លោក ស្រី ចំរើន បដិសេធ​ថា​មិន​មាន​អ្នក​គំរាម​សម្លាប់​គាត់​បំបិទ​មាត់

ដោយ យាង សុជាមេត្តា
2016-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន ស្រី ចំរើន ផ្ដល់​បទសម្ភាសន៍​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រោយ​ដាក់​ពាក្យ​ប្ដឹង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រឿង​ពុករលួយ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
យុវជន ស្រី ចំរើន ផ្ដល់​បទសម្ភាសន៍​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រោយ​ដាក់​ពាក្យ​ប្ដឹង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រឿង​ពុករលួយ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Khe Sonorng

យុវជន ស្រី ចំរើន ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ចេញ​មុខ​យ៉ាង​សកម្ម​ដឹកនាំ​ការ​តវ៉ា​ប្រឆាំង​នឹង លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ពេល​កន្លង​ទៅ ចេញ​មុខ​បដិសេធ ចំពោះ​ព័ត៌មាន​ដែល​បង្ហោះ​នៅ​ទំព័រ​ហ្វេសប៊ុក (Facebook) ឈ្មោះ​របស់​លោក​ថា លោក​មាន​គេ​ចង់​សម្លាប់​បំបិទ​មាត់​នោះ ជា​រឿង​មិន​ពិត​ឡើយ

កាល​ពី​ថ្ងៃទី២៧ ខែធ្នូ ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​មាន​ដាក់​រូប​លោក ស្រី ចំរើន ផង​នោះ បាន​សរសេរ​ថា មាន​គេ​ចង់​សម្លាប់​គាត់​បំបិទ​មាត់ ហើយ​ថា​ប្រសិន​បើ​គាត់​ស្លាប់​គ្មាន​នរណា ក្រៅ​ពី​តា​និង​ចៅ​នោះ​ទេប៉ុន្តែ​លោក ស្រី ចំរើន បាន​ថ្លែង​ប្រាប់​អាស៊ីសេរី នៅថ្ងៃទី២៨ ធ្នូ ថា ព័ត៌មាន​នេះ​មិន​ពិត​ឡើយលើស​ពី​នេះ លោក​ក៏​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ថា លោក និង​កញ្ញា ធី សុវណ្ណថា បែក​បាក់​គ្នា​ដូច​ការ​ផ្សព្វផ្សាយ​កន្លង​ទៅ

ទោះ​ជា​យ៉ាងណា នៅ​ពេល​អាស៊ីសេរី សុំ​លោក ស្រី ចំរើន បញ្ជាក់​ឲ្យ​ច្បាស់ ថា​តើ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​និង​រូប​ថត​គាត់ ហើយ​ដែល​អ្នក​សារព័ត៌មាន​ស្រង់​សំណេរ​យក​មក​ផ្សាយ​នោះ ពិត​ជា​មិនមែន​ជា​របស់​គាត់ ឬ​យ៉ាងណា? លោក ស្រី ចំរើន មិន​ព្រម​និយាយ​បដិសេធ​ឲ្យ​ដាច់​ណាត់​ឡើយ គ្រាន់​តែ​និយាយ​ថា លោក​មិន​អាច​អត្ថាធិប្បាយ​បាន​ចំពោះ​រឿង​នេះ​ទេ និង​មិន​ទទួល​ស្គាល់​សំណេរ​នោះ​ឡើយ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

naughty lady VS dumbass guy

This naughty lady T.Sovantha gotten $1,000,000 from comrade HunSen's bank account...look at this dumbass S.Chamroen himself didn't get nothing,that what this stupid guy feeling jealous about her.Now this stupid guy try to say one thing and do other thing"stupid man,useless and worthless",and everybody have to be careful with these stupid people" and stay far away from these criminal conspiracy.

Dec 31, 2016 10:13 AM

អ្នក​អាន​អនាមិក

You need to stay on the right side of history. Remember...

"We are poor individuals with no power, but together on election days, we will bring down this corrupt murderous government."
ពួក​យើង​គឺ បុគ្គលក្រីក្រ មិនមានអំណាច,ប៉ុន្តែជាមួយគ្នានៅថ្ងៃបោះឆ្នោត, យើងនឹងទម្លាក់រដ្ឋាភិបាលឃាតកម្មពុករលួយនេះ។
សូមប្រជាជនរួបរួមគ្នា គំអោយ លោកជាវិជ្ជា លោកឈុតវុទ្ធី លោកកែមឡី ស្លាប់នៅក្នុងការឥតប្រយោជន៍។

Remember, this corrupt government is not normal, it is sick, it has cancer. So, our vote is to cure this disease.
We want healthy government. If the government is healthy, then the people are also healthy.
សូមចាំថារដ្ឋាភិបាលពុករលួយនេះមិនមែនជារដ្ឋាភិបាលធម្មតាទេ, គឺមានជំងឺមហារីក។ ដូច្នេះការបោះឆ្នោតរបស់យើងគឺដើម្បីព្យាបាលជំងឺនេះ។
យើងចង់ឱ្យរដ្ឋាភិបាលមានសុខភាពល្អ។ បើរដ្ឋាភិបាលមានសុខភាពល្អ, មនុស្សយើងមានសុខភាពល្អផងដែរ។

Dec 30, 2016 12:39 PM

Kem Ley

ពី California, USA

To all Khmer Nationalist be careful, this was the second phase of the played “The Grandfather & Granddaughter”. In reality, the Grandfather and Granddaughter and Grandson are the evil people. You should not be friend with these people and you should not take in your group or organization or your party, etc...

Dec 29, 2016 01:55 PM

អ្នក​អាន​អនាមិក

Disappointed boy !
Thy. Sovantha gets million, you get nothing ! Ha ha ha ! Don't be ! Because you have no FUND like Thy Sovantha does.

Dec 29, 2016 09:52 AM

អ្នក​អាន​អនាមិក

អាស្វា ឡេមឡឺមនេះ ដល់ថ្ងៃអន្សារវាហើយ។
មិនខុសពីពាក្យគេថា និស្សិតក្រៅសាលានោះទេ
ឯងកុំភ្លេចថាស្រុកខ្មែរច្បាប់នៅនឹងមាត់។

Dec 29, 2016 06:31 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល