ចិន​ផ្ដល់​ជំនួយ​ដល់​គ.ជ.ប​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ដំណើរ​ការ​ដោយ​រលូន

ដោយ យាង សុជាមេត្តា
2016-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សាកល្បង​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ នៅ​សង្កាត់​ផ្សារដើមថ្កូវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA/Rann Samnang
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សាកល្បង​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ នៅ​សង្កាត់​ផ្សារដើមថ្កូវ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៥។ RFA/Rann Samnang
RFA/Rann Samnang

ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា លោក ស្យុង ប៉ (Xiong Bo) សម្ដែង​ក្តី​ជឿជាក់​ថា ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា នឹង​មាន​ដំណើរ​ការ​ដោយ​រលូន។

ការ​ថ្លែង​ដូន​នេះ​របស់​លោក ស្យុង ប៉ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​ដែល​ប្រទេស​ចិន ផ្ដល់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ឲ្យ​ដឹង​ថា សម្ភារៈ​ដែល គ.ជ.ប ទទួល​បាន​ពី​រដ្ឋាភិបាល​ចិន ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦ និង​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦ មាន​ចំនួន ៣៣​មុខ រួម​មាន​រថយន្ត ម៉ូតូ ម៉ាស៊ីនភ្លើង និង​សម្ភារៈ​ជា​ច្រើន​មុខ​ផ្សេង​ទៀត ដែល​សម្ភារៈ​ទាំង​អស់​នេះ​គិត​ជា​ទឹក​ប្រាក់​សរុប​ជិត ១២​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Hard to believe China give money for Democracy election in Cambodia or ?

Dec 21, 2016 06:07 AM

គេហទំព័រ​ទាំងមូល