សមាជិក​សភា​សហភាព​អឺរ៉ុប​ម្នាក់​និង​ព្រឹទ្ធសភា​អ៊ីតាលី​ម្នាក់​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ទៅ​វៀតណាម

សមាជិក​សភា​សហភាព​អឺរ៉ុប​ម្នាក់​គឺ​លោក Marco Giacinto Pannella សមាជិក​ព្រឹទ្ធសភា​អ៊ីតាលី​ម្នាក់​គឺ​លោក Marco Perduca ត្រូវ​គេ​ហាមឃាត់​មិន​ឲ្យ​ឡើង​យន្តហោះ​ពី​ភ្នំពេញ​ទៅ​កាន់​ប្រទេស​យៀកណាម កាលពី​ថ្ងៃ​២៣ ធ្នូ បន្ទាប់​ពី​បាន​ទទួល​ទិដ្ឋាការ​ឬ​វីហ្សា​ពី​ស្ថានទូត​យៀកណាម​នៅ​ក្រុង​រ៉ូម។
ដោយ ហាស់ សាន
2008-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប៉ុន្តែ​នៅ​ថ្ងៃ​២២ ធ្នូ ការិយាល័យ​គណបក្ស លោក Marco Giacinto Pannella បាន​ផ្សាយ​លិខិត​មួយ​ផ្ញើ​ពី​ភ្នាក់ងារ​ទេសចរណ៍​យៀកណាម ឈ្មោះ Vungtau Intourco Hanoi ដែល​និយាយ​ថា រដ្ឋអំណាច​យៀកណាម​មិន​បាន​ហាម​ឬ​ដក​ហូត​វិហ្សា​ពី​មន្រ្តី​សភា​អឺរ៉ុប​ទាំង​ពីរ​នោះ​ទេ។

ការពិត​រដ្ឋអំណាច​យៀកណាម​តម្រូវ​ឲ្យ​ភ្នាក់ងារ​ទេសចរណ៍​ផ្តល់​នូវ​តារាង​ធ្វើ​ទស្សនកិច្ច​ដ៏​លម្អិត​ពី​មន្រ្តី​ទាំង​ពីរ​រូប​នោះ​ថា​តើ​ទៅ​យៀកណាម​ជួប​នរណា​ខ្លះ ទៅ​ទី​ណា​ខ្លះ ហើយ​ធ្វើ​អ្វី​ខ្លះ តែ​មន្រ្តី​នោះ​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​តាម​ច្បាប់​តម្រូវ។

ភ្នាក់ងារ​ទេសចរណ៍​នោះ​បញ្ជាក់​ទៀត​ថា មន្រ្តី​ទាំង​ពីរ​រូប​នោះ​នឹង​មិន​អាច​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ឬ​ចេញ​ពី​យៀកណាម​ត​ទៅ​មុខ​ទៀត​ទេ។

ក្នុង​រឿង​នេះ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្កោលទោស​អំពើ​របស់​រដ្ឋអំណាច​កុម្មុយនីស្ត​យៀកណាម​ថា នេះ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ​ព្រោះ​មន្រ្តី​ទាំង​ពីរ​រូប​គាំទ្រ​ការទាមទារ​សិទ្ធិ​សេរីភាព​ដ៏​ត្រឹមត្រូវ​របស់​ខ្មែរ​កម្ពុជា​ក្រោម។

លោក ថាច់ សេដ្ឋា សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រឆាំង​មាន​ប្រសាសន៍​អំពី​ជីវិត​រស់នៅ​របស់​ខ្មែរ​ក្រោម​សព្វ​ថ្ងៃ​ថា ៖ «បើ​ថា​ស្រុក​ស្រួល ខ្ញុំ​ត្រឡប់​ទៅ​ជួបជុំ​បង​ប្អូន ម្ដាយ ឪពុក របស់​ខ្ញុំ​ហើយ ខ្ញុំ​មិន​មក​នៅ​ឆ្ងាយ​ចាក​គ្រួសារ​ហ្នឹង​ទេ ព្រោះ​យើង​មាន​ទឹក​ដី​ភូមិករ​របស់​យើង។ ខ្ញុំ ខ្ញុំ​ថា​វា​មិន​អាច​ទៅ​បាន សូម្បីតែ​ខ្ញុំ​ក៏​គេ​មិន​ឲ្យ​ទៅ​ផង ជា​ពិសេស​ដូច​ជា​ពួក​ខាង​សហគមន៍​អឺរ៉ុប សភា​សហគមន៍​អឺរ៉ុប​ហ្នឹង​គេ​មិន​ឲ្យ​ចូល​ផង តើ​រឿង​អី​ដែល​យើង​ថា​វា​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​នោះ?»

លោក​បន្ត​ថា ខ្មែរ​ក្រោម​អាច​គេ​យក​ដាក់​គុក​បើ​សិន​ជា​រៀន​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ៖ «រៀន​អំពី​សាវតារ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ភូមិសាស្ត្រ អំពី​ទឹក​ដី​អី​ហ្នឹង គឺ​មិន​បាន​ជា​ដាច់ខាត។ គ្រាន់តែ​រៀន​បាន សរសេរ​បាន អាន​បាន​តែ​ប៉ុណ្ណឹង ហើយ​មាន​ការត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​ពី​អាជ្ញាធរ​បក្ស​កុម្មុយនីស្ត​វៀតណាម បើ​សិន​ជា​ហ៊ាន​និយាយ​ទាក់ទិន​រឿង​នយោបាយ​ក្នុង​សាលា​ឬ​ក៏​ខាង​ក្រៅ​សាលា គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ជាក់​ជា​មិន​ខាន»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល