លោក ហ៊ុន សែន បន្ទោស​លោក សុខ អាន រឿង​ដី​នៅ​តាកែវ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទោស​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​ថា ទុក​បញ្ហា​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​គិរីវង់ ខេត្ត​តាកែវ មិន​ឱ្យ​លោក​ដឹង​អស់​រយៈ​ពេល ៥​ឆ្នាំ ដែល​ស្មើ​នឹង ១.៨២៥​ថ្ងៃ។
ដោយ ឡេង ម៉ាលី និង ទេព សុរ៉ាវី
2012-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
Photo: RFA

លោក ហ៊ុន សែន៖ «គ្រាន់​តែ​សម្របសម្រួល ១.៨២៥​ថ្ងៃ។ អា​ហ្នឹង​សម្របសម្រួល​របស់ សុខ អាន។ បើ​រឿង​ហ្នឹង​ដល់​ខ្ញុំ វា​ចប់​សេចក្ដី​ហើយ។ ប៉ុន្តែ​វា​មិន​ឱ្យ​ដឹង​ដល់​ខ្ញុំ អា​រឿង​ហ្នឹង​វា​អ៊ីចឹង។ រួច​អា​រឿង​ណា​មិន​គួរ​ឱ្យ​ដឹង ឱ្យ​គ្នា​ដឹង​វ៉ី។ ខ្លះ​មិន​គួរ​ឱ្យ​ដឹង​ទេ កំប៉ិកកំប៉ុក​ក្ដាម​ខ្យង​ឱ្យ​ដឹង​ដែរ។ ដល់​អា​រឿង​ទាក់ទង​នឹង​ប្រជា​ពលរដ្ឋ​មិន​ចេះ​តិច មិន​ឱ្យ​ដឹង»

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​មួយ នៅ​ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១២ ពេល​ដែល​លោក​ថ្លែង​ដល់​បញ្ហា​កាន់​កាប់​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​អាង​ទឹក​ចាស់​មួយ​កន្លែង​នៅ​ក្នុង​ឃុំ​អង្គប្រាសាទ និង​ឃុំ​រាម​អណ្ដើក ស្រុក​គិរីវង់ ខេត្ត​តាកែវ។

លោក​ថ្លែង​ថា មន្ត្រី​ពាក់​ព័ន្ធ​បាន​ប្រជុំ​សម្របសម្រួល​បញ្ហា​នេះ តាំង​ពី​ឆ្នាំ​២០០៧ មក។ ប៉ុន្តែ​លោក សុខ អាន មិន​រាយការណ៍។ ពេល​នេះ​លោក​សម្រេច​ប្រគល់​ដី​នោះ​ទៅ​ឱ្យ​ពលរដ្ឋ។

បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បញ្ចេញ​មតិ​ថា ប្រមុខ​រដ្ឋាភិបាល​ក្ដាប់​ព័ត៌មាន​បាន​ល្អ​ណាស់ តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន។ ក៏​ប៉ុន្តែ​លោក​មាន​ចម្ងល់​ចំពោះ​បញ្ហា​ដីធ្លី​បឹង​កក់ និង​បុរីកីឡា នៅ​រាជធានី​ភ្នំពេញ ដែល​ប្រមុខ​រដ្ឋាភិបាល​ហាក់​ដូច​ជា​មិន​បាន​ដឹង ឬ​ឮ​សោះ បើ​ទោះ​ជា​នៅ​ជិត​លោក​ក៏ដោយ។

លោក សៀ ភារម្យ៖ «ខ្ញុំ​គិត​ថា បើ​អ្នក​ក្រោម​លាក់​គាត់ ក៏​បញ្ហា​សារព័ត៌មាន​បាន​បញ្ចេញ​ច្រើន ហើយ​ខ្ញុំ​ជឿ​ថា ប្រមុខ​រដ្ឋាភិបាល​តាម​ដាន​ណាស់​រឿង​ព័ត៌មាន។ គឺ​ថា សូម្បី​តែ​អ្នក​ណា​ឈ្លោះ​ប្ដី​ប្រពន្ធ​ឯណា ក៏​ប្រមុខ​រដ្ឋាភិបាលដឹង​ដែរ។ ដូច្នេះ​ខ្ញុំ​ជឿ​ថា រឿង​បឹងកក់ រឿង​បុរី​កីឡា​នេះ ជា​រឿ​ងមិន​មែន​រដ្ឋាភិបាល​មិន​ដឹង​ទេ គឺ​ប្រមុខ​រដ្ឋាភិបាល​ដឹង​ច្បាស់​ណាស់»

លោក​អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដី នៅ​បុរី​កីឡា និង​បឹង​កក់​ឱ្យ​បាន​សមរម្យ និង​ឆាប់ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​កិត្តិយស​ពលរដ្ឋ​ខ្មែរ​ទាំង ១៤​លាន​នាក់ ដោយសារ​តែ​រដ្ឋាភិបាល​ពុំ​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​នេះ។

លោក​នាយករដ្ឋមន្ត្រី​សំណូមពរ​ពលរដ្ឋ​កុំ​ឲ្យ​លក់​ដី​លេងល្បែង

ទន្ទឹម​នឹង​រាជរដ្ឋាភិបាល​អនុវត្ត​បទបញ្ជា ០០១ ចុះ​វាស់វែង និង​ចែក​ប្លង់​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ ប្រមុខ​រដ្ឋាភិបាល​សំណូមពរ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យក​ដី​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ទាំង​នោះ​ទៅ​លក់​យក​លុយ​លេង​ល្បែង។

ប្រមុខ​រាជរដ្ឋាភិបាល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ដីធ្លី​ដែល​រដ្ឋាភិបាល​ចែក​ជូន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ឲ្យ​បាន​គង់វង្ស ជៀសវាង​យក​ដី​ទៅ​លក់​ដើម្បី​លេង​ល្បែង​ស៊ី​សង​ផ្សេងៗ។

ការ​ថ្លែង​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១២។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ថា ការ​លក់​ដីធ្លី​ទៅ​លេងល្បែង​ស៊ីសង មិនមែន​ជា​រឿង​ល្អ​នោះ​ទេ។ លោក​បញ្ជាក់​ថា ដី​ជា​ប្រភព​មាស​ពេជ្រ​ដែល​អាច​ផលិត​បាន​តាម​រយៈ​ប្រជាពលរដ្ឋ​យក​ដី​ទៅ​បង្កបង្កើន​ផល ដើម្បី​ទាញ​ផល​នោះ​ដូរ​ជា​លុយ​ទៅ​ទិញ​អ្វី​ដែល​ជា​តម្រូវការ​របស់​ពលរដ្ឋ​វិញ។

លោក ហ៊ុន សែន បារម្ភ​ថា ពលរដ្ឋ​ដែល​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ពី​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ អាច​នឹង​យក​ដី​ទាំង​នោះ​ទៅ​លក់​លេងល្បែង លុះ​ពេល​ចាញ់​លុយ​អស់ ដី​ក៏​គ្មាន ក៏​បែក​គំនិត​ដើរ​ពនេចរ សុំ ឬ​ដើរ​ចាប់​ដី​ខុស​ច្បាប់​គ្រប់​ទី​កន្លែង បង្ក​ឲ្យ​មាន​ការ​លំបាក​ដល់​អាជ្ញាធរ៖ «ថ្ងៃ​ហ្នឹង​មាន​មុខ​មក​ទទួល​ដី​នៅ​ត្រាំកក់ ស្រាប់​តែ​កន្លះ​ឆ្នាំ​ក្រោយ​ទៅ​សុំ​ដី​សម្បទាន​នៅ​ខេត្ត​ឧត្តរមានជ័យ»

ប្រមុខ​រាជរដ្ឋាភិបាល​មាន​គម្រោង​នឹង​បញ្ចូល​ទិន្នន័យ​ប្លង់​ដី​ដែល​ចែក​ជូន​ពលរដ្ឋ​ទាំង​អស់ ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ជា​ប្រព័ន្ធ ដើម្បី​ងាយ​ស្រួល​ពេល​ផ្ដល់​អត្តសញ្ញាណកម្ម​ជូន​ពលរដ្ឋ ដែល​ត្រូវ​ទទួល​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋ។

លោក ហ៊ុន សែន បញ្ជាក់​ថា ប្រសិន​បើ​ពលរដ្ឋ​យក​អាជីព​ពនេចរ​ចាប់​ដី​លក់​គ្រប់​ទី​កន្លែង​នោះ រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​បាន​ឡើយ៖ «ឧបមា​ថា អ្នក​តាកែវ ត្រូវ​ការ​ដី​ឈ្មោះ​នេះៗ គេ​ឆែក​ភ្លាម​នៅ​តាម​ខេត្ត​ហ្នឹង​ដឹង​ថា ឈ្មោះ​នេះ​មាន​ដី​ហើយ ហើយ​បើ​មិន​ច្បាស់​ទេ គេ​រុញ​ទៅ​ខាង​លើ​ទៀត ចុច​ទៅ​ឈ្មោះ​ហ្នឹង​បាន​ដី​ហើយ តើ​អ៊ីចឹង​យើង​អាច​ស្រាវជ្រាវ​បាន។ បើ​ដើរ​យក​ដី​នៅ​កន្លែង​នេះ​ហើយ យក​ទៅ​លក់​ដល់​ហើយ ទៅ​កន្លែង​នោះ​ទៀត។ លក់​ធ្វើ​ពនេចរ​ដើរ​ខាង​ចាប់​ដី​លក់ អា​ហ្នឹង​ទៅ​អត់​រួច​ទេ ទោះ​បី​ជា​រដ្ឋ​ឲ្យ​អស់​មួយ​ប្រទេស​ក៏​នៅ​ដោះស្រាយ​ប៉ុន្មាន​គ្រួសារ​មិន​អស់​ដែរ»

តាម​ទិន្នន័យ​ពី​គេហទំព័រ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​បាន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ដៃ​ប្រជាពលរដ្ឋ​តាម​បទបញ្ជា ០០១ ក្នុង​ការ​អនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​បាន​ចំនួន​ជាង ៧​ម៉ឺន​នាក់ (៧១.២២០)។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ថ្លែង​គាំទ្រ​ចំពោះ​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ឲ្យ​ពលរដ្ឋ​រក្សា​ដីធ្លី និង​កុំ​លក់​ដូរ​ទៅ​លេងល្បែង​ផ្ដេសផ្ដាស។ តែ​បើ​តាម​ការ​សិក្សា​របស់​លោក ករណី​ដែល​ពលរដ្ឋ​លក់​ដូរ​ដីធ្លី​ច្រើន ដោយសារ​តែ​គ្មាន​លុយ​ព្យាបាល​ជំងឺ ឬ​ដោយសារ​តែ​ជីវភាព​របស់​ពួកគាត់​កាន់​តែ​ក្រ​ទៅៗ រក​ស៊ី​មិន​បាន​ទើប​បង្ខំ​ចិត្ត​លក់​ដី​កេរ​របស់​ពួកគាត់។

លោក យឹម សុវណ្ណ៖ «តម្លៃ​ស្រូវ​ដែល​គាត់​ធ្វើ​ថ្លៃ​ដើម​របស់​គាត់​វា​ថ្លៃ​ហើយ ពេល​លក់​ចេញ​មក​វិញ​វា​ថោក ដ៏​យូរៗ​ទៅ​វា​បាត់​ដើម​បាត់​ចុង​អស់ គាត់​លក់​ដី​ស្រែ។ អ៊ីចឹង​វា​ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​គាត់​មិន​លក់​ដី​ជា​កម្មសិទ្ធិ​របស់​ពួកគាត់​នោះ»

ជុំវិញ​បញ្ហា​នេះ នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ឃើញ​ថា ប្រជាពលរដ្ឋ​សាមញ្ញ​គ្មាន​ខ្នង​បង្អែក​ពី​អ្នក​មាន​លុយ និង​អំណាច មិន​ហ៊ាន​ទៅ​ចាប់​ដីធ្លី​តែ​ផ្ដេសផ្ដាស​បាន​ទេ។

លោក សៀ ភារម្យ ថ្លែង​ថា អាច​មាន​ពលរដ្ឋ​ខ្លះ​វក់​លេងល្បែង ពិត​មែន​តែ​ការ​មាន​បន​ល្បែង ឬ​ល្បែង​ស៊ី​សង​ផ្សេងៗ វា​ជា​ការ​ទទួល​ខុស​ត្រូវ​ពី​អាជ្ញាធរ។ ម្យ៉ាង​រាជរដ្ឋាភិបាល​គួរ​គិត​ពិចារណា​រក​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ជា​រឿង​ប្រសើរ ព្រោះ​មាន​សំណួរ​ជា​ច្រើន​ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរ​ព្យាយាម​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
Share

ខ្មែរ

ពី ភ្នំពេញ

ហ៊ុន​សែន​ អសមត្ថភាព យកឡេះបន្ទោសមន្រ្តីក្រោមខ្លូនដើម្បីបំភាន់រាស្រ្ត ជិតដល់ពេលបោះឆ្នោត កេងចំណេញនយោបាយ​ មិនត្រឹមតែ៥ឆ្នាំទេមានបញ្ហាច្រើនទៀត៣០ឆ្នាំជាងហើយនៅតែហ៊ុន សែន​ មិនដឹង ​ ប្រជាពលរដ្ឋតាមព្រំដែនបាត់ទឆកដី​ យួនចូលពេញស្រុក យួនធ្វើបណ្ណគ្រួសារ​និង​អត្តសញ្ញាណបណ្ណខ្មែរ ធនធានធម្មជាតិហិនហោចអស់។ល។

Jan 03, 2013 08:25 PM

Castro De La Monreo

ពី Paris , France

Yes, some people just like to cheer but don't think about what it will affected. Let's say government does concesion investment with foreign partners for creating jobs to the people but the other side said no this is not right goverment have to do this do that because it gonna affect this affect that. Just think as a scientist, if any development affects less than 10% the project is succeed. The criticians just bla bla all the time.

Jan 03, 2013 10:53 AM

Eagle Master

ពី Pa(USA)

It's times to be remove the weeds from our lawn.remembered since after Hok Longdy died the homicide cases had been diclined and I do quest Kampuchea will has restore the judiciary system,cut down more corruptors.

Jan 01, 2013 10:33 PM

Khmer Farmer

Every Cambodian citizens we deserve the rights to as government for help. Helping people is one of among government duties.

Vuth, currently the illegal Vietnamese immigrants are everywhere in Cambodia. My question to you: who give them a right and land to build houses to live in Cambodia?

Happy New Year! my friend,

Jan 01, 2013 05:39 PM

អ្នក​អាន​អនាមិក

Are you sure 5 years = 1825 days that you have talked about ? SIR !

Jan 01, 2013 04:28 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល