ក្រសួង​ធនធាន​ទឹក​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​និង​ព្យុះ​ទីហ្វុង

ដោយ អាស៊ីសេរី
2018-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹក​ភ្លៀង​ជន់​លិច​ផ្លូវ​នៅ​ម្ដុំ​ផ្សារ​ទូលទំពូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៧។ RFA
ទឹក​ភ្លៀង​ជន់​លិច​ផ្លូវ​នៅ​ម្ដុំ​ផ្សារ​ទូលទំពូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៧។ RFA
Photo: RFA

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង និង​ព្យុះ​ទីហ្វុង ដែល​នឹង​បោកបក់​កាត់​ភាគ​ខាងត្បូង​កម្ពុជា នៅ​យប់​ថ្ងៃ​ទី២៥ វិច្ឆិកា នេះ។

ព្យុះ​ទីហ្វុង​នេះ​បាន​បង្កើន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ដោយ​វិវត្ត​ខ្លួន​ពី​កូន​ព្យុះ យូសាជី (USAGI) ដែល​មាន​ល្បឿន​អតិបរមា ១២០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង។

ឥទ្ធិពល​នៃ​ព្យុះ​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស លាយឡំ​ជាមួយ​ខ្យល់​បក់​បោក​ក្នុង​ល្បឿន​ពី១៣ ទៅ ១៥​ម៉ែត្រ ក្នុង​មួយ​វិនាទី ជាពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ខាងត្បូង និង​តំបន់​មាត់សមុទ្រ។

ក្រសួង​ប្រកាស​ឱ្យ​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ត្រូវ​ផ្អាក​សកម្មភាព ចាប់ពី​ថ្ងៃទី​២៥ ដល់​ទី ២៧ វិច្ឆិកា ខាងមុខ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមាន​ជាយថាហេតុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល