សម្ភាស​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ជុំវិញ​សវនាការ​ថ្ងៃ​ដំបូង

ដោយ ជុន ច័ន្ទបុត្រ និង​ មួង ណារ៉េត
2020-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ម៉េង សុភារី សហមេធាវី​មួយ​រូប​របស់​លោក កឹម សុខា
អ្នកស្រី ម៉េង សុភារី សហមេធាវី​មួយ​រូប​របស់​លោក កឹម សុខា
RFA

សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា នៅតែ​អះអាង​ថា កូន​ក្តី​របស់​ពួកគាត់​ជា​មនុស្ស​ស្អាតស្អំ មិនបាន​ប្រព្រឹត្ត​ខុស​នោះ​ឡើយ និង​ថា​តុលាការ​គ្មាន​ភស្តុតាង​អ្វី​រឹងមាំ ក្រៅ​តែ​ពី​ខ្សែអាត់​វីដេអូ ដែល​កាត់ត​ជា​កង់ៗ យក​មក​ធ្វើជា​សម្អាង ក្នុង​ការ​ចោទប្រកាន់​លោក កឹម សុខា នោះ​ទេ។ ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា មិន​ស្នើ​ឱ្យ​កោះហៅ​សាក្សី​ដោះ​បន្ទុក​ណាមួយ​ទេ ដោយសារតែ​យល់​ឃើញ​ថា គ្មាន​ឯកសារ ឬ​ភស្តុតាង​ណា​អំពី​ការចោទប្រកាន់​អំពី​បទ​ក្បត់ជាតិ​នេះ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​អ្នកស្រី ម៉េង សុភារី សហ​មេធាវី​ការពារ​ក្តី​មួយ​រូប របស់​លោក កឹម សុខា ជុំវិញ​កិច្ច​ដំណើរការ​នីតិវិធី​ជម្រះ​ក្តី​លោក កឹម សុខា ក្នុង​សវនាការ​នៃ​អង្គ​សេចក្ដី ថ្ងៃ​ដំបូង​នេះ​ដូច​តទៅ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល