សម្ដេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស សោយ​ទិវង្គត​ក្នុង​ព្រះជន្ម​៨០​ព្រះវស្សា

ដោយ អ៊ុំ រង្សី
2016-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សម្ដេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស ឧត្ដមប្រឹក្សា​នៃ​អង្គ​ព្រះមហាក្សត្រ បាន​ចូល​ទិវង្គត​នៅ​វេលា​ម៉ោង​ប្រមាណ ១០ និង ៤៥​នាទី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ក្នុង​ព្រះជន្ម ៨០​ព្រះវស្សា ដោយ​រោគាពាធ នា​រាជធានី​ភ្នំពេញ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិក​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​ព្រះរាជ​លេខា​ផ្ទាល់​អតីត​ព្រះ​បរម​រតន​កោដ្ឋ បាន​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៨ ធ្នូ ថា សម្ដេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស គឺ​ជា​ព្រះរាជបុត្រ​ពៅ​របស់​ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ឲ្យ​ដឹង​បន្ត​ថា សម្ដេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស គឺ​ជា​អតីត​អ្នក​បើក​យន្តហោះ​ចម្បាំង​នៅ​សម័យ​សង្គម​រាស្ត្រ​និយម។ សម្ដេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស ព្រះអង្គ​ក៏​ធ្លាប់​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​អាណត្តិ​ទី​១ អាណត្តិ​ទី​២ និង​អាណត្តិ​ទី​៣។ មិន​តែ​ប៉ុណ្ណោះ សម្ដេច ស៊ីសុវត្ថិ ជីវ័ន​មុនីរក្ស ព្រះអង្គ​ក៏​ធ្លាប់​ជា​អនុប្រធាន​ទី​១ រដ្ឋសភា នៅ​ជំនាន់​លោក ជា ស៊ីម ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល