វេទិកា​យុវជន​ជនជាតិ​ដើម​ភាគ​តិច និង​ឱកាស​នៃ​ការ​ទទួល​បាន​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា

ដោយ យ៉ង ចាន់តារា
2015-12-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​យុវជន​ជនជាតិ​ដើម​ភាគ​តិច​ជាច្រើន​នាក់ បាន​មក​ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ដើម្បី​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​ពួក​គេ ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​នៅ​រាជធានី​ភ្នំពេញ។ ពួក​គេ​អះអាង​ថា យុវជន​ជនជាតិ​ដើម​ភាគ​តិច នៅ​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ឱកាស​ដែល​យុវជន​ខ្មែរ​ទូទៅ​ទទួល​បាន។

យុវជន និង​និស្សិត​ជា​ជនជាតិ​ដើម​ភាគ​តិច​ប្រហែល ១០០​នាក់ អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការ​អប់រំ​ជូន​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល