ថ្នាក់ដឹកនាំ​សាសនា​កម្ពុជា​វៀតណាម​និង​ឡាវ​ឯកភាព​គ្នា​លើក​កម្ពស់​ព្រះពុទ្ធសាសនា

ដោយ អាស៊ីសេរី
2018-11-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​មហា​សុមេធា​ធិបតី នន្ទ ង៉ែត ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (រូប​កាន់​មេក្រូ) មាន​ថេរដីកា​ក្នុង​អនុសំវច្ឆរៈ​មហា​សន្និបាត​លើក​ទី​២៤ ឬ​ហៅ​ថា កិច្ច​ប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​សាល​មហោស្រព​ចតុមុខ។
ព្រះ​មហា​សុមេធា​ធិបតី នន្ទ ង៉ែត ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (រូប​កាន់​មេក្រូ) មាន​ថេរដីកា​ក្នុង​អនុសំវច្ឆរៈ​មហា​សន្និបាត​លើក​ទី​២៤ ឬ​ហៅ​ថា កិច្ច​ប្រជុំ​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥ នា​សាល​មហោស្រព​ចតុមុខ។
RFA

ថ្នាក់ដឹកនាំ​ព្រះពុទ្ធសាសនា​និង​ព្រះសង្ឃ​ប្រមាណ​៥៧០​អង្គ ដែល​និមន្ត​មកពី​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​ថ្នាក់ដឹកនាំ​ព្រះពុទ្ធសាសនា​លើក​ទី​១ កាលពី​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដោយ​បាន​ឯកភាព​គ្នា​ថា​នឹង​ចូលរួម​សហការ​គ្នា​លើក​កម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​ទាំង​បី​នេះ។

សន្និសីទ​នោះ​បាន​ផ្ដល់​វេទិកា​ដល់​ព្រះសង្ឃ​ដែល​បាន​ចូលរួម ដើម្បី​ពិភាក្សា​ស្វែងរក​វិធី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ក្នុងចំណោម​ប្រទេស​ទាំង​បី ហើយ​ប្រទេស​ទាំង​បី​នេះ​ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ក្នុង​ការពង្រីក​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​នេះ​អោយ​កាន់តែ​ទំ​លំ​ទូលាយ​បន្ថែម​ទៀត។ ប្រទេស​ទាំង​បី​នេះ​ក៏បាន​ព្រមព្រៀងគ្នា​ផង​ដែរ ក្នុង​ការ​ផ្លាស់ប្ដូរ​ទស្សន​កិច្ច​សិក្សា និង​ដក​បទពិសោធន៍​គ្នា​ទៅវិញទៅមក ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ការរៀបចំ​សិក្ខាសាលា ការ​តាំង​ពិព័រណ៍​ទាក់ទង​និង​វិស័យ​សាសនា ក៏ដូចជា​ការ​ការផ្លាស់ប្ដូរ​​បញ្ជូន​ព្រះសង្ឃ​ទៅ​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ និង​មជ្ឈមណ្ឌល​អប់រំ​ក្នុង​ប្រទេស​ទាំង​បី​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល