មនុស្ស​៣៦​នាក់​ពុល​ចំណី​អាហារ​ក្នុង​ពិធី​បុណ្យ​មួយ​នៅ​ខេត្ត​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2017-04-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​បាត់ដំបង។
ផែនទី​ខេត្ត​បាត់ដំបង។
Photo: RFA

មនុស្ស​ចំនួន ៥​នាក់​ក្នុង​ចំណោម ៣៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង ក្រោយ​ពី​ពុល​ចំណី​អាហារ​កាល​ពី​យប់​ថ្ងៃ​ទី​៩ មេសា។

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក​វេជ្ជបណ្ឌិត អ៊ុក វិទ្យា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ មេសា ថា ពលរដ្ឋ​ទាំង ៣៦​នាក់​នោះ​ក្រោយ​ពី​បរិភោគ​ចំណី​អាហារ​ក្នុង​ពិធី​បុណ្យ​បច្ច័យ​៤ របស់​អ្នក​ស្រុក​នៅ​ភូមិ​ព្រៃកូនសេក សង្កាត់​អូរចារ ក្រុង​បាត់ដំបង មាន​អាការ​ឈឺ​ពោះ វិល​មុខ និង​ក្អួត​ទន់​ដៃ​ទន់​ជើង​តែ​ម្ដង។

លោក​បន្ថែម​ថា សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​រក​មូលហេតុ​ពី​ការ​ពុល​នេះ៖ «ឥឡូវ​យើង​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ទេ ដោយសារ​ខាង​កាំកុងត្រូល​កំពុង​យក​សំណាក​ទៅ​ពិនិត្យ​នៅ​ឡើយ។ គ្រាន់​តែ​ការ​សន្និដ្ឋាន​បឋម ខ្ញុំ​គិត​ថា​វា​អាច​បណ្ដាល​មក​ពី​ចំណី​អាហារ ប៉ុន្តែ​យើង​អត់​ទាន់​ដឹង​ថា​ចំណី​អាហារ​ណា​មួយ​ជា​កត្តា​បង្ក​ទេ ដោយសារ​កាំកុងត្រូល​គេ​បង្ហាញ​លទ្ធផល​ពិនិត្យ​នៅ​ឡើយ»

លោក អ៊ុក វិទ្យា ឲ្យ​ដឹង​ទៀត​ថា អ្នក​ពុល​ភាគច្រើន​គឺ​ជា​ក្មេង​អាយុ​ចាប់​ពី ៥​ឆ្នាំ​ទៅ ១៤​ឆ្នាំ និង​មាន​មនុស្ស​ចាស់​ចំនួន ៤​នាក់ ហើយ​មួយ​ចំនួន​ធំ​បាន​ជា​សះស្បើយ​ជា​ធម្មតា ចំណែក​អ្នក​ធ្ងន់ធ្ងរ ៥​នាក់​ក៏​បាន​ធូរស្រាល​ឡើង​វិញ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល