ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៧​នៅ​កម្ពុជា

ដោយ វិទ្យុ អាស៊ីសេរី
2015-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សកម្មជន​សិទ្ធិមនុស្ស ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ និង​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន ក្រុម​សហជីព​កម្មករ ព្រះសង្ឃ មន្ត្រី​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ លើក​ទី​៦៧ នៅ​កន្លែង​ផ្សេងៗ​គ្នា។ មន្ត្រី​រដ្ឋាភិបាល​ប្រារព្ធ​ពិធី​នេះ​នៅ​កោះពេជ្រ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ។ ចំណែក​ឯ​ព្រះសង្ឃ ពលរដ្ឋ និង​សកម្មជន​សិទ្ធិ​មនុស្ស នាំ​គ្នា​ដង្ហែ​ក្បួន​ចេញ​ពី​ទី​កន្លែង​ផ្សេងៗ​គ្នា មក​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​តុលាការ​កំពូល​ដើម្បី​​ដាក់​ញត្តិ និង​ក្រុម​សហជីព​កម្មករ​ដង្ហែ​ក្បួន​ទៅ​ក្រសួង​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល