ប្រធាន​បក្ស​យុត្តិធម៌​ជាតិ​ខ្មែរ​ស្នើ​ព្រះមហាក្សត្រ​លុប​ចោល​ដី​សម្បទាន​នៅ​តាម​ព្រំដែន

ដោយ សាន សែល
2015-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បារាស​ព្រំដែន​ឋិត​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។ រូបថត​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥។
បារាស​ព្រំដែន​ឋិត​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។ រូបថត​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Men Sothyr

ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ នៅ​ថ្ងៃ​ទី​២៩ ធ្នូ ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ស្នើ​ឲ្យ​រដ្ឋសភា​កោះ​ប្រជុំ​វិសាមញ្ញ​លុប​ចោល​ដី​សម្បទាន​នៅ​តាម​បណ្ដោយ​ព្រំដែន ដែល​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម។

ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ លោក ហ៊ាង ឫទ្ធី ព្រួយ​បារម្ភ​ថា ប្រទេស​វៀតណាម នឹង​ច្បាម​យក​ដី​ប្រទេស​កម្ពុជា នៅ​តាម​ព្រំដែន បន្ទាប់​ពី​លោក​អាន​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​ថា ដី​របស់​កម្ពុជា ប្រមាណ ៤​ម៉ឺន​ហិកតារ កំពុង​ត្រូវ​កងទ័ព​វៀតណាម ជួល​នៅ​តាម​ព្រំដែន ក្រោម​ស្លាក​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ។

នៅ​ក្នុង​លិខិត​នោះ ប្រធាន​គណបក្ស​ដែល​ទើប​តែ​បង្កើត​ថ្មី​នេះ បាន​ស្នើ​ឲ្យ​ព្រះមហាក្សត្រ ស្នើ​ទៅ​រដ្ឋសភា ដើម្បី​លុប​ចោល​នូវ​ដី​សម្បទាន​ទាំង​ប៉ុន្មាន​នៅ​ជាប់​ព្រំដែន ដែល​ត្រូវ​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម។

លោក ហ៊ាង ឫទ្ធី បញ្ជាក់​ថា មន្ត្រី​ព្រះបរមរាជវាំង បាន​ធ្វើ​ក្រដាស​ស្នាម​បញ្ជាក់​ថា បាន​ទទួល​លិខិត​របស់​លោក​ហើយ។ លោក ហ៊ាង ឫទ្ធី ជឿជាក់​ថា ប្រសិន​បើ​មិន​ដក​ដី​សម្បទាន​ពី​ភាគី​វៀតណាម នៅ​តាម​ព្រំដែន​ទេ វៀតណាម នឹង​ឆ្លៀត​ឱកាស​ដាក់​ទ័ព​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​ច្រើន ក្រោម​ហេតុផល​ការពារ​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើ​ជា​កម្មករ​នៅ​លើ​ដី​សម្បទាន៖ «ចំណុច​នេះ​ហើយ​ដែល​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម។ វា​ជា​បញ្ហា​មាន​ហានិភ័យ​ខ្ពស់ ខូចខាត​ដល់​បូរណភាព​ទឹក​ដី។ ថ្វីត្បិតតែ​យើង​មាន​បង្គោល​ព្រំដែន​ហើយ​ក៏ដោយ។ នៅ​ក្នុង​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ អំពី​ផ្ទៃ​ក្រឡា ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ​ក៏ដោយ តែ​រឿង​នេះ​ជា​ហានិភ័យ​មួយ»

លិខិត​ដែល​ស្នើសុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​នេះ យោង​លើ​មាត្រា​ចំនួន​៣ នៃ​រដ្ឋធម្មនុញ្ញ គឺ​មាត្រា​២ មាត្រា​៨ និង​មាត្រា​១៨ ដែល​បញ្ជាក់​ពី​បុព្វសិទ្ធិ​របស់​ព្រះមហាក្សត្រ។

ត្រង់​មាត្រា​២ ចែង​ថា បូរណភាព​របស់​ប្រទេស​កម្ពុជា មិន​អាច​ឲ្យ​រំលោភ​បាន​ក្នុង​ព្រំដែន​របស់​ខ្លួន ស្រប​តាម​ច្បាប់​អន្តរជាតិ ហើយ​មាត្រា​៨ ចែង​ពី​តួនាទី​របស់​ព្រះមហាក្សត្រ ដែល​ទ្រង់​ជា​អ្នក​ធានា​បូរណភាព​ទឹក​ដី និង​អធិបតេយ្យភាព​នៃ​ប្រទេស​កម្ពុជា។ មាត្រា​១៨ វិញ​ចែង​ថា ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ទាក់ទង​ជាមួយ​រដ្ឋសភា ដោយ​ព្រះរាជសារ។

យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា មាន​តែ​ប្រមុខ​រាជ​រដ្ឋាភិបាល​ទេ​ដែល​មាន​សិទ្ធិ​កោះ​ហៅ​សមាជិក​រដ្ឋសភា ដើម្បី​បើក​ប្រជុំ​វិសាមញ្ញ​បាន៖ «នេះ​មិន​មែន​ជា​នីតិវិធី​ដែល​រដ្ឋសភា​ធ្លាប់​ធ្វើ​ទេ។ ខ្ញុំ​ជឿ​ថា ព្រះមហាក្សត្រ​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ។ ក្នុង​រដ្ឋធម្មនុញ្ញ​យើង ព្រះមហាក្សត្រ​ទ្រង់​សោយរាជ្យ តែ​មិន​គ្រប់គ្រង​ប្រទេស​ទេ ហើយ​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ»

ដី​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ប្រមាណ ៤​ម៉ឺន​ហិកតារ ត្រូវ​គេ​រក​ឃើញ​ថា គ្រប់គ្រង​ដោយ​ទាហាន​វៀតណាម។

ដំបូង​ឡើយ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដី​ទំហំ​ប្រមាណ ៤​ម៉ឺន​ហិកតារ​នេះ រដ្ឋាភិបាល​កម្ពុជា ចុះ​កិច្ចសន្យា​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​របស់​វៀតណាម ដើម្បី​អភិវឌ្ឍ។ បន្ទាប់​មក​ទៀត ត្រូវ​គេ​ផ្ទេរ​សិទ្ធិ​បន្ត​គ្នា​រហូត​ធ្លាក់​ដល់​ដៃ​កងទ័ព​វៀតណាម។

ទិន្នន័យ​របស់​អង្គការ​លីកាដូ (LICADHO) បង្ហាញ​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​ចំនួន​ជាង ២​លាន​ហិកតារ (២.០៩៩.៣៤៦​ហិកតារ) ក្នុង​ទីតាំង ២៧០​កន្លែង​ផ្សេង​គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បរទេស។ ក្នុង​ចំណោម​ជាង ២​លាន​ហិកតារ​នេះ ក្រុមហ៊ុន​វៀតណាម ទទួល​បាន​ជាង ៣៦​ម៉ឺន​ហិកតារ (៣៦៣.៥៦០​ហិកតារ) ក្នុង​ទីតាំង​ដី​សម្បទាន​ចំនួន ៥៦​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

យើងគាំទ្រអ្វីៗទាំងអស់ដែលប្រឆាំងនឹងការរំលោភ
លើបូរណភាពទឹកដីមាតុភូមិរបស់យើង ហើយយើង
គាំទ្រពេញទំហឹងនូវគំនិត លោក ហ៊ាង ឫទ្ធី ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ ។
បើតាមលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋ
សភា មានតែលោកនាយករដ្ឋមន្ត្រីទេ ដែលមាន
សិទ្ធិកោះហៅសមាជិក សមាជិការដ្ឋសភាឲ្យមក
ប្រជុំជាវិសាមញ្ញបាន ។ ដូច្នេះយើងយល់ថាត្រូវតែ
លោក ហ៊ាង ឫទ្ធី ផ្ញើសារមួយទៅសម្ដេចតេជោ ។
ក្នុងកាលៈទេសៈសព្វថ្ងៃ យើងប្រាកដក្នុងចិត្តថា
លោកនាយករដ្ឋមន្ត្រី មិនអាចព្រងើយកន្តើយនឹង
រឿងនេះឡើយ ៕

Dec 30, 2015 05:24 PM

Lyn

ពី P.P

However, that's very good idea. But, you have to know that who is the real king of Cambodia first.. then you can propose your concern.

Dec 29, 2015 11:38 PM

អ្នក​អាន​អនាមិក

King cannot do anything Mr. president as you know,I know everybody knows.What are you going to do?What is your policy in your party just asking for nothing and said you are doing something.If you dare asking Hun Sen and talking with him all of your concern about Cambodia if you get job done Hun Sen listen to you and do it.You are a hero of Cambodia,but I don't think so.

Dec 29, 2015 02:44 PM

គេហទំព័រ​ទាំងមូល