សត្វ​កណ្ដុរ​កាត់​បំផ្លាញ​ស្រូវ​កសិករ​ខេត្ត​កំពង់ចាម

ដោយ សូត សុខប្រាថ្នា
2015-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជា​កសិករ​នៅ​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​រកាអារ និង​ឃុំ​ខ្ចៅ នៃ​ស្រុក​កងមាស ខេត្ត​កំពង់ចាម ត្អូញត្អែរ​ពី​សត្វ​ល្អិត​ចង្រៃ​កាត់​ស្រូវ ជាពិសេស​សត្វ​កណ្ដុរ នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។ វាល​ស្រែ​ខៀវ​ខ្ចី​រាប់​រយ​ហិកតារ ទាំង​ស្រូវ​ដែល​ទើប​សាបព្រោះ ទាំង​ស្រូវ​ទើប​មូល​ដើម ត្រូវ​សត្វ​កណ្ដុរ​ស៊ី​ដោយ​ដុំៗ។ ស្រែ​ខ្លះ ត្រូវ​កណ្ដុរ​ស៊ី​នៅ​ក្បែរៗ​ភ្លឺ​ស្រែ និង​ស្រូវ​ខ្លះ​ទៀត កណ្ដុរ​កាត់​ស៊ី​នៅ​ផ្នែក​កណ្ដាល​ស្រែ។ ចំណែក​ឯ​ស្រែ​ខ្លះ​ទៀត ប្រជាពលរដ្ឋ​សម្រេច​បោះបង់​ចោល​តែ​ម្តង ដោយសារ​មិន​អាច​ទប់ស្កាត់​កណ្ដុរ​ស៊ី​ស្រូវ​បាន ពិសេស​ស្រូវ​ដែល​ស្ថិត​នៅ​ជាប់​គុម្ពោត​ព្រៃ ឬ​តាម​មាត់​ប្រឡាយ​ទឹក ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល