គ្រួសារ​យុវជន​ស្លាប់​ដោយសារ​ការ​បាញ់​កាំជ្រួច​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ឧបត្ថម្ភ​ជីវភាព

ដោយ ខែ សុណង
2014-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាកសព​យុវជន ណាគ្រី ដារ៉ូ ដែល​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ពី​កន្លែង​បាញ់​កាំជ្រួច នៅ​ត្រើយ​ម្ខាង​មុខ​វាំង នៅ​យប់​ថ្ងៃ​ទី ២៩ តុលា ២០១៤។
សាកសព​យុវជន ណាគ្រី ដារ៉ូ ដែល​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ពី​កន្លែង​បាញ់​កាំជ្រួច នៅ​ត្រើយ​ម្ខាង​មុខ​វាំង នៅ​យប់​ថ្ងៃ​ទី ២៩ តុលា ២០១៤។
RFA/Brach Chev

ឪពុកម្ដាយ​យុវជន​ដែល​ស្លាប់​ដោយសារ​ការ​បាញ់​កាំជ្រួច​ខុស​បច្ចេកទេស កាលពី​ថ្ងៃ​ទី​២៩ តុលា ក្នុង​ព្រះ​រាជពិធី​គម្រប់​ខួប ១០​ឆ្នាំ​ព្រះមហាក្សត្រ​គ្រងរាជសម្បត្តិ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​ប្រាក់​ឧបត្ថម្ភ​ដល់​ពួកគាត់​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ។

ការ​ដាក់​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​នេះ នៅ​ក្រោយ​ពេល​ដែល​សាច់ញាតិ​អ្នក​ស្លាប់​បាន​ដាក់​លិខិត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ដូចជា ព្រះបរមរាជវាំង ទៅ​ស្ថាប័ន​រដ្ឋសភា ក្រសួង​ការពារ​ជាតិ ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​តែ​គ្មាន​លទ្ធផល។

អ្នកស្រី ផាន ឈុនតេង ម្ដាយ​យុវជន​ដែល​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ថា គាត់​ទាមទារ​សំណង​ជំងឺ​ចិត្ត ៥​ម៉ឺន​ដុល្លារ​ពី​រាជរដ្ឋាភិបាល ចំពោះ​ការ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​ផ្ទុះ​កាំជ្រួច​ត្រូវ​កូន​ប្រុស​របស់​គាត់​ស្លាប់​ដោយ​សារ​តែ​ការ​ធ្វេសប្រហែស៖ «ខ្ញុំ​សូម​ផ្ដាំ​ទៅ​ការ​រៀបចំ​បុណ្យ​នានា​នៅ​ថ្ងៃ​ក្រោយ សូម​ឲ្យ​មាន​ការ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ម៉ត់ចត់ និង​កុំ​ឆ្លើយ​ថា​ជា​កំហុស​បច្ចេកទេស​ដូច្នេះ​ទៀត»

កូន​ប្រុស​របស់​អ្នកស្រី ឈ្មោះ ណាគ្រី ដារ៉ូ វ័យ ២៣​ឆ្នាំ បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម បែក​ធ្លាយ​ពោះ​មួយ​ចំហៀង​ដល់​ឆ្អឹងជំនី ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ ពី​កន្លែង​បាញ់​កាំជ្រួច នៅ​ត្រើយ​ខាងកើត​ក្បែរ​សណ្ឋាគារ​សុខា ទល់​មុខ​ព្រះបរមរាជវាំង។

មន្ត្រី​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា ជា​កំហុស​បច្ចេកទេស។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ការ​បាញ់​កាំជ្រួច​នេះ​ពុំ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សាលា​រាជធានី​ទេ។ ប៉ុន្តែ​ជា​ការងារ​របស់​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ និង​ទីចាត់ការ​ហ្វឹកហ្វឺន​នៃ​អគ្គសេនាធិការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ។

ក្រុម​គ្រួសារ​អះអាង​ថា ពួកគេ​ពុំ​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​នៅ​ឡើយ​ទេ។ ពួកគាត់​ទទួល​បាន​លុយ​ចំនួន ១១​លាន​រៀល​តែ​ប៉ុណ្ណោះ​ពី​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ សាលា​ក្រុង និង​កាកបាទ​ក្រហម ជា​ប្រាក់​ចូល​បុណ្យ​សព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ពេទ្យធា

ពី Battambang

ខ្ញុំសូមអង្វរកអ្នកដែលចូលបញ្ច័យមេត្តាកុំបោះប្រាក់(លុយ)ព្រោះប្រលាក់ឈាមអញ្ចឹងអាក្រក់មើលណាស់។ខ្ញុំឃើញច្រើនលើកច្រើនសារណាស់

Dec 30, 2014 08:40 PM

អ្នក​អាន​អនាមិក

This government always tries to get away from their responsibility.

Dec 30, 2014 05:32 PM

គេហទំព័រ​ទាំងមូល