លោក ជាម យៀប ចោទ​លោក សុន ឆ័យ បំផ្លើស​ព័ត៌មាន​ប្រាក់​ចំណូល​ពី​អង្គរវត្ត

ដោយ ខែ សុណង
2014-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី ៣១ ធ្នូ ២០១៤។
លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី ៣១ ធ្នូ ២០១៤។
RFA/Khe Sonorng

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ធ្វើ​សន្និសីទ​កាសែត​មួយ បដិសេធ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង គឺ​លោក សុន ឆ័យ ថា​កំពុង​ភូត​កុហក និង​បំផ្លើស​ព័ត៌មាន​ប្រាប់​សាធារណជន ជុំវិញ​រឿង​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឲ្យ​បរទេស​ចូល​ទស្សនា​អង្គរវត្ត និង​ការ​ជួល​ដី​ជាច្រើន​ហិកតារ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​បាត់​ចំណូល​ជាតិ​រាប់​លាន​ដុល្លារ​នោះ។ ការ​រិះគន់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈ​ប្រតិភូ​នេះ បាន​ចុះ​ស្រាវជ្រាវ​អំពី​ចំណូល​ទេសចរណ៍​នៅ​តំបន់​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ កន្លង​ទៅ។

ប្រមុខ​ដឹក​នាំ​ប្រតិភូ​ចុះ​បេសកកម្ម ដើម្បី​ស្វែង​យល់​ពី​កិច្ចប្រតិបត្តិការ​ថវិកា​ហិរញ្ញវត្ថុ​របស់​អាជ្ញាធរ​អប្សរា ថ្លែង​ការពារ​អាជ្ញាធរ​នេះ​ថា បាន​គ្រប់គ្រង​ចំណូល​ពី​ការ​លក់​សំបុត្រ​ឲ្យ​បរទេស​ទស្សនា​ប្រាសាទ​អង្គរ ជួយ​បំពេញ​ថវិកា​ជាតិ ហើយ​ចោទ​ប្រកាន់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ថា​បំផ្លើស​ព័ត៌មាន​ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា និង​ជា​អ្នក​ដឹក​នាំ​ប្រតិភូ​ចុះ​បេសកកម្ម ដើម្បី​ស្វែង​យល់​ពី​កិច្ចប្រតិបត្តិការ​ថវិកា​ហិរញ្ញវត្ថុ​របស់​អាជ្ញាធរ​អប្សរា លោក ជាម យៀប។ លោក​បាន​ថ្លែង​កោត​សរសើរ​អាជ្ញាធរ​អប្សរា​នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​៣១ ធ្នូ នៅ​វិមាន​រដ្ឋសភា​ថា ប្រធាន​អាជ្ញាធរ​អប្សរា​ដែល​ដឹក​នាំ​ដោយ លោក ប៊ុន ណារិទ្ធ បាន​រាយការណ៍​ផ្ទាល់​មាត់ ធ្វើ​បទ​បង្ហាញ​ដោយ​បញ្ចាំង​ស្លាយ (Slide) និង​ផ្ដល់​នូវ​ឯកសារ​ជា​លាយលក្ខណ៍​អក្សរ​ទៀត​ដល់​គណៈ​ប្រតិភូ ជុំវិញ​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ឲ្យ​អ្នក​ទេសចរ​បរទេស​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត និង​ការ​ជួល​ដី​ក្នុង​បុរី​វប្បធម៌​ទេសចរណ៍​នោះ​យ៉ាង​ល្អិតល្អន់។ លោក​បញ្ជាក់​ជាច្រើន​លើក​ថា លោក សុន ឆ័យ ជា​សមាជិក​គណៈ​ប្រតិភូ​បាន​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​បំផ្លើស​ការ​ពិត ដើម្បី​កេង​យក​ចំណេញ​នយោបាយ និង​មួលបង្កាច់​រដ្ឋាភិបាល ម្យ៉ាង លោក សុន ឆ័យ មាន​គំនុំ​ជាមួយ​អាជ្ញាធរ​អប្សរា​រឿង​ដី​ធ្លី​ផ្ទាល់​ខ្លួន​ផង៖ «កន្លែង​ទៅ​មិន​មែន​បំផ្លើស​តែ​រឿង​ហ្នឹង​ទេ មិន​មែន​ដើម្បី​ផ្សះផ្សា​ជាតិ​ចង់​ផ្ដួល​រំលំ​គណបក្ស​ប្រជាជន​កម្ពុជា»

ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ចុះ​ស្រាវជ្រាវ​អំពី​ចំណូល​ទេសចរណ៍ ហើយ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​អះអាង​ថា បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​កេង​បន្លំ​ប្រាក់​ចំណូល​ជាតិ ដែល​បាន​ពី​ការ​លក់​សំបុត្រ​ឲ្យ​បរទេស​ចូល​ទស្សនា​អង្គរ​វត្ត ដែល​នាំ​ឲ្យ​បាត់​ចំណូល​ជាតិ។ មន្ត្រី​អាជ្ញាធរ​អប្សរា បាន​បង្ហាញ​ឯកសារ​ពី​ចំនួន​អ្នក​ទេសចរ​បរទេស ដែល​ចូល​ទស្សនា​អង្គរ​រយៈពេល ១០​ខែ​ក្នុង​ឆ្នាំ​២០១៤ ចំនួន​ជាង ១​លាន ៦​សែន​នាក់ ដែល​អាច​ទទួល​បាន​ចំណូល​ជាង ៤៧​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ចំណូល​បាន​ពី​លក់​សំបុត្រ​យ៉ាង​ហោច​ណាស់​អាច​បាន ១៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់ លោក ជាម យៀប លោក សុន ឆ័យ ជា​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា មាន​ប្រសាសន៍​ថា គឺ​ជា​សិទ្ធិ​របស់ លោក ជាម យៀប ដែល​បាន​បដិសេធ ហើយ​ឆ្លើយ​ការពារ​មន្ត្រី​របស់​ខ្លួន បើ​ទោះ​ជា​មន្ត្រី​នោះ​ធ្វើ​ខុស​ច្បាប់​ក៏ដោយ។ លោក សុន ឆ័យ ថ្លែង​ថា ការ​បង្ហាញ​របាយការណ៍​ពី​អាជ្ញាធរ​អប្សរា​នោះ គ្រាន់​តែ​ជា​តួលេខ​ដែល​បាន​ផ្ដល់​ឲ្យ​ដែល​ពុំ​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់​លាស់។ ហើយ​ថា ការ​រិះគន់​របស់​លោក​នៅ​ពេល​នេះ ក្នុង​នាម​អ្នក​តំណាង​រាស្ត្រ មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន ជាពិសេស​រឿង​ដីធ្លី​ជាមួយ​អាជ្ញាធរ​អប្សរា​នោះ​ឡើយ៖ «ខ្ញុំ​ថា​គួរ​តែ​មាន​បង្កើត​គណៈកម្មការ​ជំនាញ​ចម្រុះ​មួយ​ដើម្បី​ទៅ​អង្កេត»

លោក សុន ឆ័យ ថ្លែង​ទៀត​ថា បញ្ហា​ដី ២៣​ហិកតារ ដែល​អាជ្ញាធរ​នេះ​បាន​រឹប​អូស​ពី​ពលរដ្ឋ និង​យក​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​របស់ លោក សុខ គង់ រយៈពេល ៧០​ឆ្នាំ ក្នុង​ទឹក​ប្រាក់ ៩​លាន​ដុល្លារ ដែល​គួរ​តែ​អាជ្ញាធរ​នេះ​បកស្រាយ​ឲ្យ​បាន​ច្បាស់ និង​ពិនិត្យ​ឡើង​វិញ ចំពោះ​ការ​ឲ្យ​ក្រុមហ៊ុន​របស់ លោក សុខ គង់ លក់​សំបុត្រ​មាន​ការ​ដេញ​ថ្លៃ​ឬ​ទេ ហើយ​យក​ដី​ឲ្យ​ក្រុមហ៊ុន​សង់​សណ្ឋាគារ​នេះ​មាន​តម្លាភាព និង​បើក​ចំហ​ឬ​ទេ។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី លោក ជាម យៀប អះអាង​ថា អាជ្ញាធរ​បាន​ជួល​ជា​ដំណាក់​កាល មិន​មែន ៧០​ឆ្នាំ​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ កន្លង​ទៅ អាជ្ញាធរ​អប្សរា​បាន​សរសេរ​សេចក្ដី​បំភ្លឺ​មួយ ដោយ​វាយ​ប្រហារ លោក សុន ឆ័យ ថា​បាន​និយាយ​បំផ្លើស មួល​បង្កាច់ បំភ័ន្ត​មតិ​សាធារណជន​ជាតិ និង​អន្តរជាតិ ឲ្យ​យល់​ច្រឡំ​ទៅ​លើ​ស្ថាប័ន​អប្សរា និង​រដ្ឋាភិបាល ថា​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (18)
Share

Bird eye watching

all the money will go to those crooks and thieves ccp's...not surprise...for govn't coffers and thugs ccp's lifestyle to keep dictator Hun Sen in power .

Jan 02, 2015 09:42 AM

អ្នក​អាន​អនាមិក

បើតាមមតិរបស់ខ្ញុំ ការដែលលោក សុន ឆ័យ លើកឡើងវាជាការពិតណាស់ ចំពោះអាជ្ញាធរអប្បរាក្នុងការប្រមូលចំណូលពីអ្នកទេសចរណ៏ ដែលគួរតែមានគណះកម្មាការចំរុះក្នុងការសើបអង្កេតឲ្យបានច្បាស់លាស់ ។

Jan 01, 2015 10:55 PM

Oudom Danh

ពី Seattle, WA

I think Mr. Yeap have return back to school and learn about what is truce under even yourself was criminal act but you not response what you did because you hit and run away that incident murder unborn child with their mom.

Jan 01, 2015 01:02 PM

ក្មេងវត្ត

ពី វត្តភ្នំ

តើជាម យាបបានប៉ុន្មានដែរមួយខែៗពីក្រុមអប្សរាហៅក្រុមអប់សុរានេះ?។

Dec 31, 2014 08:18 PM

អ្នក​អាន​អនាមិក

A yourn chearm yearp, we know where the money from khmer ankor watt go to? every day 2 time money have been brought to the bank in siam rearp and transferred to bank's yourn.

Dec 31, 2014 04:52 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល