គ.ជ.ប លុប​ឈ្មោះ​ខុស​ប្រក្រតី​ជាង ៨​ពាន់​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី

ដោយ ប្រាជ្ញ ចេវ
2016-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ប្រកាស​លុប​ឈ្មោះ​ដែល​ខុស​ប្រក្រតី​ជាង ៨​ពាន់​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ខណៈ​ស្ថាប័ន​បោះឆ្នោត​នេះ​រក​ឃើញ​ឈ្មោះ​ស្ទួន​ជិត ២​ម៉ឺន​នាក់ និង​ឈ្មោះ​ខុស​ជាង ២៣​ម៉ឺន​នាក់។ ដំណាល​គ្នា​នោះ​ដែរ គណបក្ស​ប្រឆាំង​ក៏​មាន​គម្រោង​ប្ដឹង​ទាស់​ទាមទារ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ប្រមាណ ៥.០០០​នាក់ ដែល​គណបក្ស​នេះ​រក​ឃើញ​ថា ពួក​គេ​គ្មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ទទួល​សញ្ជាតិ​ខ្មែរ ដែល​មាន​លទ្ធភាព​ចុះ​ឈ្មោះ​បោះឆ្នោត។

ក្រុម​មន្ត្រី គ..ប ពន្យល់​ថា ករណី​ខុស​ឈ្មោះ និង​ឈ្មោះ​ស្ទួន​នេះ អាច​មក​ពី​បញ្ហា​បច្ចេកទេស និង​ភាព​ខ្វះ​ចន្លោះ​របស់​មន្ត្រី​បច្ចេកទេស គ..ប។

អគ្គលេខាធិការ​នៃ គ..ប លោក ទេព នីថា ថា​ការ​បង្ហាញ​បញ្ជី​ឈ្មោះ​មាន​បញ្ហា​នៅ​ពេល​នេះ ជា​ដំណាក់​កាល​ទី​២ ដែល គ..ប ត្រូវ​សម្អាត​ឈ្មោះ​ដែល​មាន​បញ្ហា​ទាំងនេះ ដើម្បី​យក​ទៅ​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវ​ការ៖ «ចឹង​តែ​មាន​ការ​ច្របូកច្របល់​គ្នា តែ​លើក​នេះ​យើង​ចុះ​ថ្មី​ទាំង​ស្រុង។ ចឹង​ទេ ពលរដ្ឋ​មួយ​គ្រួសារៗ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​តែ​មួយ​នៅ​ក្នុង​ភូមិ។ ចឹង​ទេ​មិន​មាន​បញ្ហា​ទេ ហើយ​គ្រួសារ​នីមួយៗ​អាច​ឲ្យ​ប្ដី ប្រពន្ធ ឬ​កូន​ដែល​គាត់​ចេះ​អក្សរ គាត់​មើល​ទៅ​ក្នុង​ករណី​មាន​បញ្ហា​អី គាត់​អាច​ប្ដឹង​តវ៉ា»

លោក​ឲ្យ​ដឹង​ទៀត​ថា គ..ប នឹង​ពិភាក្សា​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៣០ ធ្នូ មុន​នឹង​សម្រេច​ថា តើ​គួរ​តែ​ទុក ឬ​លុប​ឈ្មោះ​ទាំងនេះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ក្រុម​មន្ត្រី គ..ប ប្រកាស​ថា នឹង​បិទ​ផ្សាយ​ឈ្មោះ​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​ឃុំ-សង្កាត់​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ រយៈពេល ១០​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ពិនិត្យ​ឈ្មោះ​របស់​ខ្លួន ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី ខុស​ឈ្មោះ ឬ​បាត់​ឈ្មោះ។ ពួក​គេ​អាច​ប្ដឹង​ដំបូង​ទៅ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ក្នុង​ករណី​មិន​អាច​ដោះស្រាយ​បាន ពលរដ្ឋ​អាច​ប្ដឹង​មក គ..ប និង​ចុង​ក្រោយ​ប្ដឹង​មក​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

ស្ថាប័ន​បោះឆ្នោត​ថ្មី​ដែល​កើត​ចេញ​ពី​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ការ​ពេញ​ចិត្ត និង​កោត​សរសើរ​ពី​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី។

ទាក់ទង​ដំណើរ​ការ​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ប្ដឹង​ជំទាស់​ជនជាតិ​វៀតណាម ប្រមាណ ៥.០០០​នាក់​ដែល​គណបក្ស​នេះ​រក​ឃើញ​ថា ពួក​គេ​គ្មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​បែរ​ជា​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ។ អ្នកស្រី​បញ្ជាក់​ថា ក្នុង​ចំណោម​នោះ នៅ​ភ្នំពេញ​ប្រមាណ ៣.០០០​នាក់ និង​ខេត្ត​ស្វាយរៀង ជិត ៩០០​នាក់ និង​ខេត្ត​ផ្សេងៗ​ទៀត៖ «យើង​ឃើញ​ថា​ជន​ទាំងអស់​នោះ​គាត់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​យើង​កត់​សម្គាល់​ឃើញ​ថា អត្តសញ្ញាណប័ណ្ណ​របស់​គាត់​ហ្នឹង ថា​តើ​គាត់​បាន​មក​ដោយ​ត្រឹមត្រូវ​ស្រប​ច្បាប់​ដែរ​ឬ​យ៉ាង​ណា? ភាគច្រើន​យើង​មាន​ភ្នាក់ងារ​សង្កេតការណ៍​នយោបាយ​នៅ​តាម​មូលដ្ឋាន។ ដូច្នេះ​គាត់​អាច​ដឹង​ថា ពលរដ្ឋ​ហ្នឹង​ជា​ពលរដ្ឋ​មាន​សញ្ជាតិ​ខ្មែរ​គិត​ពិត​ប្រាកដ​គាត់​អាច​ដឹង»

គិត​មក​ទល់​ពេល​នេះ គ..ប ទទួល​បាន​បញ្ជី​ឈ្មោះ​បណ្ដោះអាសន្ន​ជាង ៧​លាន ៨​សែន​នាក់ (.៨៧៥.៥១២​នាក់) ដែល​ចំនួន​នេះ​រាប់​បញ្ចូល​ទាំង​បញ្ជី​ជាង ២​ពាន់​នាក់​ដែល​មាន​បញ្ហា​ដោយ​ប្រព័ន្ធ​អ៊ីនធឺណិត ម៉ាស៊ីន​កុំព្យូទ័រ​មាន​បញ្ហា (Error) កាល​ពី​ថ្មីៗ​នេះ បញ្ជី​ឈ្មោះ​ដំបូង​នេះ នឹង​ត្រូវ​បិទ​ផ្សាយ​ចាប់​ពី​ទី​៣ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា។ ចំនួន​នេះ​ស្មើ ៨១,៤៧% នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​សរុប​ជាង ៩,៦​លាន​នាក់។ គ..ប នឹង​បង្ហាញ​បញ្ជី​ផ្លូវ​ការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

សមាជិក គ..ប លោក ហ៊ីង ធីឫទ្ធិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​របស់​ខ្លួន​ក្នុង​រយៈពេល​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​របស់ គ..ប នឹង​ប្រព្រឹត្ត​ទៅ​គ្រប់​ឃុំ-សង្កាត់​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សួរថា គ​ជ​ប ឯករាជ្យ អព្យាក្រឹតដែររឺទេ? ហើយធ្វើការដើម្បីជាតិ រឺ ដើម្បីបក្ស ពួកខ្លួន?

Dec 29, 2016 05:20 AM

គេហទំព័រ​ទាំងមូល