រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​​មួយ​រូប​ត្រូវ​តែង​តាំង​ជា​ទូត​ប្រចាំ​ប្រទេស​ថៃ

ដោយ អ៊ុង សេរីវុទ្ធ
2016-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋលេខាធិការ​ក្រសួង​ការបរទេស លោក ឡុង វិសាលោ (ឆ្វេង) និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជុំវិញ​ការ​ទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី មក​នៅ​​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ កញ្ញា ២០១៤។
រដ្ឋលេខាធិការ​ក្រសួង​ការបរទេស លោក ឡុង វិសាលោ (ឆ្វេង) និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជុំវិញ​ការ​ទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី មក​នៅ​​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ កញ្ញា ២០១៤។
RFA

រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ឡុង វិសាលោ ត្រូវ​តែងតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ចុះ​កាល​ពី​ថ្ងៃ​ទី២៧ ធ្នូ ឆ្នាំ​២០១៦។

លោក ឡុង វិសាលោ មាន​អាយុ​៧០​ឆ្នាំ គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​​មួយ​រូប ដែល​បម្រើ​ការងារ​ក្នុង​ក្រសួង​នេះ អស់​រយៈពេល​ប្រមាណ​ជា​២០​ឆ្នាំ​មក​ហើយ។ កាល​ពី​សម័យ​រដ្ឋកម្ពុជា លោក​ធ្លាប់​ធ្វើ​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​គុយបា។ នៅ​ឆ្នាំ​១៩៨៧ លោក​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស រហូត​ដល់​ឆ្នាំ​១៩៩៣។ លុះ​ដល់​ឆ្នាំ​១៩៩៨ លោក​ក៏​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​នេះ​សាជាថ្មី រហូត​មក​ដល់​បច្ចុប្បន្ន មុន​នឹង​ត្រូវ​តែងតាំង​ជា​ទូត​ប្រចាំ​ប្រទេស​ថៃ​នៅ​ចុង​ឆ្នាំ​នេះ។

អាស៊ីសេរី​មិន​អាច​សុំ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ ធ្នូ ជុំវិញ​មូលហេតុ​នៃ​ការ​តែងតាំង​នេះ ឬ​ថា​តើ​លោក ឡុង វិសាលោ នឹង​ត្រូវ​​អស់​តួនាទី​ពី​រដ្ឋលេខាធិការ​ក្រសួង​យ៉ាងណា?

ប៉ុន្តែ​កូន​ប្រុស​មួយ​រូប​របស់​លោក ឡុង វិសាលោ ដែល​កំពុង​បំពេញ​ការងារ ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង គឺ​លោក ឡុង ឌីម៉ង់ ឲ្យ​អាស៊ីសេរី​ដឹង​ថា បើ​មាន​ព្រះ​រាជក្រឹត្យ​តែងតាំង​ជា​ឯកអគ្គរាជទូត​នោះ តួនាទី​រដ្ឋលេខាធិការ​ក្រសួង​​ការបរទេស​របស់​ឪពុក​លោក គឺ​លែង​មាន​ទៀត​ហើយ។

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជា​អតីត​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូប​នេះ បាន​សរសេរ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ស្ទើរ​មួយ​ជីវិត​របស់​​ឪពុក​លោក​ បាន​លះបង់​សេចក្ដី​សុខ​ដើម្បី​ជាតិ ប្រជាជន និង​លើក​កិត្តិយស​គ្រួសារ​ខ្លួន​ឲ្យ​ថ្លៃ​ថ្នូរ​ក្នុង​សង្គម ព្រមទាំង​បណ្ដុះបណ្ដាល​កូន​ៗ​ឲ្យ​ចេះ​តស៊ូ ប្រឹង​ប្រែង អត់ធ្មត់​ដើម្បី​ជោគជ័យ​ទាំង​ក្នុង​ជីវិត និង​ការងារ​បម្រើ​ជាតិ​និង​ពលរដ្ឋ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ហានិភ័យ

ពី តាកែវ

កម្ពុជាពិតជាខ្វះអ្នកមានសម្ថភាពណាស់ រកបានតែមនុស្សចាស់ៗជិតចូលរណ្តៅ មកតែងតាំងធ្វើការខ្ពស់ៗ អស់លោកម្នាក់ៗលោភលន់ក្រាញអំណាចទាល់តែស្លាប់លើកៅអីទើបអស់ចិត្ត។

Dec 30, 2016 06:44 AM

គេហទំព័រ​ទាំងមូល