លោក សុខ ទូច ចំអក​ឲ្យ​អ្នក​នយោបាយ​ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​ធ្វើ​បដិវត្តន៍

ដោយ ម៉ម មុនីរតន៍
2016-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ថ្លែង​ពី​តម្លៃ​នៃ​សន្តិភាព និង​គ្រោះ​មហន្តរាយ​នៃ​សង្គ្រាម នា​មហោស្រព​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Morm Moniroth
អនុប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ថ្លែង​ពី​តម្លៃ​នៃ​សន្តិភាព និង​គ្រោះ​មហន្តរាយ​នៃ​សង្គ្រាម នា​មហោស្រព​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

អនុប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ចំអក​ឲ្យ​អ្នក​នយោបាយ​ដែល​មិន​សំដៅ​ចំ​ឈ្មោះ​ថា​ចង់​បាន​អំណាច ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោក​ឈរ​ឡើង ហើយ​ធ្វើ​បដិវត្តន៍​ប្រឆាំង​រដ្ឋាភិបាល។

លោក សុខ ទូច ដែល​ធ្លាប់​រិះគន់​ភាព​អសកម្ម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែរ​នោះ អះអាង​ថា លោក​ស្ទើរ​មិន​ជឿ​ថា​មាន​អ្នក​នយោបាយ​នៅ​កម្ពុជា មើល​រំលង​ពី​សន្តិភាព​ដែល​កំពុង​តែ​ដុះ​ពន្លក​នៅ​ពេល​នេះ។ ជុំវិញ​រឿង​នេះ អ្នក​វិភាគ​សង្គម និង​នយោបាយ យល់​ឃើញ​ថា បទ​បង្ហាញ​ដែល​លើក​ឡើង​ពី​សង្គ្រាម​នេះ​មិន​ខុស​ទេ វា​ជា​សារ​មួយ​បាន​បង្គ្រប់​ន័យ​គំរាម​កំហែង​រួច​ទៅ​ហើយ និង​ជា​វិធី​ជួយ​ស្វែងរក​សន្លឹក​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច​ថែម​ទៀត​ផង។

អ្នក​ឃ្លាំ​មើល​ព្រឹត្តិការណ៍​សង្គម​កម្ពុជា មើល​ឃើញ​ថា នេះ​ពុំ​មែន​ជា​រឿង​ចៃដន្យ​ឡើយ​ដែល​សុខៗ​មាន​បទ​បង្ហាញ ដែល​រាជបណ្ឌិត្យសភា​កម្ពុជា លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព និង​គ្រោះ​មហន្តរាយ​នៃ​សង្គ្រាម​នៅ​មុខ​យុវជន សិស្ស និស្សិត និង​ព្រះសង្ឃ ស្រប​ពេល​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​កាន់​តែ​ខិត​មក​ដល់​ណាស់​ទៅ​ហើយ​នោះ។

លោក គឹម សុខ អ្នក​វិភាគ​សង្គម និង​នយោបាយ ចាត់​ទុក​ថា នេះ​ជា​របៀប​នៃ​វិធីសាស្ត្រ​ថ្មី​មួយ​ទៀត ដែល​រាជបណ្ឌិត្យសភា​រៀបចំ​បាឋកថា និយាយ​ពី​ផលវិបាក​នៃ​សង្គ្រាម។ លោក​បន្ត​ថា ជា​ការពិត បទ​បង្ហាញ​ដែល​រៀបចំ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​ស្ដាប់​ជាច្រើន​រយ​នាក់​នេះ ជា​សញ្ញា​បង្ហាញ​ពី​ការ​សម្លុត​គំរាម​កំហែង និង​ជា​វិធីសាស្ត្រ​ជួយ​កៀងគរ​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ផង​ក៏​ថា​បាន​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត លោក គឹម សុខ បញ្ជាក់​ជំហរ​ថា ប្រទេស​កម្ពុជា ពុំ​អាច​មាន​សង្គ្រាម​ទៅ​រួច​ឡើយ ដោយ​ហេតុ​ថា ក្រុម​អ្នក​តស៊ូ​មតិ ឬ​ភាគី​ម្ខាង​ទៀត ពុំ​មាន​អាវុធ​នៅ​ក្នុង​ដៃ​ផង​នោះ តើ​សង្គ្រាម​អាច​នឹង​កើត​ឡើង​បាន​ដោយ​របៀប​ណា?។ លោក​បន្ត​ថា «គេ​ធ្វើ​ដើម្បី​ទាក់ទាញ​ពលរដ្ឋ​មើល​ឃើញ​ពី​វិនាសកម្ម​សង្គ្រាម ហើយ​ឲ្យ​ពលរដ្ឋ​មើល​ច្រឡំ​ថា​គេ​ការពារ​សន្តិភាព និង​ស្អប់​សង្គ្រាម។ ប៉ុន្តែ​ផ្ទុយ​ពី​នេះ គេ​ជា​អ្នក​ដែល​មាន​អាវុធ​បញ្ឆេះ​សង្គ្រាម​ទៅ​វិញ​ទេ»

ផ្ទុយ​ពី​ការ​យល់​ឃើញ​នេះ អនុប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច អះអាង​ថា រឿង​មាន​សង្គ្រាម ឬ​មិន​មាន​សង្គ្រាម​នេះ តាម​ពិត​នៅ​លើ​ពិភពលោក​នេះ​មាន​ពិសោធ​រួច​ទៅ​ហើយ។ លោក​បន្ត​ថា សង្គ្រាម​ហែកហួរ​នៅ​មជ្ឈិមបូព៌ា ក៏​ផ្ដើម​ពី​យុវជន​ម្នាក់​គ្មាន​អាវុធ​ក្នុង​ដៃ​ដែរ ប៉ុន្តែ​ទីបំផុត សង្គ្រាម​ស៊ីវិល​បាន​រីក​រាលដាល​មក​ទល់​សព្វថ្ងៃ។ លោក​បន្ត​ថា «នៅ​ក្នុង​ប្រទេស​ទុយណេស៊ី យើង​ឃើញ​ហើយ​យុវជន​ម្នាក់​ឥត​មាន​កាំភ្លើង​ទេ នៅ​ពេល​ប៉ូលិស​ចាប់​គាត់ គាត់​ចាប់​ផ្ដើម​ដុត​ខ្លួន​តែ​មួយ​ប៉ប្រិច​ភ្នែក បាន​ដុត​រោល​មជ្ឈិមបូព៌ា»

ទាក់ទិន​រឿង​មាន​សង្គ្រាម​នេះ ជា​ញឹកញាប់ លោក ហ៊ុន សែន តែង​ព្រមាន​ជា​សាធារណៈ​ថា ប្រទេស​កម្ពុជា ចៀស​មិន​ផុត​ពី​ផ្ទុះ​សង្គ្រាម​ឡើយ ប្រសិន​បើ​បក្ស​ផ្សេង​ឈ្នះ​ឆ្នោត​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ពិត​មែន។ នៅ​នាទី​ចុង​ក្រោយ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ជំហរ​របស់​លោក​សាជាថ្មី​ទៀត​ថា បើ​នៅ​មាន​រូប​លោក កុំ​សង្ឃឹម​ថា​អ្នក​ផ្សេង​អាច​ឡើង​កាន់​អំណាច​បាន​ឲ្យ​សោះ ហើយ​លោក​ថា តាម​ទំនាយ លោក​អាច​រស់​រហូត​ដល់​អាយុ ៩៩​ឆ្នាំ​ឯណោះ។

លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អនុប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ចំអក​ឲ្យ​អ្នក​នយោបាយ​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ថា មាន​បក្ស​ខ្លះ​ធ្លាប់​ស្រមើស្រមៃ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្នុង​ពេល​មាន​បដិវត្តន៍​នៅ​មជ្ឈិមបូព៌ា​ដែរ។ បន្ថែម​ពី​លើ​នេះ លោក​មើល​ឃើញ​ថា ការ​បំបះ​បំបោរ​ឲ្យ​ពលរដ្ឋ​ប្រឆាំង​រដ្ឋាភិបាល ដោយ​រំពឹង​ពី​បដិវត្តន៍​ដូច​នៅ​មជ្ឈិមបូព៌ា​ដែរ​នោះ លោក​ចាត់​ទុក​ថា នេះ​ជា​ការ​បំផ្លាញ​សន្តិភាព​ដែល​បក្ស​កាន់​អំណាច​ប្រឹងប្រែង​អស់​ពេល​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ លោក​បន្ត​ថា «មាន​អ្នក​នយោបាយ​ខ្លួន​និយាយ​ថា​ចុះ​កម្ពុជា សម្លឹង​ទៅ​លើ​មជ្ឈិមបូព៌ា ក្រោក​ឈរ​ឡើង​ដើម្បី​យក​អំណាច។ សម្ដី​នេះ​មិន​គួរ​កើត​មាន​ឡើង​នៅ​លើ​ទឹកដី​កម្ពុជា ទេ។ អ្នក​និយាយ​ឥត​បាន​អាន​ប្រវត្តិសាស្ត្រ សូម​ឲ្យ​អ្នក​នយោបាយ​មើល​ប្រវត្តិសាស្ត្រ​ឡើង​វិញ»

បើ​ទោះ​ជា​បែប​ណា បាឋកថា​របស់​ក្រុម​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ដែល​រៀបចំ​នៅ​កោះ​ពេជ្រ គឺ​បទ​បង្ហាញ​របស់​វាគ្មិន​នីមួយៗ​អម​ទៅ​ដោយ​រូបភាព​នៃ​សង្គ្រាម និង​ទាញ​យក​ឧទាហរណ៍​ក្នុង​របប​ខ្លះ​ដូចជា​សម័យ លន់ នល់ និង​របប​ខ្មែរ​ក្រហម​ផង ដែល​រួម​ការ​ឈឺ​ចាប់​ក្នុង​របប​ទាំងនោះ ដោយសារ​មូលហេតុ​តែ​មួយ​គត់ គឺ​ព្រោះ​តែ​ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។

ការ​ប្រៀបធៀប​នេះ ក៏​បាន​ទាញ​យក​ព្រឹត្តិការណ៍​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា និង​សង្គ្រាម​លោក​ទី​២ ផង ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​ដ៏​សោកសៅ​នៃ​សង្គ្រាម នាំ​ឲ្យ​ព្រាត់​កូន ប្រពន្ធ និង​សុភមង្គល​ផ្ទាល់​ខ្លួន​ថែម​ទៀត។

បដិសេធ​នឹង​ការ​យល់​ឃើញ​ដូចនេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ មិន​រំពឹង​ថា ការ​ឃោសនា​នេះ​នឹង​ជា​សម្ពាធ​ឡើយ​ចំពោះ​មជ្ឈដ្ឋាន​នានា ក្នុង​ការ​សម្រេច​ចិត្ត​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​សន្លឹក​ឆ្នោត។ អ្នក​នាំ​ពាក្យ​រូប​នេះ​សង្ឃឹម​ថា ការ​យល់​ដឹង​របស់​ពលរដ្ឋ​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ហើយ ថា​តើ​ការ​ប្រើប្រាស់​សិទ្ធិ​បែប​ណា​ដើម្បី​ផ្លាស់ប្ដូរ​ដោយ​ដែល​មាន​សន្តិភាព​ពិត​ប្រាកដ​នោះ។ លោក​បន្ត​ថា «ខ្ញុំ​ជឿជាក់​ថា​ប្រជាពលរដ្ឋ​យើង​នឹង​ធ្វើ​សេចក្តី​សម្រេច​ស្រប​ទៅ​តាម​ឆន្ទៈ​របស់​គាត់​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ ចំណែក​រឿង​គោរព​ឆន្ទៈ​របស់​គាត់ ឬ​មិន​គោរព​វា​ជា​រឿង​ផ្សេង។ ខ្ញុំ​មិន​ជឿ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​មាន​សង្គ្រាម​ត​ទៅ​ទៀត​ទេ ពីព្រោះ​ម្នាក់​ស្គាល់​ហើយ​រសជាតិ​នៃ​សង្គ្រាម»

បទ​បង្ហាញ​ដែល​លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព និង​គ្រោះ​មហន្តរាយ​នៃ​សង្គ្រាម​នេះ វាគ្មិន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ក៏​បាន​លើក​សរសើរ​ពី​ការ​លះបង់​គ្រប់​បែប​យ៉ាង និង​គុណ​តម្លៃ​ឈ្នះ​របស់​បក្ស​កាន់​អំណាច​ថែម​ទៀត​ផង។

អ្នក​វិភាគ​សង្គម និង​នយោបាយ​យល់​ឃើញ​ថា ថ្វី​បើ​បាឋកថា​នេះ​ជា​របៀប​នៃ​ការ​ផ្ដល់​ចំណេះ​ដឹង ការ​ពន្យល់​នេះ​បាន​បង្កប់​សារ​គំរាម​កំហែង​ដ៏​ស៊ី​ជម្រៅ និង​ជា​ទិសដៅ​ជួយ​រក​សំឡេង​ឆ្នោត​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

វណ្ណថន

ពី ភ្នំពេញ

តើសុខទូចដែលរៀនដល់បណ្ឌិតពិតជាយល់ពីអត្ថន័យនៃពាក្យថា «សន្តិភាព» ពិតប្រាកដហើយឬនៅ?។ តើអ្នកចេះប្រវត្តិសាស្រ្តចាំ បាច់ត្រូវតែជាអ្នកអានប្រវត្តិសាស្រ្តឬ? ចុះចាស់ៗដែលបានរស់នៅឆ្លង កាត់ច្រើនជំនាន់មិនដឹងប្រវត្តិសាស្រ្តទេឬ? ម៉្យាងទៀត បើរំលឹកប្រវត្តិ​សាស្រ្ត​ ម្តេចក៏ចូលចិត្តតែរំលឹកត្រឹមសម័យសង្រ្គាមខ្មែរក្រហម ឬសម័យសង្គ្រាមអាមេរិកទម្លាក់គ្រាប់បែកអំឡុងឆ្នាំ ៧០ ដល់ ៧៥ ម្តេចក៏មិនរំលឹកឱ្យដល់ឫសគល់ដែលនាំឱ្យមានសង្រ្គាមនោះកើតឡើងផង ថាតើវាកើតដោយសារអ្វី នរណាខ្លះពាក់ព័ន្ធ?

Dec 29, 2016 08:13 AM

អ្នក​អាន​អនាមិក

នៅខ្វះ១ចំនុចសំខាន់ដែលអាស៊ីសេរីមិនបានសរសេរគឺការទាមទារលុបបំបាត់បំណុលអាមេរិចជួយរបបលន់ណុលក្នុងទសវត្តិ៧០ ដែលអាមេរិចបានទំលាក់គ្រាប់បែករាប់លានតោនលើដីខ្មែរសំលាប់មនុស្សរាប់ម៉ឺននាក់ បំផ្លាញដីស្រែផ្ទះសំបែងកសិករ។ល។ ទោះបីជាស៊ីលុយអាមេរិច ក៏ត្រូវតែសរសេរអោយអស់ កុំលាក់បាំងបែបនេះដើម្បីអោយសមជាអ្នកសារព័ត៌មានឯករាជ្យមិនលំអៀង ចៀសវាសគេថាយើងនេះជាកាសែតលំអៀងទៅបក្សប្រឆាំង!

Dec 28, 2016 08:42 PM

ហានិភ័យ

ពី តាកែវ

ជនផ្តាច់ការតែងនិយាយគំរាមពីរឿងអសន្តិសុខ សង្រ្គាមនិងសន្តិភាព ព្រួយបារម្ភពីបដិវត្ត ព្រោះតែភ័យខ្លាចបាត់បង់អំណាច។​ នៅក្នុងរបបប្រជាធិបតេយ្យ គេនិយាយពីការបោះឆ្នោត ពីសមត្ថភាពដឹកនាំឆ្ពោះទៅរកការជឿនលឿន ជីវភាពរស់នៅ ភាពមានការងារធ្វើ សំរាប់ប្រជាពលរដ្ឋ ។

Dec 28, 2016 05:19 PM

fear themselves VS inner cycle ahead

Ta comrade S.Touch try to stir politics mess up before the national election 2017-18s coming,if Ta comrade HunSen lost election in day ahead...there would be return to civil war again"bias-HunSen claimed in 2013".Because,no any political parties have any its own army to make a war with comrade HunSen"there only HunSen himself control everything included all khmer's army",but they"ccp" feared themselves the most...believe me"political motivations"could be their last stand",so they try to do everything before general reelection coming"less people supporter".Please keep all your eyes on these barbarism until 2018s coming "be smart all khmer people".

Dec 28, 2016 12:31 PM

ឃីម

ពី ភ្នំេពញ

ឱរាជប្រឌិតអើយ។ អើយរាជប្រឌិតសុខទូច. តើលោកជាពូជសាសន៏អ្វី? តើលោកជាែខ្មរែដលរឺេទ? េហតុអ្វីក៏ចិត្តដាច់នឹងជាតិែខ្មរយ៉ាងេនះ។ លោកមានឱកាសយា៉ងល្អប្រសើរណាស់បានរៀនខ្ពង់ខ្ពស់រាស្រ្តសាម្មាញមិនស្មើរ។

Dec 28, 2016 10:23 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល