សហ​ចៅក្រម​បារម្ភ​ពី​ការ​បញ្ចេញ​មតិ​មិន​ត្រឹមត្រូវ​ករណី​លទ្ធផល​សំណុំ​រឿង​០០៣ ០០៤ ០០៤/២

ដោយ ទីន ហ្សាការីយ៉ា
2017-06-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។
សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។
Photo courtesy of ECCC

សហ​ចៅក្រម​ស៊ើប​អង្កេត បាន​ចេញ​សេចក្ដី​បំភ្លឺ និង​ជូន​ដំណឹង​ដល់​ផ្នែក​កិច្ចការ​សាធារណៈ​នៅ​ថ្ងៃ​ទី​២១ មិថុនា សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ធ្វើ​សេចក្ដី​រាយការណ៍ ឬ​បញ្ចេញ​មតិ​យោបល់​មិន​ត្រឹមត្រូវ​នៅ​ក្នុង​សារព័ត៌មាន​មួយ​ចំនួន ស្ដីពី​លទ្ធផល​នៃ​សំណុំ​រឿង​០០៣ (មាស មុត) ០០៤ (យឹម ទិត្យ) និង ០០៤/(អោ អាន)

សេចក្ដី​បំភ្លឺ​នេះ បាន​លើក​ឡើង​ថា ជា​ការ​មិន​ត្រឹមត្រូវ​ឡើយ​ទាំង​ផ្នែក​អង្គ​ហេតុ និង​អង្គ​ច្បាប់​ក្នុង​ការ​លើក​ឡើង​ថា សំណុំ​រឿង​ទាំងនេះ​ត្រូវ​បាន “ទម្លាក់​ចោល” ឬ​ក៏​មិន​មាន​ការ​សម្រេច​ថា សំណុំ​រឿង​ទាំងនេះ “នឹង​មិន​បន្ត​ដំណើរ​ទៅ​មុខ​នោះ”។ ផ្ទុយ​ទៅ​វិញ ដោយ​ផ្អែក​លើ​នីតិវិធី​របស់​តុលាការ សំណុំ​រឿង​ទាំងអស់​កំពុង​តែ​ដំណើរការ​ទៅ​មុខ​យ៉ាង​មាន​ប្រសិទ្ធភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន រហូត​ដល់​មាន​សេចក្ដី​សម្រេច​មួយ​ថា តើ​ត្រូវ​ផ្អាក​កិច្ច​ដំណើរការ​នីតិវិធី ឬ​យ៉ាង​ណា?

កិច្ច​ស៊ើបសួរ​នៅ​ក្នុង​សំណុំ​រឿង​០០៤ បាន​បិទ​បញ្ចប់ អនុលោម​តាម​វិធាន ៦៦() នៃ​វិធាន​ផ្ទៃក្នុង។ នៅ​ពេល​នេះ ភាគី​មាន​រយៈពេល​កំណត់​ដើម្បី​ស្នើសុំ​ឲ្យ​មាន​កិច្ចការ​ស៊ើបសួរ​បន្ថែម មុន​ពេល​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​សហ​ព្រះរាជអាជ្ញា ដើម្បី​ចេញ​សេចក្ដី​សន្និដ្ឋាន​ជា​ស្ថាពរ។

ករណី​នេះ​ក៏​អនុវត្ត​ដូច​គ្នា​ដែរ​ចំពោះ​សំណុំ​រឿង​០០៤/២ ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ ដីកា​បញ្ជូន​សំណុំ​រឿង​ទៅ​ពិនិត្យ ត្រូវ​បាន​បញ្ជូន​ទៅ​សហ​ព្រះរាជអាជ្ញា ដើម្បី​ចេញ​សេចក្ដី​សន្និដ្ឋាន​ជា​ស្ថាពរ​សម្រាប់​ការ​រៀបចំ​សរសេរ​ដីកា​ដំណោះស្រាយ​នៅ​ក្នុង​ពេលវេលា​សមស្រប។

ចំពោះ​សំណុំ​រឿង​០០៣ វិញ ក៏​បាន​បិទ​បញ្ចប់​ដែរ អនុលោម​តាម​វិធាន ៦៦() នៃ​វិធាន​ផ្ទៃក្នុង ហើយ​សំណុំ​រឿង​នេះ នឹង​ត្រូវ​បញ្ជូន​ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ទៅ​សហ​ព្រះរាជអាជ្ញា​នៅ​ក្នុង​ពេលវេលា​សមស្រប ដើម្បី​ចេញ​សេចក្ដី​សន្និដ្ឋាន​ជា​ស្ថាពរ។

សហ​ចៅក្រម​ស៊ើប​អង្កេត ក៏​បាន​ជូន​ដំណឹង​ដល់​ផ្នែក​កិច្ចការ​សាធារណៈ​ដែរ​ថា បច្ចុប្បន្ន​នេះ សហ​ចៅក្រម​ស៊ើប​អង្កេត​កំពុង​តែ​ពិចារណា​លើ​ទឡ្ហីករណ៍​នានា​របស់​ភាគី និង​ការិយាល័យ​រដ្ឋបាល ទាក់ទិន​នឹង​សំណើ​សុំ​ដាក់​សេចក្ដី​សន្និដ្ឋាន​ស្ដីពី​ការ​ផ្អាក​កិច្ច​ដំណើរការ​នីតិវិធី។ សេចក្ដី​សម្រេច​លើ​បញ្ហា​នេះ នឹង​មិន​បញ្ចេញ​នៅ​មុន​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧ ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល