សហគមន៍ខ្មែរក្រៅប្រទេសប្រមាណ ៥០០ នាក់ តវ៉ានៅមុខស្ថានទូតចិន និង ស្ថានទូតខ្មែរ

ដោយ មួង ណារ៉េត
2019-09-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុមអ្នកតវ៉ា ដែលជាអ្នកនិយមប្រជាធិបតេយ្យ និង ជាអ្នកគាំទ្របក្សប្រឆាំង (រូបខាងលើ) នៅមុខស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក និង នៅមុខស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក (រូបខាងក្រោម) នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩។
ក្រុមអ្នកតវ៉ា ដែលជាអ្នកនិយមប្រជាធិបតេយ្យ និង ជាអ្នកគាំទ្របក្សប្រឆាំង (រូបខាងលើ) នៅមុខស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក និង នៅមុខស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក (រូបខាងក្រោម) នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩។
Sorn Chanratha/RFA

សហគមន៍ខ្មែរ​ក្រៅ​ប្រទេស​ប្រមាណ ៥០០ នាក់​ ជាពិសេសពលរដ្ឋខ្មែរ​សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៩ បានធ្វើបាតុកម្មពីរកន្លែង គឺទីមួយនៅមុខស្ថានទូតចិន​ប្រចាំសហរដ្ឋអាមេរិក និង ទីពីរ​គឺនៅ​មុខ​ស្ថានទូតខ្មែរ។ ក្រុម​អ្នកតវ៉ា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​ បំពេញតួនាទី​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​នាម​ជា​ម្ចាស់​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ដែលតម្រូវ​ឲ្យ​កម្ពុជា​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។ ពួកគាត់​ក៏បាន​ទាមទារ​ឲ្យ​របបលោក ហ៊ុន សែន ដោះលែង​ប្រធានគណបក្សសង្គ្រោះជាតិ​លោក កឹម សុខា និង ឲ្យ​គណបក្សប្រឆាំងនេះ​បើកដំណើរការ​ឡើងវិញ ឲ្យ​ឆាប់​តាមដែលអាច​ធ្វើ​ទៅបាន។ អ្នកតវ៉ា​បន្ត​ប្តេជ្ញា ថានឹង​ធ្វើ​បាតុកម្មបន្ត​ទៀត រហូត​ដល់​របបក្រុង​ភ្នំពេញ ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។

សូម​លោកអ្នកនាង ស្តាប់​សេចក្តី​រាយការណ៍​របស់​លោក មួង ណារ៉េត ដែល​ចុះទៅ​យក​ព័ត៌មាន​ផ្ទាល់​ ដល់​កន្លែង​បាតុកម្ម​ទាំងពីរ​នោះ ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល