ក្រសួង​មហាផ្ទៃ​បើក​ការ​ស៊ើប​អង្កេត​ករណី​អ្នក​ប្រើ​ហ្វេសប៊ុក​កាត់​ត​រូប​ប្រមាថ​ព្រះមហាក្សត្រ

ដោយ ប្រាជ្ញ ចេវ
2016-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ក្នុង​ពេល​ព្រះអង្គ​យាង​ចូល​រួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០១៦ នា​វិមាន​ឯករាជ្យ។ RFA/Brach Chev
ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ក្នុង​ពេល​ព្រះអង្គ​យាង​ចូល​រួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​២០១៦ នា​វិមាន​ឯករាជ្យ។ RFA/Brach Chev
RFA/Brach Chev

ករណី​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook) កាត់​ត​រូបភាព​ដែល​ជា​ការ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ កំពុង​ស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច​ជំនាញ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ហើយ។ ចំណែក​អ្នក​វិភាគ និង​សង្គម​ស៊ីវិល គាំទ្រ​ការ​ប្រកាស​ចំណាត់​ការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ  លោក ខៀវ សុភ័គ ប្រាប់​ឲ្យ​ដឹង​ថា ពេល​នេះ​ក្រុម​ជំនាញ​ផ្នែក​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួង​មហាផ្ទៃ ស្រាវជ្រាវ​រក​ម្ចាស់​គណនី​ហ្វេសប៊ុក ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​លោក​មិន​ទាន់​ឲ្យ​ដឹង​ពី​តម្រុយ​នៃ​ការ​ស្រាវជ្រាវ​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា នៅ​ពេល​ចាប់​បាន​ជន​ប្រព្រឹត្ត សមត្ថកិច្ច​នឹង​បញ្ជាក់​លំអិត​លើ​ករណី​នេះ«ខាង​ជំនាញ​កំពុង​ធ្វើ​ហើយ​ក្មួយ ពូ​ក៏​មិន​អាច​ជម្រាប​ជូន​បាន​ដែរ ទុក​ឲ្យ​គេ​ធ្វើ​ការងារ​ហ្នឹង​សិន​ចុះ»

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ម្នាក់ ដែល​មាន​គណនី​សរសេរ​ឈ្មោះ​ជា​អក្សរ​ថៃ បាន​បង្ហោះ​រូប​កាត់​ត​មួយ​សន្លឹក​ដាក់​រូប​ព្រះ​ភក្ត្រ​របស់​ព្រះបាទ នរោត្តម សីហមុនី ដែល​ជា​រូបភាព​អាក្រាត​ព្រះ​កាយ។

ចំណែក​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា បង្ហាញ​ការ​សង្ស័យ​ថា ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច​អាច​ពុំ​សូវ​មាន​ប្រសិទ្ធភាព  ព្រោះ​តាម​ការ​សង្កេត​របស់​លោក​កន្លង​មក ក្នុង​ករណី​មាន​ការ​ប្រមាថ​ស្ថាប័ន​របស់​រដ្ឋ ឬ​ការ​គំរាម​មន្ត្រី​​បក្ស​ប្រឆាំង ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច​ដើម្បី​ស្រាវជ្រាវ​រឿង​នោះ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទេ ប៉ុន្តែ​បើ​មាន​ការ​ប្រមាថ​ដល់​អ្នក​នយោបាយ​មក​ពី​សំណាក់​បក្ស​កាន់​អំណាច គឺ​សមត្ថកិច្ច​ចាត់​ការ​បាន​លឿន ហើយ​មាន​ប្រសិទ្ធភាព​ថែម​ទៀង​ផង«ជា​ទស្សនៈ​ខ្ញុំ​នោះ ខ្ញុំ​នៅ​មាន​ភាព​មន្ទិល​ច្រើន​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច ដោយសារ​តែ​កន្លង​មក រដ្ឋាភិបាល​ច្រើន​តែ​ចាត់​ការ​រឿង​ដែល​ពាក់ព័ន្ធ​នយោបាយ ជាជាង​ការ​ការពារ​ស្ថាប័ន និង​ការ​ការពារ​មុខ​មាត់​របស់​កម្ពុជា»

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។ ប៉ុន្តែ​ច្បាប់​កំពូល​មួយ​នេះ មិន​បាន​ចែង​ពី​ការ​ដាក់​ទោសទណ្ឌ​នរណា​ដែល​រំលោភ​បំពាន​អង្គ​ព្រះមហាក្សត្រ​ឡើយ សូម្បី​តែ​ក្រម​ព្រហ្មទណ្ឌ​ក៏​គ្មាន​មាត្រា​ណា​មួយ​ចែង​ដាក់​ទោស​លើ​បុគ្គល​ដែល​រំលោភ​បំពាន​ព្រះអង្គ​នោះ​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ស្វាគមន៍​ចំណាត់​ការ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ ព្រោះ​ការ​ធ្វើ​បែប​នេះ​លើស​ពី​សេរីភាព​បញ្ចេញ​មតិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ខណៈ​ច្បាប់​ហាម។ ប៉ុន្តែ​លោក​យល់​ថា សមត្ថកិច្ច​ពិបាក​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់ ឬ​ដាក់​ទោសទណ្ឌ​ជន​ប្រព្រឹត្ត​ព្រោះ​គ្មាន​ច្បាប់​ណា​មួយ​ចែង​ដាក់​ទោស​ជន​ដែល​រំលោភ​បំពាន​អង្គ​ព្រះមហាក្សត្រ«ឃើញ​ថា​មាន​ឆកល្វែង​ដែរ​ចំពោះ​ច្បាប់ ព្រោះ​ថា​ច្បាប់​ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​ប៉ះពាល់​បាន ប៉ុន្តែ​អត់​មាន​ចែង​អំពី​បទល្មើស​អី​ណា​មួយ​ក្នុង​រំលោភ​បំពាន ឬ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ»

​ការ​កាត់​ត​រូបភាព​ដែល​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ។ កាល​ពី​ពេល​មុនៗ ក៏​មាន​អ្នក​ប្រើ​ហ្វេសប៊ុក ខ្លះ កាត់​ត​រូបភាព​ប្រមាថ​ព្រះអង្គ​ដែរ ប៉ុន្តែ​គេ​មិន​ឃើញ​ក្រុម​សមត្ថកិច្ច​ចេញ​វិធានការ​ឡើយ។ ប៉ុន្តែ​បើ​មាន​អ្នក​ណា​សរសេរ​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ប្រមាថ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​យូរ​ឡើយ សមត្ថកិច្ច​នឹង​ចាប់​បាន​ជន​ប្រព្រឹត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

get be smarter rather than stupider...

Naaah...nothing new,but HunSen is the most threatening to the king and want to demolish the king dynasty family...believe me....we are not too worry about any ordinary people,but we the khmer pple and king are worrying the HunSen mafia govn't who has been demolished FUNCIPEC party into small pieces and warned to the king father"Sihanouk" if u"king" don't sign the a new map territory treaty with n.vietnam communist govn't,i'll "HS"change this country to republic regime or will divide country into two part away between the Mekong river or be secessionist region"get be smart Sihamony"this commie's ideology.

Dec 26, 2016 01:32 AM

useless/worthless logic

It's not the first time in awhile,but this happened for along-long time ago and no anybody complained about it and no anyone has been arrest at all,but if somebody who try to say bad thing or threat Hun Sen's fascist govn't will be arrest with accused them as political motivation or whatever"esp-opposition party".Everybody can seen in the facebook or youtube there a lot young men and girls who stepped on the king poster"bill"or burnt the king's currency poster with awful words"vietnamese accent",but no anyone has been arrest and now what is so different?,please given us more detail about your political standpoint or psychological to a public view.

Dec 26, 2016 01:29 AM

គេហទំព័រ​ទាំងមូល