ប័ណ្ណសារព័ត៌មាន
2019-09-16
សង្គមស៊ីវិល មើលឃើញថា ចំណាត់ការរបស់តុលាការហាក់ដូចជាយឺតយ៉ាវ ខណៈហេតុការណ៍សោកនាដកម្មដ៏រន្ធត់ពីការបាក់រលំអគារចិន ដែលបណ្ដាលឱ្យកម្មករសំណង់ស្លាប់ និងរបួសចំនួន ៥៤នាក់ បានកន្លងទៅជាច្រើនខែ។
2019-09-13
ករណីរំលាយគណបក្សសង្គ្រោះជាតិដ៏ចម្រូងចម្រាស គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាជាតិកម្ពុជា ដែលមានសារៈសំខាន់សម្រាប់សិក្សាស្រាវជ្រាវប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។អ្នកច្បាប់ និងអ្នកវិភាគថា សវនាការរំលាយគណបក្សប្រឆាំង ធ្វើឡើងនៅមុនពេលមិនទាន់បើកសវនាការជំនុំជម្រះ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះ ជាការលំអៀងរបស់តុលាការទៅគណបក្សកាន់អំណាច។ ហើយថា សវនាការរបស់តុលាការកំពូលលើសំណុំរឿងនេះទៀតសោត ក៏មានបញ្ហាផ្លូវច្បាប់ច្រើនចំណុចដែរ។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌ បដិសេធការលើកឡើងទាំងនោះ។
2019-09-03
សាលាដំបូងខេត្តរតនគិរីពន្យារពេលសាកសួរមន្ត្រីជាន់ខ្ពស់សមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ទៅថ្ងៃក្រោយវិញ ដោយសារតែចៅក្រមស៊ើបសួរមានធុរៈផ្ទាល់ខ្លួន។
2019-09-02
ចៅក្រមតុលាការក្រុងភ្នំពេញសម្រេចផ្ដន្ទាទោស អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារចំនួន ១៣ឆ្នាំ ពីបទឃាតកម្មសម្លាប់ស្រីស្នេហ៍ឈ្មោះ ចេវ សុវឌ្ឍនា។
2019-08-31
សាលាឧទ្ធរណ៍កំពុងពិនិត្យមើលសំណុំរឿងរបស់សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ដែលជាប់ទោសដោយសារការផលិតវីដេអូស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យសាលាឧទ្ធរណ៍បើកការជំនុំជម្រះរឿងនេះឱ្យបានឆាប់ និងផ្ដល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី វិញ។
2019-08-30
ប្រធានពន្ធនាគារខេត្តកណ្ដាល លោក ចាត ស៊ីនាង ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួនអ្នកទោសម្នាក់ ឈ្មោះ ម៉ាត ត្រេះ ដែលបានផ្លោះរបងបន្លាលួស រត់ចេញពីពន្ធនាគារខេត្ត កាលពីថ្ងៃទី២៨ សីហា។
2019-08-29
អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ខកចិត្តដែលសាលាដំបូងរាជធានីភ្នំពេញលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយវិញ។ អង្គការសង្គមស៊ីវិលថា តុលាការគួរតែសម្រេចរឿងនេះឱ្យបានឆាប់ មិនគួរអូសបន្លាយបែបនេះឡើយ។
2019-08-29
ក្រុមអ្នកសារព័ត៌មានវិជ្ជាជីវៈទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងអតីតបុគ្គលិកអាស៊ីសេរី។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលតុលាការក្រុងភ្នំពេញ គ្រោងប្រកាសសាលក្រមសំណុំរឿងបុគ្គលិកអាស៊ីសេរីពីររូប នៅថ្ងៃសុក្រស្អែកនេះ។
2019-08-29
អ្នកវិភាគថា ការសន្យាកំណែទម្រង់លើប្រព័ន្ធតុលាការរបស់របបលោក ហ៊ុន សែនជា យុទ្ធសាស្ត្រដើម្បីពង្រឹងអំណាចឱ្យកាន់តែរឹងមាំបន្ថែមទៀតហើយការកែទម្រង់នេះគ្មានបានផលចំណេញដល់ប្រទេសជាតិនោះទេ។
2019-08-27
ប្រជាពលរដ្ឋ និងក្រុមអតីតនិស្សិតជនជាតិចាម បានផ្ដួចផ្ដើមគំនិតបង្កើតជាមូលនិធិមួយ ដើម្បីជួយដល់លោក អះម៉ាត់ យ៉ះយ៉ា កំពុងជាប់ពន្ធនាគារ ដែលពួកគាត់យល់ថា លោក អះម៉ាត់ យ៉ះយ៉ា មិនប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។
2019-08-24
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា គ្រោងបញ្ជូនជនជាតិចិនចំនួន ២៧នាក់ទៅប្រទេសកំណើតវិញ បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃ ២១ សីហា នៅអគារកម្ពស់ ៨ជាន់ ស្ថិតក្នុងភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង។
2019-08-23
មន្ត្រីក្នុងតុលាការយោធា សម្ដែងការសោកស្ដាយដែលក្រសួងការពារជាតិ មិនបើកការស៊ើបអង្កេតផ្លូវការ និងមិនមានចំណាត់ការអ្វីទាំងអស់ចំពោះប្រធានតុលាការយោធា ដែលមន្ត្រីរូបនេះ ចោទថា ពាក់ព័ន្ធអំពើពុករលួយ និងបានប្រមូលផ្តុំបក្ខពួកសាច់ញាតិធ្វើការក្នុងស្ថាប័នតែមួយអស់រយៈពេលច្រើនឆ្នាំមកហើយ។
2019-08-22
ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យបង្កើតសាលាឧទ្ធរណ៍ចំនួន ៣ បន្ថែមទៀត ស្របពេលដែលកម្ពុជាមានសាលាឧទ្ធរណ៍តែមួយប៉ុណ្ណោះ គឺនៅរាជធានីភ្នំពេញ។ អ្នកការពារសិទ្ធិមនុស្សស្វាគមន៍ការសម្រេចនេះ ក៏ប៉ុន្តែស្នើឱ្យរដ្ឋាភិបាលប្រឹងប្រែងបន្ថែមទៀតក្នុងការកែទម្រង់វិស័យយុត្តិធម៌។
2019-08-22
តុលាការខេត្តកោះកុងសម្រេចលើកលែងបទចោទប្រកាន់ប្រឆាំងនឹងស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិច បន្ទាប់ពីបានបើកសវនាការកំបាំងមុខកាលពីចុងខែសីហាកន្លងទៅ។
2019-08-22
សារព័ត៌មានក្នុងស្រុកផ្សាយថា ការសម្រេចពន្យារពេលរបស់ប្រធានចៅក្រមជំនុំជម្រះលោក ហម ម៉េងសែ ដោយសារសំណុំរឿងនេះ មានភាពស្មុគស្មាញ និងត្រូវពិនិត្យមើលឡើងវិញ ឱ្យច្បាស់លាស់ជាមុនសិន។
2019-08-22
សាលាដំបូងរាជធានីភ្នំពេញគ្រោងប្រកាសសាលក្រម លើសំណុំរឿង លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធអំពើឃាតកម្ម លើស្រ្ដីឈ្មោះ ចេវ សុវឌ្ឍនា។
2019-08-21
ក្រសួងការពារជាតិ ប្រកាសថា មិនបើកការស៊ើបអង្កេតជាផ្លូវការ និងមិនមានចំណាត់ការអ្វីទាំងអស់ ចំពោះប្រធានតុលាការយោធា ដែលរងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុករលួយនិងបានប្រមូលផ្តុំបក្ខពួកសាច់ញាតិធ្វើការក្នុងស្ថាប័នតែមួយអស់រយៈពេលច្រើនឆ្នាំមកហើយ។
2019-08-21
សំណុំរឿងសកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់ ដែលត្រូវបានចាប់ឃុំខ្លួនជាង៨ខែ ហើយពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់ការគ្រប់គ្រងរបស់លោក ហ៊ុន សែន នៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នោះ បានចូលដល់ដៃចៅក្រមជំនុំជម្រះហើយ ប៉ុន្តែមិនទាន់កំណត់ថ្ងៃជំនុំជម្រះនោះទេ។
2019-08-17
គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានបញ្ជូនជនសង្ស័យជា ឧកញ៉ា គង់ ក្រឹង និងកូនប្រសាឈ្មោះ ម៉ាត់ ណាស៊ាត ទៅតុលាការខេត្តក្រចេះហើយ នៅរសៀលថ្ងៃទី១៧ ខែសីហា។
2019-08-15
ក្រុមគ្រួសារ និងសាក្សីក្នុងសំណុំរឿងចោទប្រកាន់លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសពីបទកន្លែងបន្លំឯកសារ ឬជួញដូរមនុស្សថា ជារឿងអយុត្តិធម៌ ហើយថា ជាការរៀបចំឡើងដើម្បីចាប់ខ្លួនអ្នកទាំងពីរ។ ក្រុមគ្រួសារ លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសរបស់លោក នឹងដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ ឆាប់ៗនេះ។
2019-08-14
តុលាការខេត្តកោះកុង សម្រេចឃុំខ្លួនបុរសម្នាក់វ័យ៦៤ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោយពីសមត្ថកិច្ចចុះចាប់ខ្លួនគាត់ដល់ផ្ទះដោយចោទប្រកាន់ពីបទ កាប់រានដីព្រៃខុសច្បាប់។ សាច់ញាតិ និងអង្គការសង្គមស៊ីវិល ស្នើដល់តុលាការពិនិត្យរឿងនេះឡើងវិញ និងអនុញ្ញាតឱ្យគាត់បាននៅក្រៅឃុំ ជួបជុំគ្រួសារ និងព្យាបាលជំងឺប្រចាំកាយ។
2019-08-10
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែសីហា ឆ្នាំនេះបានប្រកាសសាលក្រមប្រឆាំងលោក ស្ទីហ្វិន ចន ល័រីម៉ែន ក្រោយពីតុលាការរកឃើញថា មានពិរុទ្ធភាពពីបទ“ ប្រព្រឹត្តអំពើអាស លើអនីតិជនអាយុក្រោម ១៥ ឆ្នាំ” ក្រោមច្បាប់ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ។
2019-08-09
ក្រសួងការពារជាតិមិនទាន់បង្ហាញពីការស៊ើបអង្កេតជាផ្លូវការលើប្រធានតុលាការយោធានោះទេបន្ទាប់ពីមានការការចោទប្រកាន់ថាបានប្រមូលផ្តុំបក្ខពួកសាច់ញាតិធ្វើការក្នុងស្ថាប័នតែមួយអស់រយៈពេលច្រើនឆ្នាំមកហើយ។សង្គមស៊ីវិលដែលធ្វើការបំបាត់អំពើពុករលួយនិងមន្ត្រីដែលទម្លាយព័ត៌មាននេះយល់ថា ក្រសួងការពារជាតិកំពុងមានចេតនាជួយលាក់បាំងករណីទាំងនេះ។
2019-08-08
សាលាដំបូងរាជធានីភ្នំពេញសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរីទៅចុងខែសីហា ក្រោយបញ្ចប់សវនាការនៅព្រឹកមិញនេះ។ អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យតុលាការលើកលែងបទចោទប្រកាន់ប្រឆាំងនឹងអ្នកទាំងពីរ ពីព្រោះពួកគាត់មិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
2019-08-08
សាលាឧទ្ធរណ៍លើកយកសំណុំរឿងអតីតសកម្មជនមាតាធម្មជាតិពីរនាក់ ដែលជាប់ទោសដោយសារការថតកប៉ាល់ដឹកខ្សាច់នៅខេត្តកោះកុង មកជំនុំជម្រះនៅថ្ងៃទី៨ សីហា។ ក៏ប៉ុន្តែតុលាការជាន់ខ្ពស់មួយនេះ មិនទាន់សម្រេចថាយ៉ាងណានៅឡើយទេ ដោយកំណត់ថ្ងៃប្រកាសសាលដីកានៅចុងខែសីហានេះវិញ។
2019-08-07
សង្គមស៊ីវិល និងភរិយារបស់លោក គង់ រ៉ៃយ៉ា សង្ឃឹមថា សាលាឧទ្ធរណ៍នឹងអនុញ្ញាតឱ្យលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ រស់នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំ។ សាលាឧទ្ធរណ៍នឹងជំនុំជម្រះបណ្ដឹងស្នើសុំនៅក្រៅឃុំរបស់អ្នកទាំងពីរនៅសប្ដាហ៍ក្រោយ បន្ទាប់ពីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់សាលាដំបូងកាលពីចុងខែកក្កដា។
2019-08-07
មេធាវីស្នើឱ្យសាលាឧទ្ធរណ៍ពន្លឿនសំណុំរឿងសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ដែលត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសពាក់ព័ន្ធនឹងការផលិតវីដេអូជួញដូរផ្លូវភេទនៅកម្ពុជា។ ការអំពាវនាវនេះ គឺដោយសារមេធាវីបានប្ដឹងទាស់សាលក្រមតុលាការក្រុងភ្នំពេញជាងមួយខែមកហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីសាលាឧទ្ធរណ៍នៅឡើយ។
2019-08-06
ខ្មែរនៅអូស្ត្រាលី រំពឹងថា ការស្វែងរកយុត្តិធម៌តាមមធ្យោបាយបែបនេះនឹងទទួលបានលទ្ធផល ខណៈពួកគេគ្មានជំនឿថា តុលាការនៃរបបក្រុងភ្នំពេញអាចផ្ដល់យុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី បានឡើយ។
2019-08-02
មេធាវីការពារក្តីសកម្មជនគណបក្សប្រឆាំងរបស់ ម៉ៃ ហុងស្រៀង គឺលោក កែត ឃី ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២ សីហា ថា លោកនឹងទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចរបបក្រុងភ្នំពេញប្រគល់សម្ភារៈមួយចំនួនដែលបានរឹបអូសពីកូនក្តីរបស់លោក ក្នុងអំឡុងពេលចាប់ខ្លួនមកឱ្យក្រុមគ្រួសារវិញនៅសប្ដាហ៍ក្រោយនេះ។
2019-08-01
អាស៊ីសេរីមិនអាចទាក់ទងអគ្គកុងស៊ុលខ្មែរប្រចាំនៅស្រុកអារញ្ញ លោក ហ៊ុន សារឿន ដើម្បីសុំអត្ថាធិប្បាយជុំវិញការស្នើសុំនេះបានទេ នៅរសៀលថ្ងៃទី៣០ កក្កដា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។