មន្ត្រី​ក្រសួង​អប់រំ​និយាយ​ពី​បញ្ហា​កង្វះ​ខាត​គ្រូ​បឋម​សិក្សា

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​អប់រំ យុវជន​និង​កីទ្បា បាន​អះអាង​ថា ការ​ខ្វះខាត​គ្រូ​បង្រៀន​នៅ​ក្នុង​កម្រិត​បឋម​សិក្សា​បាន​បង្ខំ​ឲ្យ​គ្រូ​មួយចំនួន​នៃ​សាលា​បឋម​សិក្សា​នៅ​ខេត្ត​ជា​ច្រើន​បង្រៀន​សិស្ស​ថ្នាក់​ពីរ​ផ្សេង​គ្នា​ក្នុង​បន្ទប់​តែ​មួយ​និង​ក្នុង​ពេល​តែ​មួយ។
ដោយ សុខ សេរី
2009-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កុមារី​សំឡឹង​មើល​មិត្ត​រួម​ថ្នាក់​ធ្វើ​លំហាត់​នៅ​ក្រៅ​បន្ទប់​រៀន នាថ្ងៃ​ទី ១ កុម្ភៈ ២០០១។ ថ្មីៗ​នេះ អង្គការ​ស្បៀង​អាហារ​ពិភពលោក​បាន​ផ្អាក​ការ​ផ្ដល់​អាហារ​ពេលព្រឹក​សម្រាប់​ក្មេង​សិស្ស​សាលា ដោយ​សារ​តែ​តម្លៃ​អង្ករ​ឡើង​ថ្លៃ​ខ្ពស់។

AFP Photo

លោក លី សុខមុនី អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីទ្បា បាន​មាន​ប្រសាសន៍​ថា ជា​គោលការណ៍​របស់​ក្រសួង​អប់រំ​គឺ​បាន​អនុញ្ញាត​ឲ្យ​បង្រៀន​២​ថ្នាក់​ចូល​គ្នា ដោយសារ​តែ​ការ​ខ្វះ​គ្រូ​បង្រៀន​ផង​និង​សិស្ស​ចំនួន​តិចតួច​ផង​ក្នុង​មួយ​ថ្នាក់ ហើយ​ថា មាន​ការ​អនុវត្ត​បែប​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​សាលា​បឋម​សិក្សា​មួយចំនួន​នៅ​ជនបទ។

លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​តែងតែ​ឃ្លាំមើល​ស្ថានការណ៍​សិក្សាធិការ​និង​បញ្ហា​គ្រូ​បង្រៀន បាន​មាន​ប្រសាសន៍​ថា ការ​បង្រៀន​បូក​ចូល​គ្នា​នោះ​អាច​នឹង​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​គុណភាព​សិក្សា​របស់​សិស្ស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល