អង្គការ​ Cambodia Vision នឹង​​ព្យាបាល​​ជំងឺ​​ភ្នែក និង​​ត្រចៀក​​មិន​​គិត​​ថ្លៃ​​ដល់​​ពលរដ្ឋ​​ខ្មែរ​នៅ​ខេត្ត​ស្វាយរៀង​​ចុង​​ខែ​តុលា

ដោយ ម៉ៅ សុធានី
2019-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូពេទ្យ​អង្គការ ខែមបូឌា វីហ្សិន (Cambodia Vision) ពិនិត្យ​ភ្នែក​អ្នក​ជំងឺ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ២០១៨។
គ្រូពេទ្យ​អង្គការ ខែមបូឌា វីហ្សិន (Cambodia Vision) ពិនិត្យ​ភ្នែក​អ្នក​ជំងឺ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុក Cambodia Vision

បើ​សិន​លោក​អ្នក​មាន​បញ្ហា​ជំងឺ​ភ្នែក និង​ត្រចៀក លោក​អ្នក​នឹង​ទទួល​បាន​ការ​ព្យាបាល​វះ​កាត់​ដោយ​មិន​អស់​ថ្លៃ​ព្យាបាល។ អង្គការ​កម្ពុជា​វីហ្សិន (Cambodia vision) របស់​អូស្ត្រាលី​នឹង​ព្យាបាល​ជំងឺ​ភ្នែក និង​ត្រចៀក​ដល់ពលរដ្ឋ​ខ្មែរ​នៅ​មន្ទីរពេទ្យ​បង្ហែក​ខេត្ត​ស្វាយរៀង រយៈ​ពេល​មួយ​សប្តាហ៍ ដោយ​ឥត​គិត​ថ្លៃ ពី​ថ្ងៃ​ទី២៧ ខែ​តុលា ដល់​ថ្ងៃ​ទី២ ខែ​វិច្ឆិកា​ខាង​មុខ​នេះ

វីដេអូ​បង្ហាញ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក សំឡេង​ខ្មែរ (SK Media) ផ្សាយ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឲ្យ​ដឹង​ថា ក្រៅ​តែ​ពី​ការ​ព្យាបាល​វះកាត់​មិន​គិត​កម្រៃពី​អ្នក​ជំងឺ​នោះ ​អង្គការ​កម្ពុជា​វីហ្សិន ក៏​នឹង​ជួយឧបត្ថម្ភ​ថ្លៃ​អាហារ ថវិកា​ខ្លះ និង​អង្ករ​ដល់​អ្នក​ជំងឺ​ផង​ដែរ៖ «ការ​ធ្វើ​នេះ​យើង​ខ្ញុំ​អត់​មាន​យក​លុយ​កាក់​ទេ។ បង​ប្អូន​ដែល​ព្យាបាល យើង​ជួយ​​តាំង​ពី​ម្ហូប​​អា​ហារ​​រហូត​ដល់​ចេញ​មក​វិញ យើង​មាន​ឲ្យ​អង្ករ​ប្រាំ​គីឡូ និង​លុយ​ពីរ​ម៉ឺន ដើម្បី​​ធ្វើ​ដំណើរ​​មក​ផ្ទះ»។

ជាញឹកញាប់ អង្គការ​កម្ពុជា​វីហ្សិន (Cambodia vision) អូស្ត្រាលី​តែង​បាន​ចុះ​ជួយ​ព្យាបាល​ជំងឺ​ភ្នែក ត្រចៀក ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​កម្ពុជាការ​ព្យាបាល​នេះ​មិនសំដៅ​តែ​ពលរដ្ឋ​រស់នៅ​ខេត្តស្វាយរៀង​នោះ​ទេពលរដ្ឋ​រស់​នៅ​ខេត្ត​ផ្សេងៗ ទៀត​ក៏​អាច​ទទួល​បាន​ការ​ព្យាបាល និង​វះកាត់​នេះ​ដែរ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល