លោក ហ៊ុន សែន ប្រកាស​កាន់​អំណាច​រហូត​ដល់​អាយុ​៩៩​ឆ្នាំ

ដោយ រាជ វិញ្ញូ
2016-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​នឹង​អាច​រស់​បាន​ដល់ ៩៩​ឆ្នាំ បើ​អ្នក​ណា​ចង់​បាន​អំណាច​ពី​លោក កុំ​ទាន់​អាល​សង្ឃឹម ហើយ​ក៏​កុំ​ទាន់​អាល​គំរាម​ចង់​បាន​អំណាច​ដែរ។ ការ​ប្រកាស​សារ​នយោបាយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មេ​បក្ស​ប្រឆាំង ព្រមាន​កម្ចាត់​ក្រុម​ណា​ដែល​មិន​ព្រម​ទទួល​យក​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ។ សម្រាប់​អ្នក​វិភាគ​នយោបាយ​យល់​ថា សារ​គំរាម​ឆ្លើយឆ្លង​រវាង​មេ​បក្ស​នយោបាយ​ធំៗ​ទាំង​ពីរ គឺ​ជា​ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច។

ស្រប​ពេល​មាន​អាយុ ៦៥​ឆ្នាំ​ទៅ​ហើយ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា តាម​ទំនាយ លោក​នឹង​អាច​រស់នៅ​ដល់​អាយុ ៩៩​ឆ្នាំ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ចន្លោះ​នេះ គ្មាន​អ្នក​ណា​អាច​មក​ផ្ទេរ​អំណាច​ពី​លោក​បាន​ទេ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ ក៏​បាន​ព្រមាន​ហាក់​សំដៅ​ទៅ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែរ​ថា ស្រប​ពេល​លោក​នៅ​មាន​វត្តមាន​នៅ​ឡើយ កុំ​ទាន់​អាល​ព្រហើន​ព្រមាន​ធ្វើ​ការ​បង្ក្រាប​ចំពោះ​អ្នក​ដែល​មិន​ព្រម​ផ្ទេរ​អំណាច​នោះ​ដែរ៖ «អ៊ីចឹង​ទេ​មាន​ន័យ​ថា ខ្ញុំ​នៅ​មាន​អាយុ​ជិត ៤០​ឆ្នាំ​ទៀត ហើយ​អ្នក​ចង់​ទទួល​បាន​តំណែង​ពី ហ៊ុន សែន កុំ​ទាន់​អាល​សង្ឃឹម ហើយ​កុំ​ទាន់​អាល​គំរាម បើ ហ៊ុន សែន នៅ​ឈរ​នៅ​ទីនេះ កុំ​សង្ឃឹម សូម​ប្រាប់​ទៅ​វិញ»

ការ​ប្រកាស​សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៤ ធ្នូ និង​បន្ទាប់​ពី​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចុះ​ផ្សាយ​សម្ដី​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ដែល​លោក សម រង្ស៊ី ព្រមាន​កម្ចាត់​ក្រុម​ឧទ្ទាម​ណា​ដែល​មិន​គោរព​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

សារ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​លោក​នឹង​កាន់​អំណាច​ដល់​អាយុ ៩៩​ឆ្នាំ​នេះ ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​ថា ហាក់​ដូចជា​ដើរ​បញ្ច្រាស​ពី​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ មាត្រា​៥១ ថ្មី ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស។ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។ អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​រដ្ឋសភា ព្រឹទ្ធសភា រាជ​រដ្ឋាភិបាល និង​សាលា​ជម្រះ​ក្ដី។

សារ​នយោបាយ​ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មេ​បក្ស​ធំៗ​ទាំង​ពីរ ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​បង្ហាញ​ការ​សោកស្ដាយ និង​លើក​ឡើង​ថា អ្នក​នយោបាយ​គួរ​ដល់​ពេល​ប្រកាន់​យក​ឥរិយាបថ​ចាស់​ទុំ​ជាង​មុន​បន្តិច ដើម្បី​ធ្វើ​យ៉ាង​ណា​បម្រើ​ប្រទេស​ជាតិ ជា​ជាង​ការ​ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​បែប​នេះ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា លើក​ឡើង​ថា បញ្ហា​កើត ចាស់ ឈឺ ស្លាប់ ជា​រឿង​ធម្មតា នឹង​មិន​មាន​នរណា​អាច​ហាមឃាត់​បាន​ឡើយ រីឯ​ការ​ផ្ទេរ​អំណាច​នៅ​ក្នុង​ពិភពលោក​វិញ ក៏​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ផង​ដែរ ដូច្នោះ​លោក​យល់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គ្រាន់​តែ​ជា​វោហារសាស្ត្រ​នយោបាយ គំរាម​ដៃគូ​ប្រកួត​របស់​លោក កុំ​ឲ្យ​ក្ដី​សង្ឃឹម​លើ​ការ​ប្រែប្រួល​ស្ថានភាព​នយោបាយ​នា​ពេល​ខាង​មុខ​ប៉ុណ្ណោះ៖ «ប្រទេស​ប្រជាធិបតេយ្យ អ្នក​ដែល​នៅ​កាន់​អំណាច ឬ​ក្នុង​អំណាច​បាន លុះត្រា​តែ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​បើ​គ្មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ គឺ​មិន​អាច​នៅ​កាន់​អំណាច​ទៀត​ទេ»

លោក សូ ចន្ថា យល់​ថា ការ​ជួប​ប្រទះ​បញ្ហា​សង្គម​នានា​របស់​ពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ស្ថានការណ៍​នយោបាយ​នា​ពេល​ខាង​មុខ។ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​បន្ថែម​ថា អ្វី​ដែល​ពលរដ្ឋ​ចង់​បាន គឺ​មិន​មែន​ជា​ការ​គំរាម​កំហែង​ពី​អ្នក​នយោបាយ​ឡើយ ប៉ុន្តែ​ពលរដ្ឋ​នឹង​គាំទ្រ និង​ជ្រើសរើស​អ្នក​នយោបាយ​ណា​ដែល​មាន​កម្មវិធី​នយោបាយ ឬ​គោល​នយោបាយ​ល្អ ដែល​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រទេស​ជាតិ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន ជាដើម។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ​ដែរ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា ការ​ដឹកនាំ​ប្រទេស គឺ​អាស្រ័យ​លើ​ឆន្ទៈ​ពលរដ្ឋ និង​មិន​អាស្រ័យ​លើ​បុគ្គល​ណា​ម្នាក់​ឡើយ។ លោក​បន្ត​ថា ការ​បោះឆ្នោត​ធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌ និង​អាច​ទទួល​យក​បាន គឺ​ការ​បោះឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​កន្លង​មក ហើយ​មេ​គណបក្ស​នយោបាយ​គ្រប់​រូប​អាច​ចេញ​មក​ធ្វើ​សកម្មភាព​ឃោសនា​រក​សន្លឹក​ឆ្នោត​ដែរ៖ «ដំណាក់​កាល​ទី​មួយ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់ គ..ប ដំណើរ​ការ​ទៅ ហើយ​នៅ​សល់​ពលរដ្ឋ​ប្រមាណ ២០% ទៀត ជំរុញ​កិច្ចការ​ហ្នឹង​ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឲ្យ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត»

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​បន្ត​ថា ការ​រួម​ចំណែក​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នា​ពេល​ខាង​មុខ ក៏​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នយោបាយ​សេសសល់​ឲ្យ​ចប់​សព្វគ្រប់ ព្រោះ​ពេល​បច្ចុប្បន្ន នៅ​មាន​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់​ខ្លួន រីឯ​លោក សម រង្ស៊ី វិញ ក៏​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ។

អ្នក​វិភាគ​នយោបាយ​បញ្ជាក់​ថា ការ​គំរាម​កំហែង​របស់​អ្នក​នយោបាយ​បច្ចុប្បន្ន មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ឡើយ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​ដែរ ព្រោះ​អ្នក​វិនិយោគទុន​បរទេស នឹង​មិន​ហ៊ាន​មក​បណ្ដាក់​ទុក​រក​ស៊ី​នៅ​កម្ពុជា នោះ​ទេ។ អ្នក​វិភាគ​នយោបាយ​ក៏​ចង់​ឃើញ​អ្នក​នយោបាយ ប្រើប្រាស់​ភាព​ស្មោះ​ត្រង់​ជាមួយ​ពលរដ្ឋ និង​ហ៊ាន​ប្រកួត​ប្រជែង​នយោបាយ​ដោយ​ស្មើ​ភាព​គ្នា តាម​រយៈ​គោល​នយោបាយ​បម្រើ​ជាតិ ប្រសើរ​ជាង​ការ​គំរាម​កំហែង​គ្នា​ទៅ​វិញ​ទៅ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (14)
Share

anonymous

This 99.99s old evil man gonna eaten his own shts...with drink his own urinate diabetic for survival....that's stupid thuggish.

Dec 31, 2016 11:31 AM

Kem Ley

ពី California, USA

I don’t think you (Hun Sen) can live up to 99 years old, because you eat rice from Vietnam had a chemical in it and you eat pork or chicken from Vietnam which all the animal had disease or chemical, etc… Another hand, all Khmer people hated you that keep your blood pressure high all the times only one medicine that help you is smoking. Perfect target range from 60 – 75.

Dec 29, 2016 07:08 PM

អ្នក​អាន​អនាមិក

ត្រូវដាក់ងារថ្មី ថាតា99

Dec 27, 2016 11:16 PM

99.99s old karma VS tmil HunSen

99.99s old tmil HunSen gonna eaten his own shits...he couldn't walk...he couldn't eat...he couldn't standing,he couldn't hear...he couldn't run or play...he couldn't drive...he couldn't have sex...he couldn't has fun...he couldn't do anything,he couldn't go somewhere, .Why this tmil HunSen needs 99.99s sold for what...man???,long life for what?,the longer life will cause him more suffering and meaningless or can't help to other...but he can't help himself.

Dec 27, 2016 01:47 PM

អ្នក​អាន​អនាមិក

So you're going to watch Cambodia-borders until age 99? How sure are you your other eye not going blind?

Dec 26, 2016 07:49 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល