាក់ សុភាព លែង​ជា​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ហើយ។លោក​ថ្លែង​បន្ត​ថា មូលហេតុ​ដែល​គណៈកម្មការ​​វិន័យ​សម្រេច​បញ្ឈប់​នេះ ដោយសារ​អ្នកស្រី​មិន​បាន​បង្ហាញ​ភាព​ស្មោះត្រង់​របស់​ខ្លួន បន្ទាប់​ពី​គណបក្ស​បាន​ផ្ដល់​ឱកាស​ឲ្យ​បកស្រាយ​ជា​សាធារណៈ តាម​បណ្ដាញ​សារព័ត៌មាន ដូច​អ្វី​ដែល​អ្នកស្រី​អះអាង​ថា មិន​បាន​និយាយ​មិន​ល្អ​ពី​ថ្នាក់​ដឹកនាំ និង​រឿង​អំពើ​ពុករលួយ។

លោក​ឲ្យ​ដឹង​ទៀត​ថា ប៉ុន្តែ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ អ្នកស្រី នៅ​តែ​មិន​​អនុវត្ត​តាម។ ហេតុ​នេះ​គណៈកម្មការ​វិន័យ​សម្រេច​បញ្ឈប់​តួនាទី និង​បណ្ដេញ​ចេញ​ពី​គណបក្ស​តែម្ដង៖ «យើង​គ្រាន់​តែ​ផ្ដល់​ឱកាស​ជូន​គាត់​ដើម្បី​បកស្រាយ​ឆ្លើយ​តប​ចំពោះ​សារព័ត៌មាន ប៉ុន្តែ​កាល​ពី​ម្សិលមិញ (២៩ ធ្នូ) គាត់​មិន​បាន​ធ្វើ​អ្វី​តាម​ដែល​យើង​ស្នើ»

លោក អ៊ូ ច័ន្ទឫទ្ធិ ថ្លែង​ថា ចំពោះ​ការ​បាត់បង់​មនុស្ស​ដែល​មាន​ចំណេះ​ដឹង លោក​មាន​ការ​សោកស្ដាយ ប៉ុន្តែ​ចំពោះ​មនុស្ស​ដែល​មិន​បាន​ជួយ​អ្វី​សោះ​នោះ ហើយ​បង្ក​បញ្ហា​គឺ​ការ​ដក​ចេញ​មិន​ធ្វើ​ឲ្យ​ខាត​បង់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (25)
Share

Kem Veasna

Ms.Luck one day after get out of bed , look out the window and what does she sees ?...ccp...ccp .This woman so ignored @ arrogance are returning herself into the new voodoo scheme party politics .Many lessons from generation to generation must be learn more and more , in liberal pundits' telling , CNRP are the party of FaceBook heartland , anti-craft corruption coalitions+anti-fascist regime and the CCP are the party of crooks @thieves .Of course this is a caricature , besides , none of this bad-mouthing matter .Unless too many average voters conclude that a weird political fringe now represent the party core .We bless the CNRP would be smart moving political landscape and get more educate with a new wear political equipment+faithful manner +disciplinary and be stronger than before " everybody knew who is behind all this duty SAMKOK schem strategy ?" .Be smart khmer pple...do not foul with any stupid politic on the street .

Dec 31, 2014 05:07 PM

អ្នក​អាន​អនាមិក

Now she can join CPP thief.

Dec 31, 2014 01:05 PM

អ្នក​អាន​អនាមិក

She probably agreed alot with the CPP than with CNRP. I wonder why.

Dec 31, 2014 01:04 PM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

បើជាជនបង្កប់មែនគួតែដកចេញ ឬ រកវិធីទប់ទល់!
ប៉ុន្តែបើមិនពិតវិញនោះ អ្នកស្រីទទួលភាពអយុត្តិធម៏ បែជាទុកអោយជនប្រព្រិតអំពើពុករលួយនៅក្រៅច្បាប់ ខំ្ញុលឺសំដីលោកជំទាវមួ សុខហួ ថាគណបក្សសង្គ្រោះជាតិមិនមែនជាស្ថាបន័រដ្ឋ មិនអាចអង្គភាពប្រឆំាងអំពើពុករលួយចូលស្រាជ្រាវបានទេ!
ប្រជាពលរដ្ឋដូចរូបខ្ញំុអាចមានសិទ្ធដឹងរឿងពិតបានទេ
ជាចុងខ្ញុំសូមសំនូមពរវិទ្យុអាសីុសេរីជួយបំភ្លឺអោយរូបខ្ញុំក៏ដូចប្រជាពលរដ្ឋផ្សេងទៀតបានច្បាស់ផង។ សូមអគុណ

Dec 31, 2014 03:11 AM

អ្នក​អាន​អនាមិក

មិនទាន់បានស្អីផង រលួយតាំងពីដើមទីទៅហើយ។

Dec 30, 2014 09:14 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល