លោក ប្រាក់ សុខុន បញ្ជាក់​ជា​ថ្មី​ពី​សំណើ​កែប្រែ​កិច្ចព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក

ដោយ មួង ណារ៉េត
2017-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ថ្លែង​នៅ​ឯ​ក្រសួង​ការបរទេស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។ RFA
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ថ្លែង​នៅ​ឯ​ក្រសួង​ការបរទេស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។ RFA
Photo: RFA

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​បញ្ជាក់​សាជាថ្មី​នូវ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០២ (MOU) ស្ដីពី​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក មក​កម្ពុជា។ សំណើ​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​លោក ប្រាក់ សុខុន ជួប​រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​របស់​អាមេរិក លោក ចន អេហ្វ ខេលី (John F. Kelly) ក្នុង​អំឡុង​ពេល​ស្នាក់នៅ​រដ្ឋធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា។

សំណើ​សុំ​កែប្រែ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​នេះ​រួម​មាន ទី​១ ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក ត្រូវ​ធ្វើ​ឡើង​ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត។ ទី​២ ពលរដ្ឋ​ខ្មែរ​ដែល​បញ្ជូន​មក​ហើយ ត្រូវ​តែ​ទទួល​ការ​អនុញ្ញាត​ឲ្យ​ទៅ​លេង​បង​ប្អូន និង​ក្រុម​គ្រួសារ​នៅ​អាមេរិក វិញ។ ចុង​ក្រោយ លោក ប្រាក់ សុខុន ស្នើ​ឲ្យ​ភាគី​អាមេរិក ពិចារណា​បង្កើត​មជ្ឈមណ្ឌល​ឆ្លង​កាត់ និង​ទទួល ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ចាប់​បញ្ជូន​មក​កម្ពុជា ទាំងនោះ​អាច​ស្នាក់នៅ​មួយ​រយៈ ដើម្បី​រៀន​ភាសា​ខ្មែរ ប្រពៃណី និង​ទទួល​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

កិច្ចព្រមព្រៀង​ដែល​កម្ពុជា ចុះ​ហត្ថលេខា​ជាមួយ​សហរដ្ឋ​អាមេរិក កាល​ពី ១៥​ឆ្នាំ​មុន ទើប​តែ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្ដើម​យក​មក​ពិចារណា​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៧ នេះ ព្រោះ​រដ្ឋាភិបាល​ទើប​តែ​ដឹង​ថា កិច្ចព្រមព្រៀង​នោះ​មាន​ភាព “អគុណធម៌” និង “អសីលធម៌” ព្រោះ​ការ​ព្រម​ទទួល​ពលរដ្ឋ​ខ្មែរ​ដែល​បញ្ជូន​ពី​អាមេរិក​បែប​នេះ គឺ​ជា​ការ​ពង្រាត់បង្រាស​គ្រួសារ​គេ​មិន​ឲ្យ​វិល​ទៅ​ជួប​គ្នា​វិញ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I disagree with លោក ប្រាក់ សុខុន . why? this is criminal case, not refugee case or immigrant. if លោក ប្រាក់ សុខុន concern about separation then the whole family have a choice go with them because the parent(S)raise them and the parents are Cambodian. let the criminals taste the lives they want to be. I'm Cambodian I know it is not easy to raise children in America. people do make mistake but repeat mistakes is not a mistake.

May 10, 2017 03:42 AM

គេហទំព័រ​ទាំងមូល