អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ថា​ការ​បោះ​បង្គោល​ព្រំដែន​ថ្មី​មិន​បាន​បាត់​ដី​ទៅ​ខាង​វៀតណាម

ដោយ រាជ វិញ្ញូ
2016-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​ខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​១៤៦ ស្ថិត​ក្នុង​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ RFA/Rach Vingur
អាជ្ញាធរ​ខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​១៤៦ ស្ថិត​ក្នុង​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ RFA/Rach Vingur
RFA/Rach Vingur

អាជ្ញាធរ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ បាន​ចុះ​ទៅ​តំបន់​បោះ​បង្គោល​ព្រំដែន​ស្ថិត​ក្នុង​ភូមិ​ធ្នង់ ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង បន្ទាប់​ពី​បាន​ឮ​ពលរដ្ឋ​អះអាង​ថា ការ​បោះ​បង្គោល​នេះ​ចូល​ដី​ស្រែ​របស់​ពួកគាត់។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​ស្វាយរៀង ឆ្លើយ​តប​ថា ការ​បោះ​បង្គោល​ព្រំដែន​ថ្មី​លេខ​១៤៦ គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ និង​សាងសង់​នៅ​លើ​បង្គោល​ចាស់​តែប៉ុណ្ណោះ មិន​មាន​ការ​បាត់បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម ទេ។ ទោះ​យ៉ាង​ណា ពលរដ្ឋ​នៅ​តែ​បារម្ភ​ថា ការ​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ស្រែ​គាត់​នឹង​អាច​បាត់បង់​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក រាជ វិញ្ញូ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល