នាវា​ចម្បាំង​ចិន​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង

នៅ​ថ្ងៃ​ពុធ​នេះ នាវា​ចម្បាំង​របស់​កង​ទ័ព​ជើង​ទឹក​នៃ​រដ្ឋាភិបាល​ចិន​មួយ​គ្រឿង​ដែល​គេ​ឲ្យ​ឈ្មោះ​ថា នាវា​ស៊ិងហ៊ី បាន​ចូលចត​នៅ​ឯ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ក្នុង​ដំណើរ​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង។
ដោយ មឿង ទុម
2008-11-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លេខាធិការ​ទី​៣​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន អា.អេហ្វ.ប៉េ ផ្សាយ​ឲ្យ​ដឹង​បន្ថែម​ថា នាវា​ចម្បាំង​ចិន​ដែល​អាច​ផ្ទុក​មនុស្ស​ចំនួន ៤​រយ​នាក់​នោះ នឹង​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ រហូត​ដល់​ថ្ងៃ​ចុង​សប្តាហ៍​ក្នុង​បំណង​បង្កើន​ចំណង​មិត្តភាព​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ មន្រ្តី​យោធា​ចិន​គ្រោង​នឹង​ជួប​ជាមួយ​មន្រ្តី​យោធា​ខ្មែរ​ផ្នែក​ជើង​ទឹក​និង​ជើង​គោក​នៃ​ក្រសួង​ការពារ​ជាតិ​និង​ប្រកួត​កីឡា​បាល់​ទាត់​និង​បាល់​ទះ​ជា​មិត្តភាព​ផង​ដែរ រវាង​ស្ថាប័ន​ទាំង​ពីរ​ភាគី៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល