នាយករដ្ឋមន្ត្រី​ប្រកាស​ទុក​ពេល​ឲ្យ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​អង្គការ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ទុក​ពេល​ឲ្យ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជួប​ជជែក​គ្នា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល រហូត​ដល់​ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​ច្បាប់​នេះ​បាន​ល្អ​ក្នុង​កម្រិត​មួយ ដែល​ភាគី​ទាំង​ពីរ​ទទួល​យក​បាន។
ដោយ ខែ សុណង
2011-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
Photo: RFA

លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​តំណាង​អង្គការ និង​មន្ត្រី​តំណាង​រដ្ឋាភិបាល​ដែល​ជា​អ្នក​តាក់តែង​សេចក្ដី​ព្រាង​​ច្បាប់​នេះ នៅ​ខ្វែង​គំនិត​គ្នា​លើ​ខ្លឹមសារ​ខ្លះ​នៃ​សេចក្ដី​ព្រាង​នេះ​នៅ​ឡើយ។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​របស់​វិទ្យាស្ថាន​វ៉ាន់ដា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​ឆ្លង​កាត់​ការ​ពិភាក្សា​គ្នា​ជា​ច្រើន​ដង តែ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​នៅ​ឡើយ។

លោក ​ថា ប្រសិន​ជា​ការ​ជជែក​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ នៅ​មិន​ទាន់​ត្រូវ​គ្នា​នៅ​ឆ្នាំ​២០១១ គឺ​អាច​ជជែក​បន្ត​ទៀត​ទៅ​ដល់​ឆ្នាំ​២០១៤។

លោក ហ៊ុន សែន បាន​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពុំ​មែន​ធ្វើ​ឡើង​ក្នុង​គោលដៅ​គាប​សង្កត់​អង្គការ សមាគម​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ គឺ​ជា​ការ​កសាង​ច្បាប់​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា៖ «យើង​ត្រូវ​តែ​ធ្វើ​ច្បាប់​មួយ​ឲ្យ​បាន បើ​រដ្ឋាភិបាល​ផ្ដាច់ការ មិន​ចាំបាច់​សួរ​យោបល់​អស់​លោក​ទេ កុំ​និយាយ​ត​ទៅ​ទៀត អា​ពាក្យ​ផ្ដាច់ការ បើ​ផ្ដាច់ការ ប៉ិន​នេះ​គេ​ធ្វើ​ទៅ​បាត់​ហើយ​កុំ​ឆ្ងល់​ពេក»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា រដ្ឋាភិបាល​ត្រូវតែ​បង្កើត​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្រប​តាម​មាត្រា​៤២ នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ថា ប្រជា​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្ស​នយោបាយ។ សិទ្ធិ​នេះ​ត្រូវ​កំណត់​ក្នុង​ច្បាប់។

ត្រង់​ចំណុច​នេះ លោក​ថា បើ​មិន​ចង់​បង្កើត​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទេ​នោះ ទាល់​តែ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​នេះ៖ «ផុត​អាណត្តិ​ទី​៤ ចាំ​អាណត្តិ​ទី​៥ ចាំ​ចេញ​ក៏​មិន​ទាន់​យឺត​ពេល​ដែរ អ៊ីចឹង​កុំ​បារម្ភ​ពេក។ ឯ​ជម្រើស​ទី​២ កុំ​ធ្វើ​ច្បាប់ ហើយ​លុប​ចោល​មាត្រា​ទី​៤២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​តែម្ដង ព្រោះ​យើង​ធ្វើ​នេះ​មិន​មែន​បំពាន​រដ្ឋ​ធម្មនុញ្ញ​ទេ សូម​អ្នក​សម្ដែង​មតិ​ទាំង​ឡាយ​ពិចារណា​ឲ្យ​ម៉ត់ចត់»

យ៉ាង​ណា​ក៏​ដោយ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​សាទរ​ចំពោះ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ។

លោក ឈិត សំអាត នាយក​ប្រតិបត្តិ​អង្គការ NGO Forum បាន​សម្ដែង​ការ​គាំ​ទ្រ​ចំពោះ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថា នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ចំពោះ​ការងារ​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋាភិបាល ដែល​បន្ត​ឲ្យ​មាន​ការ​ពិភាក្សា​រវាង​សង្គម​ស៊ីវិល​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ច្បាប់​នេះ​ទទួល​យក​បាន។ លោក​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ នៅ​មាន​មាត្រា​ជាច្រើន​ដែល​ពុំ​បាន​ពន្យល់​ច្បាស់​លាស់ ដែល​គួរ​តែ​ជជែក​គ្នា​បន្ថែម​ច្រើន​លើក​ទៀត។

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសើរ​ដល់​សកម្មភាព​ការងារ​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ថា បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​បាន​បង្ហូរ​ទន់​ពី​ក្រៅ​ប្រទេស​មក​ជួយ​ពលរដ្ឋ​ខ្មែរ។

យ៉ាង​នេះ​ក្ដី ការ​ផ្លាស់ប្ដូរ​ជំហរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ លោក ស៊ន ម៉ាកសិនតូស (Sean McIntosh) ប្រធាន​កិច្ចការ​សាធារណៈ និង​ជា​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ដូច្នេះ៖ «ដូច​ខ្ញុំ​និយាយ​រួច​ហើយ​ថា យើង​ត្រូវ​ការ​សង្គម​ស៊ីវិល​ដែល​ខ្លាំង​ ដើម្បី​ចូល​រួម​ក្នុង​ការងារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ យើង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ច្បាប់​ដែល​ប្រកប​ដោយ​សេរីភាព ជា​ជាង​ច្បាប់​ដែល​រាំងស្ទះ​ដល់​សកម្មភាព​របស់​សង្គម​ស៊ីវិល»

ក្រសួង​មហាផ្ទៃ​បាន​តាក់តែង និង​កែសម្រួល​សេចក្ដី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ ហើយ​ចុង​ក្រោយ​នៅ​ត្រឹម​តែ ៣៤​មាត្រា និង ៩​ជំពូក ត្រូវ​បាន​ដាក់​ឲ្យ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ពិភាក្សា និង​បញ្ចេញមតិ​យោបល់ កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១១។

សង្គម​ស៊ីវិល បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ថា សេចក្ដី​ព្រាងច្បាប់​លើក​ទី​៤ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ដាក់​បន្ទុក​យ៉ាង​ខ្លាំង​ទៅ​លើ​សង្គម​ស៊ីវិល​នានា នៅ​ថ្នាក់​មូលដ្ឋាន ដែល​បង្កើត​ឡើង​ដោយ​ឆន្ទៈ​ប្រជាពលរដ្ឋ​ផ្ទាល់ ព្រម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ក្នុង​ប្រទេស​កម្ពុជា៕

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

I think that would be quicker than corruption laws,Why,they need times to launder money in banks legally,some of them was fake doccuments sold lands and set up bussines as political reason but if we are ignored let times go by 15years those may be escaped from laws,I think we needs to draft out bussines laws first.The way you are runing the country like welfare recipient.

Dec 30, 2011 12:22 AM

អ្នក​អាន​អនាមិក

I don't thinks he could terminate the agreements because he has took alot of money from Ngo Viet,you know what things he will do calm down the situation for while.Mr: Hun Sen let's your goverment zoning for at lease 3months until aproved by Peoples,this is what we called demoncray goverment for peopes by peoples.

Dec 28, 2011 11:57 PM

អ្នក​អាន​អនាមិក

ត្រូវហើយអាពាក្យដែលថាផ្តាច់ការវាត្រូវប៉ាច់តែម្តងព្រោះអីហុនសែនមិនដែលចែងច្បាប់ទេ គឺច្បាប់ដែលហើរចេញក្រអូមមាត់នឹងអណ្តាតដែលភូតភរមិនចេះអស់របស់ហុនសែនឡីយ។
បេះមិនចង់ឱ្យឮ(អាផ្តាច់ការ)ទៀតត្រូវចងក្រងជាច្បាប់ទៅ​។

Dec 28, 2011 11:27 PM

អ្នក​អាន​អនាមិក

We hope that the promse of Hun Sen is good for ever ,but not just lie before election ,because the law in cambodia is in his mouth and he can change his promise in one second he is lie because he use to lie ( if he can not stop the deforest ,he will cut his head ),when he know that the power is in his hand .

Dec 28, 2011 11:17 AM

អ្នក​អាន​អនាមិក

Hun Sen is playing another game cheating international community to get Aid and support the 2012 budget. No ways that Hun Sen allowing NGOs law to adapted base on the suggestion of social communities and NGOs.

Dec 28, 2011 08:22 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល