បុគ្គល​អះអាង​ថា​ជា​អ្នក​បញ្ចេញ​សារ​របស់​កញ្ញា ធី សុវណ្ណថា ថា​មាន​គេ​ចង់​សម្លាប់​បំបិទ​មាត់

ដោយ យាង សុជាមេត្តា
2016-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​អះអាង​ថា​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​ទាក់ទង​នឹង​កញ្ញា ធី សុវណ្ណថា និង​ថា​មាន​គេ​ចង់​សម្លាប់​គាត់​បំបិទ​មាត់ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ Screenshot
ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​អះអាង​ថា​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​ទាក់ទង​នឹង​កញ្ញា ធី សុវណ្ណថា និង​ថា​មាន​គេ​ចង់​សម្លាប់​គាត់​បំបិទ​មាត់ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ Screenshot
Screenshot

ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​អះអាង​ថា​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​ទាក់ទង​នឹង​កញ្ញា ធី សុវណ្ណថា នៅ​ពេល​នេះ ថា​មាន​គេ​ចង់​សម្លាប់​គាត់​បំបិទ​មាត់។ កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដដែល​នេះ​ប្រកាស​ថា រូប​គេ​គឺ​ជា​អ្នក​ទម្លាយ​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​កញ្ញា ធី សុវណ្ណថា មួយ​រយៈពេល​នេះ។

«មាន​អ្នក​ចង់​សម្លាប់​ខ្ញុំ​បំបិទ​មាត់ តែ​មិន​ថ្វី​ទេ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត​រស់ ខ្ញុំ​នឹង​បង្ហាញ​ការពិត​ឲ្យ​អស់។ ប្រសិន​បើ​ខ្ញុំ​ស្លាប់ សូម​បង​ប្អូន​ជួយ​ធ្វើ​សាក្សី​ឲ្យ​ផង គ្មាន​អ្នក​ណា​ក្រៅ​ពី​តា និង​ចៅ​នោះ​ទេ។» នេះ​ជា​ការ​សរសេរ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ឈ្មោះ ស្រី ចំរើន (Srey Chamroeun) នៅ​ថ្ងៃ​ទី​២៧ ធ្នូ។

ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​សារ​ឆ្លើយឆ្លង​រវាង​តា និង​ចៅ និង​សូម​ឲ្យ​ពលរដ្ឋ​គិត​ពិចារណា​ដោយ​ខ្លួន​ឯង។ លើស​ពី​នេះ ម្ចាស់​ហ្វេសប៊ុក​ដដែល ក៏​បាន​សរសេរ​វាយ​ប្រហារ​ទៅ​លើ​នារី​ម្នាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ ប៉ុន្តែ​ដាក់​រូប​កញ្ញា ធី សុវណ្ណថា មក​ជាមួយ ដោយ​ថា​នាង​មាន​ចរិត​កាច​សាហាវ​ព្រៃផ្សៃ​ណាស់ សូម្បី​តែ​គ្នា​ឯង​ក៏​ចង់​សម្លាប់​បំបិទ​មាត់​ដែរ។ នាង​ឯង​សុខ​ចិត្ត​ធ្វើ​អ្វី​ទាំងអស់ ដើម្បី​តែ​លុយ និង​អំណាច។

នេះ​ជា​លើក​ទី​១ ដែល​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​ស្គាល់​ថា​ជា​អ្នក​បាន​ចេញ​មុខ​ដឹកនាំ​ការ​តវ៉ា​យ៉ាង​សកម្ម​ប្រឆាំង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​មាន​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី នោះ ប្រកាស​ថា​មាន​គេ​ចង់​យក​ជីវិត​លោក។

ទោះ​ជា​បែប​នេះ​ក្តី អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​លោក ស្រី ចំរើន និង​កញ្ញា ធី សុវណ្ណថា ជាច្រើន​ដង ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿងរ៉ាវ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប​ម្តង​ណា​ឡើយ។ ចំណែក​ពី​ខាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូន​ប្រុស គឺ​លោក ហ៊ុន ម៉ានិត ក៏​ពុំ​ឃើញ​មាន​ប្រតិកម្ម​សូម្បី​បន្តិច ជុំវិញ​ការ​បញ្ចេញ​សារ​ឯកជន​ដែល​មាន​ពាក់ព័ន្ធ​នឹង​លោក​ទាំង​ពីរ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា យល់​ថា រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ទាំងអស់​នេះ ហាក់​បី​ដូចជា​ល្បែង​នយោបាយ​មួយ​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង ព្រោះ​លោក​ថា កន្លង​ទៅ​មាន​មនុស្ស​តិច​ណាស់​ដែល​ហ៊ាន​បញ្ចេញ​នូវ​ព័ត៌មាន​សម្ងាត់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច។ លើស​ពី​នេះ​លោក​ថា នៅ​ពេល​មាន​ការ​បញ្ចេញ​សារ​សម្ងាត់​ហើយ ហើយ​នៅ​តែ​មិន​មាន​ប្រតិកម្ម​ពី​អ្នក​មាន​អំណាច​ទៀត​នោះ វា​រឹត​តែ​ជា​រឿង​គួរ​ឲ្យ​ចម្លែក៖ «ចំពោះ​ផល​ប្រយោជន៍​សម្រាប់​ជាតិ គឺ​គ្មាន​ទេ ប៉ុន្តែ​ផល​ប្រយោជន៍​សម្រាប់​ក្រុម ឬ​បក្ស វា​អាច ព្រោះ​ការ​បញ្ចេញ​ព័ត៌មាន​បែប​នេះ វា​អាច​ជា​សារ ឬ​ជា​ការ​គំរាម​កំហែង​ដល់​សាធារណមតិ​ទូទៅ ឬ​សកម្មជន​នយោបាយ មិន​ឲ្យ​ហ៊ាន​ធ្វើ​ការ​ជជែក ឬ​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​ក៏​បណ្ដាញ​សង្គម​ជាដើម»

ចាប់​តាំង​ពី​មាន​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង ដែល​គេ​សង្ស័យ​ថា​ជា​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស ជាមួយ​កញ្ញា ធី សុវណ្ណថា បក្ស​ប្រឆាំង ជាពិសេស​លោក កឹម សុខា ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​នោះ មិន​ដែល​មាន​ប្រតិកម្ម​តប​អ្វី​ឡើយ។ ចំណែក​អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង លោក យឹម សុវណ្ណ ធ្លាប់​ថ្លែង​ថា បក្ស​ប្រឆាំង​គ្មាន​ពេលវេលា​ទៅ​គិត​ពី​រឿង​នេះ​ទេ គឺ​គិត​តែ​ពី​រឿង​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប៉ុណ្ណោះ។

ដោយឡែក​លោក សម រង្ស៊ី ប្រធាន​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​នោះ ធ្លាប់​ចំអក​ថា រឿង​មេ​ឃុំ​បក្ស​ប្រឆាំង ស៊ាង ចែត តែ ៥០០​ដុល្លារ តុលាការ​ដាក់​គុក ៥​ឆ្នាំ ដល់​រឿង​លេច​ធ្លាយ​ពាក់ព័ន្ធ​ប្រាក់​រហូត​ដល់ ១​លាន​ដុល្លារ បែរ​ជា​មិន​មាន​ការ​ស៊ើប​អង្កេត​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

Bad Lexus-750 girl VS poor man bitches

$1,000,000 Bad Lexus-750 girl versus poor man bitches...

Dec 31, 2016 12:48 PM

Stop this stupid man fool u around and get be smart ass...

Don't pay attention to all these criminal group who try to stir up bad thing and to foul u around....left these stupid people alone...is nothing new and it likes Zika virus"scammer,trouble maker,money sucker,thirsty blood,criminal conspiracy",wish these stupid fugitives stay in jail.

Dec 31, 2016 10:26 AM

Kem Ley

ពី California, USA

To all Khmer Nationalist be careful, this was the second phase of the played “The Grandfather & Granddaughter”. In reality, the Grandfather and Granddaughter and Grandson are the evil people. You should not be friend with these people and you should not take in your group or organization or your party, etc...

Dec 29, 2016 02:52 PM

អ្នក​អាន​អនាមិក

អានេះគេហៅថាមមាចចូលភ្លើង។ខ្ញុំធុញទ្រាន់នឹងអាស្រីចំរើននេះណាស់ វា
អុកឡុកបំពុលបរិយាកាសមួួយរយៈកាលកន្លងមកនេះ ឥលូវវាដឹងថាភ្លើងក្តៅហើយ។ ហួសពេលហីយអាទូច

Dec 27, 2016 06:09 PM

anonymous

Terrific job S.Chamroen in what u trying to explore a new secret reveal to the Khmer people and the world"we all really appreciate u",be aware of enemies around and be a smart guy.We'll keep all these evidences to ICC justice system and we wish u be good luck or find any foreign embassy to seek political asylum as soon as u can"if u face in danger".

Dec 27, 2016 01:04 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល