អ្នក​វិភាគ​ថា បើ​របប​ក្រុង​ភ្នំពេញ​នៅ​តែ​បង្កើត​លេស​ចង់​កម្ទេច​បក្ស​ប្រឆាំង គឺ​កាន់​តែ​ធ្វើ​ឲ្យ​កម្ពុជា​ជួប​គ្រោះ​ធំ

ដោយ ទីន ហ្សាការីយ៉ា
2019-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ (ឆ្វេង) អ្នក​វិភាគ​នយោបាយ និង​សង្គម និង​លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO)
លោក គឹម សុខ (ឆ្វេង) អ្នក​វិភាគ​នយោបាយ និង​សង្គម និង​លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO)
រូប៖ Jeevita/RFA

អ្នក​វិភាគ​នយោបាយ និង​សង្គម​ស៊ីវិល យល់​ថា ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ នៅ​តែ​បង្កើត​លេស ផ្សេងៗ ដើម្បី​កម្ទេច​បក្ស​ប្រឆាំង​នោះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​កម្ពុជា​ជួប​គ្រោះ​ធំ ដូច​ជា ការ​ប្រឈម​បាត់បង់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA និងGSP ហើយ​ធ្វើ​កម្ពុជា​បែកបាក់​ជាតិ​ថែម​ទៀត។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មេ​ដឹក​នាំ​លំដាប់​ទី២ នៃ​របប​ក្រុង​ភ្នំពេញ ប្រកាស​ថា របប​សព្វថ្ងៃ មាន​គោល​នយោបាយ ជាក់លាក់​ក្នុង​ការ​កម្ទេច​គណបក្ស​ប្រឆាំង។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ មានប្រសាសន៍ថា ការ​ដែល​របប​ក្រុង​ភ្នំពេញ ហៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ក្រុម​ឧទ្ទាម ឬ​ជា​ក្រុម​ក្បត់​ជាតិ​ជា​ដើម​នោះ គឺ​គ្រាន់​តែ​ជា​លេស ដើម្បី​កម្ទេច និង​ងាយ​បិទ​បាំង​ទង្វើ​អាក្រក់​ខុស​ច្បាប់​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក​ថា ទង្វើ​អាក្រក់​របស់​របប​ក្រុង​ភ្នំពេញ​នោះ គឺ​ការ​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ ដែល​សហគមន៍​​អន្តរជាតិ​កំពុង​រិះគន់ និង​ថ្កោល​ទោស៖ «ការ​សម្លាប់​ប្រជាធិបតេយ្យ​ដោយ​របប​ក្រុង​ភ្នំពេញ​កន្លង​មក គឺ​ជា​អំពើ​ខុស​ច្បាប់ ខុស​រដ្ឋធម្មនុញ្ញ ខុស​គោលការណ៍​អន្តរជាតិ ខុស​គោលការណ៍​នៃ សិទ្ធិ​សញ្ញា​ជា​អន្តរជាតិ​រវាង​កម្ពុជា និង​ប្រទេស​លោក​សេរី ម្ល៉ោះ​ហើយ​អំពើ​ខុស​ច្បាប់​ទាំង​នេះ គឺ​ជា​រឿង ដែល​គេ​មិន​អាច​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​ដោយ​សារ​អំពើ​ខុស​ច្បាប់​របស់​ខ្លួន​ធំ នេះ​ហើយ​ទើប​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​លេស​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ គឺ​ជា​ការ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម ឬ​ក្រុម​ក្រៅ​ច្បាប់​អ៊ីចឹង​ទៅ។ បង្កើត​លេស​នេះ ដើម្បី​ការពារ​ខ្លួន ដើម្បី​រក​ហេតុផល​នៅ​ក្នុង​ការ ពន្យល់​សហគមន៍​អន្តរជាតិ​អំពី​អំពើ​ខុស​ច្បាប់​របស់​ខ្លួន​ទេ។ បើ​របប​ក្រុង​ភ្នំពេញ មិន​ប្រើ​លេស​បែប​នេះ វា​អត់​មាន​អ្វី​ទៅ​និយាយ​ឲ្យ​បាន​សម​ជាង​នេះ»

ប្រតិកម្ម​របស់​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​អះអាង​ប្រាប់​ក្រុម ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ពេល​ថ្មីៗ នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន មាន​គោល​នយោបាយ​ប្រឆាំង​នឹង​ក្រុម ដែល​ចង់​បង្កើត​សង្គ្រាម​ប្រជាជាតិ​សា​ជា​ថ្មី​នៅ​កម្ពុជា។ លោក​ចោទ​ថា ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។ ទោះ​យ៉ាង​ណា ប្រមុខ​ផ្នែក​សន្តិសុខ​ជាតិ​នៃ​របប​ក្រុង​ភ្នំពេញ​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​នៅ​តែ​ព្យាយាម​ចរចា ដើម្បី​រក្សា​បាន​នូវ​ការ​អនុគ្រោះ​ពន្ធ​ ពី​សហភាព​អឺរ៉ុប និង​ពី​សហរដ្ឋ​អាមេរិក។ លោក​បញ្ជាក់​ទៀត​ថា កម្ពុជា​នៅ​តែ​មាន​ជំហរ​បន្ត​ទំនាក់ទំនង​ការ​ទូត​ល្អ​ជាមួយ​អឺរ៉ុប និង​អាមេរិក​ដដែល។

លោក គឹម សុខ យល់ថា ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ នៅ​តែ​មាន​ទិសដៅ​កម្ទេច​បក្ស​ប្រឆាំង ដោយ ការ​បង្កើត​លេស​ផ្សេងៗ ដើម្បី​រក្សា​អំណាច​នេះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​កម្ពុជា​ជួប​គ្រោះ​ធំ​រហូត​ដល់​បែក​បាក់ ជាតិ។ លោក បន្តថា សហគមន៍​អន្តរជាតិ មិន​ចេះ​តែ​ជឿ​ការ​ពន្យល់​របស់​របប​ក្រុង​ភ្នំពេញ​បាន​ទេ ប្រសិន​បើ​បក្ស​កាន់​អំណាច មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ ដោះលែង លោក កឹម សុខា ផ្តល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​រៀបចំ​ការ​បោះ​ឆ្នោត ឡើង​វិញ​ជា​ដើម​នោះ៖ «ប្រើ​សិន​បើ​ដំណោះ​ស្រាយ​ណា​មួយ​មិន​អាច​ចូល​ទៅ​ខិត​ជិត​គ្នា ដើម្បី​ជជែក​គ្នា​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គឺ​ស្ថានការណ៍ ប្រទេស​ជាតិ​អាក្រក់​មែនទែន។ មិន​ត្រឹម​តែ​បាត់ EBA របស់​សហភាព​អឺរ៉ុប និងGSPរបស់​អាមេរិក​នោះ​ទេ វា​បាត់​មុខ​មាត់​ជា​អន្តរជាតិ ហើយ​ប្រទេស​កម្ពុជា ធ្លាក់​ទៅ​ជា​ប្រទេស​ផ្ដាច់​ការ​ស្ទើរ​តែ​ឯ​កោ ហើយ​មាន​ទំនាក់ទំនង​តែ​ជាមួយ ប្រទេស​កុម្មុយនិស្ត។

រី​ឯ​នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លី​កាដូ​ (LICADHO​)លោក​ អំ​ សំអាត វិញ មានប្រសាសន៍ថា ការ​ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ថា ចង់​បង្ក​សង្គ្រាម គឺ​មិន​សម​ហេតុផល​ឡើយ ព្រោះ គណបក្ស​នេះ​គ្មាន​អាវុធ​នោះ​ទេ ហើយ​ពួក​គេ​គ្រាន់​តែ​ចង់​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ​ដូច​គ្នា​នឹង​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ​ដែរ។ ទន្ទឹម​គ្នា​នេះ លោក អំ សំអាត វាយ​តម្លៃ​ថា ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​ទាន់​មាន​ការ​ប្រែប្រួល​ទៅ​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អន្តរជាតិ​ឡើយ។ ផ្ទុយ​ទៅ​វិញ​លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល កាន់តែ​បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង​លើ​ក្រុម​អ្នក​គាំទ្រ និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ៖ «បើ​និយាយ​ពី​សង្គ្រាម យើង​ឃើញ​ថា វា​អត់​មាន​សង្គ្រាម​ស៊ីវិល​អី​ដូច​លើក​មុន​ទេ ព្រោះ​យើង​ឃើញ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​គ្មាន​អាវុធ គ្មាន​អី​ក្នុង​ការ​ធ្វើ​សង្គ្រាម ហើយ​ចេតនា គឺ​ដូច​ជា​គ្មាន​អី​ធ្វើ​សង្គ្រាម​ទេ  ប៉ុន្តែ​បើ​សង្គ្រាម​ខ្ញុំ​ឃើញ​បែប​នេះ​វិញ គឺ​សង្គ្រាម​ពាក្យ​សម្ដី​នៃ​ការ​ទាមទារ​នូវ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ នេះ​គឺ​ជា​សង្គ្រាម​ចិត្តសាស្ត្រ»

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ អំពាវនាវ​ដល់​អ្នកនយោបាយ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ងាក​មក​រក​តុ​ចរចា​វិញ ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ លោក​បន្ថែម​ មានតែ​ដំណោះស្រាយ​នយោបាយ​ទេ ទើប​អាច​ស្ដារ​ស្ថានការណ៍​​ស្រុកទេស​ឡើងវិញ​បាន និង​អាច​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​លើ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Cambodia are very dangerous and appeal the whole world,UN,superpowers,international community with SOS SOS SOS now

The opposition party make a sign alerts to the whole world leaders/UN,superpowers with a word SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS SOS about barbaric evil dictator"HS"outrages over arrested dozens CNRP's party members who supported their leaders to return home and made evil dictator fears,upset,animosity,totally of out control with abusing its power to silent millions of Cambodian pple who will come out on the street to greets their opposition party leaders coming home.

Sep 30, 2019 03:00 PM

Why evil dictator Hun Sen so barbaric?,that why all military commanders and units and all pple vows determinated this evil dictator out of dated before ICC/ICJ coming...this horrible man has to reponsible for the most responsible crimes against humanity and have caused much social,culture,unrest political dissents and economic damage to humanity...

Millions Khmer pple pledges to come out on the street to greets the opposition party leaders return home and try to rescue the EBA/GPS sanctions coming and restore the democracy system with international stage,after barbaric evil Hun Sen out of dated dictator who abolished their CNRP party before national election pm coming on July 28,2018"shame on him",and robbed all their 55 seats parliamentary+500 districts and communes+6,000 opposition who won general elections in 2017 had been robbed and false arrested their opposition leader"Kem Sokha"tossed into prison by without a reason"Hun Sen fears to lose pm election".After heard the CNPR's leaders return home ahead,barbaric evil Hun Sens outrages over arrest dozens opposition party activists across the country.Because the entire country didn't recognized this barbaric evil Hun Sen as their leader either since 2013-2018 or today.And the whole world/Cambodian pple called this barbaric evil Hun Sen's election as unofficial election,unofficial pm,unofficial govm't,or outlaw govm't without world leaders support it"only China/Viet cmmies block".The opposition party pledges the new govm't is determined to rescue the country and build a great Cambodian's society that works for everyone,equal rights,no one above the law and will not tolerate out of dated evil dictator that shatters victims"lives" and traps Cambodian pple in a cycle of abuse and violent in the last 4 decades oppressive.There's a clear message to the barbaric evil dictator"HS"nowhere left to hide in last 4 decades ruling of millions pple didn't even know,or never encountered this horrible regime,it's just absolutely"barbaric evil dictator who still alive today" after the killing era.

Sep 30, 2019 02:38 PM

គេហទំព័រ​ទាំងមូល