សារ​របស់​លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

លោក ទីន ហ្សាការីយ៉ា
2019-06-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
Photo courtesy of Kem Sokha's Facebook Page

លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ បាន​ចេញ​សារ​ដ៏​កម្រ​មួយ​នា​ឱកាស​ពិធី​ខួប​កំណើត​របស់​លោក​គម្រប់​៦៧​ឆ្នាំ​ នេះ​ថា ​ដ៏​រាប​ណា​ព្រះ​អាទិត្យ​នៅ​តែ​រះ​ លោក​នៅ​តែ​មាន​ក្ដី​សង្ឃឹម វិល​ទៅ​ជួប​ជុំ​អ្នក​គាំទ្រ​របស់​លោក​ និង បម្រើ​ជាតិ​មាតុភូមិ​វិញ​។​

លោក កឹម សុខា សរសេរ ក្នុង​ទំព័រ (Facebook) លោក​ថា វា​គ្មាន​ទេ​ពាក្យ​ថា “ ស្ដាយ​ក្រោយ​សម្រាប់​ កឹម សុខា ​ដែល​បាន​បូជា​ជូន​ជាតិ​ ប្រជា​ពលរដ្ឋ ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិសេរីភាព អធិបតេយ្យភាព និង​ការ​ផ្សះផ្សាជាតិ

លោក កឹម សុខា ​បាន​ប្ដេជ្ញា​​ចិត្ត​ថា ​ទោះ​បី​ជា​លោក​ ស្ថិត​នៅ​ទី​ឃុំឃាំង​ក្នុង​ផ្ទះ គឺ​លោក​ជាប់​ឃុំ​តែ​រូបកាយ​ បាត់បង់​សេរីភាព​ក៏​ពិតមែន ​ប៉ុន្តែ​ស្មារតី​ស្នេហា​ជាតិ​របស់​លោក​មិន​ជាប់​ឃុំឃាំង​ឡើយ​។

លោក កឹម សុខា បាន​ សរសេរ​បន្ត​ទៀត​ថា “ ទឹក​ចិត្ត និង សេចក្ដី​នឹក​រលឹក​របស់​ជន​រួមជាតិ ​បាន​ផ្តល់​ដល់​រូប​ខ្ញុំ នូវ​កម្លាំង​ចិត្ត​ដែល​ជា​ថាមពល ជំរុញ​ឱ្យ​រូប​ខ្ញុំ​បន្ត​នូវ​ស្មារតី​ស្នេហា​ជាតិ​ បើ​ទោះ​ជា​រូបកាយ​ខ្ញុំ​ត្រូវ​បាន​បាត់បង់​សេរីភាព ​អស់​ជិត​២​ឆ្នាំ​មក​ហើយ​ក្ដី​ មិន​មាន​អ្វី​ឡើយ​ដែល​អាច​រារាំង​មនោសញ្ចេតនា​របស់​ខ្ញុំ​ដែល​មាន​ចំពោះ​ប្រជាជាតិ​មួយ​នេះ” ។

លោក កឹម សុខា បន្តថា “ ទោះ​បី​ខ្ញុំ​មិន​អាច​ជួបជុំ​ប្រជាពលរដ្ឋ​ដូច​កាល​ពី​មុន​ ទោះ​បី​ខ្ញុំ​មិន​អាច​ស្តាប់​ឮ​ដោយ​ផ្ទាល់​នូវ​ទុក្ខ​កង្វល់​របស់​បង​ប្អូន​ ទោះបី​មាន​ឧបសគ្គ​យ៉ាងណា ​បើ​ដរាប​ណា​ព្រះអាទិត្យ​នៅ​តែ​រះ ​សូម​ប្រជាជាតិ​ខ្មែរ​ជឿ​ចុះ​ថា ខ្ញុំ កឹម សុខា នៅ​តែ​ភ្ញាក់​ឡើង​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​បាន​ជួបជុំ​និង​បម្រើ​ជាតិ​ខ្មែរ​តទៅ​ទៀត​។​ នៅ​ចុង​បញ្ចប់​នៃ​សារ​លោក​ កឹម សុខា បញ្ជាក់​ជា​ថ្មី​ថាសេចក្ដី​ប្រាថ្នា​សម្រាប់​ខ្ញុំ​ព្រះករុណា ខ្ញុំ ​ក្នុង​ឱកាស​ថ្ងៃ​ខួប​កំណើត​នេះ​គឺ​សេចក្ដី​សុខ​ សន្តិភាព សិទ្ធិសេរីភាព វឌ្ឍនភាព និង​យុត្តិធម៌​ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល